ព្រឹត្តិការណ៍

ក្រុងស៊ីដនី គ្របដណ្តប់ដោយអ័ព្ទបង្កគ្រោះថ្នាក់ ខណៈភ្លើងឆេះព្រៃនៅតែបន្តឆេះរាលដាល

ស៊ីដនី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ថា ក្រុងស៊ីដនី បានគ្របដណ្តប់ដោយអ័ព្ទដ៏គ្រោះថ្នាក់បំផុតនៅថ្ងៃអង្គារនេះ ខណៈដែលផ្សែងបានភាយចេញពី អណ្តាតភ្លើងដែលបានឆាបឆេះនៅតាមឆ្នេរសមុទ្រស្ថិតនៅភាគខាងកើតនៃប្រទេសអូស្ត្រាលី ដែលញុំាងឲ្យការ បំពុលមានម្រិតកាន់តែខ្លាំងឡើងនៅក្នុងទីក្រុងដ៏ធំបំផុតរបស់ប្រទេសនេះ ។


ទិន្នន័យផ្លូវការបានបង្ហាញថា ការបំពុលបានឈានដល់កម្រិត “គ្រោះថ្នាក់” នៅទូទាំងក្រុងស៊ីដនីដោយបង្ហាញថាមានកម្រិតខ្ពស់បំផុតនៃភាគល្អិត ដែលគេហៅថា PM ២,៥ ស្ថិតននៅភាគពាយព្យនៃទីក្រុងឈានដល់១៨៦ ក្នុង១លានសន្ទស្សន៍នៃគុណភាពខ្យល់ដែលប្រៀបធៀបនឹងកម្រិតខ្យល់ធម្មតា ហើយអ្នកស្រុកត្រូវបានគេព្រមានមិនឲ្យធ្វើលំហាត់ប្រាណនៅខាងក្រៅឡើយ ។


សូមបញ្ជាក់ថា មនុស្ស៦នាក់ហើយដែលបានស្លាប់និងផ្ទះរាប់រយខ្នងត្រូវបានបំផ្លាញនៅក្នុងភ្លើងឆេះព្រៃនៅទូទាំងរដ្ឋ New South Wales និង Queensland គិតចាប់តាំងពីដើមខែកញ្ញានៃរដូវភ្លើងឆេះដែលបានឈានដល់កម្រិតខ្ពស់កាលពីសប្តាហ៍មុនដែលបណ្តាលឱ្យមានការបំផ្លិចបំផ្លាញនិងបន្តរាលដាល ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top