បរទេស៖កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានចាប់ផ្តើមដំណើរកសាងកាលពីខែមុន លើនាវាចម្បាំងពហុតួនាទី សម្រាប់ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅរាត្រីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩។ ក្រុមហ៊ុនការពារជាតិអាមេរិក Lockheed Martin គឺជាក្រុមហ៊ុនចុះកុងត្រាចម្បង សម្រាប់នាវាចម្បាំងទម្ងន់៤.៤០៩តោន ហើយនឹងធ្វើការងារជាដៃគូជាមួយនឹងក្រុមហ៊ុន FMM ដើម្បីកសាងផលិតនាវា ដែលនឹងជានាវាចម្បាំងដំបូង ដែលនឹងមានឈ្មោះជា HMS Saud។...
រូបភាពមួយសន្លឹក របស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលត្រូវបានអ្នកថតរូបប្រមាញ់បាន នឹងចែកចាយទទួលបានការចាប់អារម្មណ៍ ទៅលើម៉ូតសក់របស់លោក ត្រូវបានខ្យល់បក់ប៉ើងឡើងសំពោង ហើយត្រូវបានលោក ខៀ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន យកមកដាក់ផ្ទឹម ជាមួយរូបភាពមួយសន្លឹកទៀតភ្ជាប់គ្នា ដោយសុំមិនធ្វើអត្ថាធិប្បាយចំពោះរូបនេះ ។ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះរូបភាព លោកប្រធានាធិបតីអាមេរិក ត្រាំ ជាមួយនឹងរូបពោត កាត់ដាក់ភ្ជាប់គ្នា...
បរទេស:ជាអត្ថបទគួរឲ្យចាប់អារម្មណ៍មួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃចន្ទទី១៨ខែវិច្ឆិកាម្សិលមិញដោយកាសែត Wall Street Journalថាក្រុមហ៊ុនរបស់កម្មវិធីTik Tokដ៏ល្បីល្បាញលើលោកកំពុងព្យាយាមដកគំលាតខ្លួនឯងចេញពីប្រភពដើមរបស់ចិនឲ្យបានកាន់តែឆ្ងាយធ្វើយ៉ាងណាបញ្ចៀសភាពតានតឹងជាមួយនឹងរដ្ឋាភិបាលអាមេរិក។ តាមសេចក្តីរាយការណ៍ដដែលនេះបានសរសេរទៀតថាគំនិតទាំងនោះរួមមានទាំងការប្តូរឈ្មោះកម្មវិធីនិងក្រុមហ៊ុនព្រមទាំងការផ្លាស់ប្តូរការិយាល័យរបស់ខ្លួនទៅកាន់ប្រទេសសិង្ហបុរីផងដែរ។ គួរបញ្ជាក់ដែរថាក្រុមហ៊ុនមេរបស់កម្មវិធីTik TokគឺByteDanceបានស្ថិតនៅក្នុងសំពាធជាមួយនឹងរដ្ឋាភិបាលអាមេរិកដោយសារតែខ្លួនជាក្រុមហ៊ុនដែលមានមូលដ្ឋាននៅក្នុងប្រទេសចិន។ កន្លងមករដ្ឋាភិបាលអាមេរិកបានប្រកាសជាសាធារណៈថាខ្លួនកំពុងកើនឡើងនូវការព្រួយបារម្ភជាពិសេសជាមួយនឹងបណ្តាក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិនដែលដំណើរការនៅក្នុងប្រទេសរបស់ខ្លួនដោយចោទប្រកាន់ថាក្រុមហ៊ុនទាំងនោះនឹងអាចបង្កបញ្ហាដល់ប្រព័ន្ធសុវត្ថិនិងសន្តិសុខរបស់អាមេរិកបាន៕ ប្រែសម្រួល:ស៊ុនលី
ជាផ្នែកមួយនៃការប្តេជ្ញាចិត្តក្នុងការប្រគល់វត្ថុបុរាណដែលខ្លួនលួចនៅសម័យអាណានិគមវិញ បារាំង បានប្រគល់ដាវមួយដែលជាកម្មសិទ្ធិរបស់អ្នកប្រាជ្ញអ៊ីស្លាម និងជាដឹកនាំប្រទេសសេណេហ្គាល់កាលពីសតវត្សរ៍ទី ១៩។ នៅក្នុងពិធីមួយនៅទីក្រុង Dakar ដែលជារដ្ឋធានីរបស់ប្រទេសសេណេហ្គាល់កាលពីថ្ងៃអាទិត្យ លោកនាយករដ្ឋមន្រ្តីបារាំង Edouard Philippe បានប្រគល់ ដាវឈើទៅអោយប្រធានាធិបតីសេណេហ្គាល់លោក Macky Sall។ កាលដើមឡើយដាវនេះ ជាកម្មសិទ្ធិរបស់លោក Omar Saidou Tall ដែលជាអ្នកគ្រប់គ្រងអាហ្វ្រិកខាងលិច និងដឹកនាំការតស៊ូប្រឆាំងអាណានិគមបារាំងនៅទសវត្សឆ្នាំ...
ស៊ីដនី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ថា ក្រុងស៊ីដនី បានគ្របដណ្តប់ដោយអ័ព្ទដ៏គ្រោះថ្នាក់បំផុតនៅថ្ងៃអង្គារនេះ ខណៈដែលផ្សែងបានភាយចេញពី អណ្តាតភ្លើងដែលបានឆាបឆេះនៅតាមឆ្នេរសមុទ្រស្ថិតនៅភាគខាងកើតនៃប្រទេសអូស្ត្រាលី ដែលញុំាងឲ្យការ បំពុលមានម្រិតកាន់តែខ្លាំងឡើងនៅក្នុងទីក្រុងដ៏ធំបំផុតរបស់ប្រទេសនេះ ។ ទិន្នន័យផ្លូវការបានបង្ហាញថា ការបំពុលបានឈានដល់កម្រិត “គ្រោះថ្នាក់” នៅទូទាំងក្រុងស៊ីដនីដោយបង្ហាញថាមានកម្រិតខ្ពស់បំផុតនៃភាគល្អិត ដែលគេហៅថា PM ២,៥...
បរទេស៖ប្រទេសចិន នៅថ្ងៃចន្ទនេះ បានអំពាវនាវឲ្យយោធាអាមេរិកឈប់ដំឡើងសាច់ដុំយោធា នៅដែនសមុទ្រចិនខាងត្បូង និងជៀសវាងការបន្ថែមភាពមិនចាំបាច់ថ្មី ជុំវិញកោះតៃវ៉ាន់ នៅក្នុងអំឡុងកិច្ចពិភាក្សាជាន់ខ្ពស់ ដែលគូសបញ្ជាក់ពីភាពតានតឹង រវាងមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ។ ការថ្លែងធ្វើឡើងដោយរដ្ឋមន្ត្រីការពារជាតិចិន លោក Wei Fenghe ចំពោះរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Mark Esper ដែលដកស្រង់ដោយមន្ត្រីនាំពាក្យចិននេះ គឺត្រូវបានធ្វើឡើង ត្រឹមតែពីរសប្ដាហ៍ បន្ទាប់ពីមន្ត្រីជាន់ខ្ពស់របស់សេតវិមាន ធ្វើការថ្កោលទោសចំពោះការសម្លុតគម្រាមរបស់ចិន...
ក្រុមហ៊ុនផលិតរថយន្តស៊ុយអែត Scania AB បានសាងភាពភ្ញាក់ផ្អើលធំមួយ ដោយបានប្រើប្រាស់ Drone ជាច្រើនគ្រឿង យោងរថយន្តដឹកទំនិញរបស់ខ្លួន ហោះសំកាំងនៅលើមេឃ។ វីដេអូខ្លីអំពីសកម្មភាពយោងរថយន្តនេះដោយប្រើប្រាស់ Drone ចំនួន ២ ពាន់គ្រឿង បានបង្ហោះនៅលើគណនី Twitter កាលពីថ្មីៗនេះ ដែលថតដោយស្មាតហ្វូន ហើយគេជឿជាក់ថាវាជាហេតុការពិតៗមួយ។ កាលពីចុងខែកញ្ញា ក្រុមហ៊ុន Scania...
ឌូបៃ៖នាយកប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុន Boeing និយាយថា ក្រុមហ៊ុនដឹងថាខ្លួនត្រូវតែទទួលបានការទុកចិត្តពីសាធារណជនឡើងវិញ ព្រោះយើងទទួលបានការយល់ព្រមពីនិយតករអាមេរិកដើម្បីទទួលបានយន្តហោះធុន 737 Max ហោះហើរម្តងទៀត បន្ទាប់ពីការជួបគ្រោះថ្នាក់ធ្វើឲ្យសម្លាប់មនុស្ស ៣៤៦ នាក់យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ លោក Stan Deal ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Boeing Commercial Airplanes បាននិយាយថា ការផ្តោតអារម្មណ៍លេខមួយរបស់ក្រុមហ៊ុននៅតែផ្តល់ជូន Max...
ព្រះសីហនុ៖ ជាថ្មីម្តងទៀត លោកឧកញ៉ា ទៀ វិចិត្រ កាលពីពេលថ្មីៗនេះ បាននាំយក សត្វល្មិចឬអណ្តើកសមុទ្រ មួយក្បាលទៅ ព្រលែងចូលក្នុងសមុទ្រធម្មជាតិវិញ នៅតំបន់ MAFIYA’S Resort ឆ្នេរឋានសួគ៏ ប្រជុំកោះរ៉ុង ប្រទេសកម្ពុជា។ នេះជាសត្វល្មិច ឬអណ្តើកសមុទ្រ ទម្ងន់ធ្ងន់មួយក្បាលទៀត ដែលលោកឧកញ៉ា ទៀ វិចិត្រ...
បរទេស:ទូរទស្សន៍ចេញផ្សាយនៅថ្ងៃចន្ទទី១៨ខែវិច្ឆិកានេះបានសរសេរថានាវាប្រណិតនិងទំនើបចំនួន២គ្រឿងដែលមានតម្លៃសរុបចូលគ្នាប្រមាណជា២០លានផោនត្រូវអគ្គិសភ័យ ឆាបឆេះគ្មានសល់កាលពីថ្ងៃសៅរ៍កន្លងមកនៅក្នុងរដ្ឋហ្វ្លរីដាសហរដ្ឋអាមេរិក។ ក្នុងហេតុការណ៍នេះអាជ្ញាធរបានប្រើប្រាស់កម្លាំងក្រុមពន្លត់អគ្គិភ័យជាង ៦០ នាក់និងទូកពន្លត់អគ្គិភ័យចំនួន ៣ គ្រឿងដោយបានព្យាយាមប្រយុទ្ធទៅនឹងអគ្គិភ័យដែលបាននឹងកំពុងឆាបឆេះនៅឯកំពង់ផែ Universal Marine Center ក្នុងទីក្រុង Fort Lauderdale ហើយជាលទ្ធផលខ្លួនបានត្រឹមការពារមិនឲ្យវារាលដាលទៅឆេះដល់នាវាផ្សេងទៀតឡើយ។ ក្នុងនោះផងដែរក៏ត្រូវបានគេជឿជាក់ដែរថាមិនមានអ្នករបួសនិងស្លាប់នោះទេហើយអះអាងថាការឆាបឆេះដំបូងចេញពីនាវាដែលមានឈ្មោះថាLohengrinនិងបន្តទៅកាន់នាវាមួយទៀតដែលនៅក្បែរនោះតែម្តងដែលមានឈ្មោះថាReflection៕ ប្រែសម្រួល:ស៊ុនលី