អង់គ្លេស៖ ទូកដ៏ទំនើបមួយដែលត្រូវបានរចនាឡើងដើម្បីជិះទូកកម្សាន្តលើសមុទ្រដាច់ស្រយាលបំផុតចម្ងាយរាប់រយម៉ាយពីឆ្នេរសមុទ្រដោយមានអាងហែលទឹក យន្តហោះ ម៉ូតូទឹកនិងនាវាមុជទឹកសម្រាប់អ្នកមាន និងអ្នកល្បីល្បាញដាក់បង្ហាញជាផ្លូវការហើយនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ទូករុករក Heesen Xventure មានប្រវែង៣ដងនៃរថយន្ដក្រុង២ជាន់អាចធ្វើដំណើររហូតដល់ ៥,០០០ ម៉ាយល៍សម្រាប់ការធ្វើដំណើរឆ្ងាយពីច្រាំងដោយមានចម្ងាយកាន់តែវែងជាជម្រើសបន្ថែម។ នៅលើវាមានកន្លែងទំនេរសម្រាប់ផ្ទុកឧទ្ធម្ភាគចក្រ នាវាមុជទឹក និងជិះស្គីលើយន្តហោះ។ វាក៏មានកម្ពស់ជាន់រហូតដល់ជញ្ជាំងកញ្ចក់ពិដាន និងអាងហែលទឹកមានទីតាំងស្ថិតនៅផ្នែកខាងមុខទូកសម្រាប់ការមើលលំដាប់ពិភពលោក។ រចនាដោយស្ទូឌីយោអង់គ្លេស Winch Design និងកន្លែងផលិតនាវាហូឡង់ Heesen Yachts...
DETROIT៖ក្រុមហ៊ុន Nissan កំពុងប្រមូលយានយន្តជាង ៤៥០.០០០ គ្រឿងនៅទូទាំងពិភពលោកដោយសារតែការលេចធ្លាយសារធាតុរាវហ្វ្រាំងអាចបណ្តាលឲ្យពួកគេឆាបឆេះយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ដោយសារតែគ្រោះថ្នាក់អគ្គិភ័យក្រុមហ៊ុនកំពុងជំរុញឲ្យម្ចាស់ចតយានយន្តនៅខាងក្រៅ និងនៅឆ្ងាយពីរចនាសម្ព័ន្ធ ប្រសិនបើភ្លើងហ្វ្រាំងមិនឆាបឆេះអស់រយៈពេលជាង ១០ វិនាទី។ ការប្រមូលយកមកវិញមានលក្ខណៈលម្អិតនៅក្នុងឯកសារដែលបានបង្ហោះ ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកគ្របដណ្តប់លើរថយន្តម៉ាក Nissan Murano SUV ចាប់ពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០១៨ និងរថយន្តម៉ាក Maxima ពីឆ្នាំ...
ទីក្រុងឡុងដ៍ត្រូវគេរំពឹងថានឹងក្លាយជាទីក្រុងដែលមានឧទ្យានសម្រាប់ប្រជាពលរដ្ឋស្រូបយកខ្យល់អាកាស និងដើរលំហែធំជាងគេមួយនៅលើពិភពលោក។ ទីក្រុងមួយនេះមានផ្ទៃដីជាង១៥០០គីឡូម៉ែត្រការ៉េ និងចំនួនប្រជាជនមានជិត៩លាននាក់ក្នុងឆ្នាំ២០១៨។ បច្ចុប្បន្នផ្ទៃដីមួយភាគបីនៃទីក្រុងមួយនេះបានក្លាយជាឧទ្យានសាធារណៈសម្រាប់ប្រជាពលរដ្ឋដើរលំហែ និងស្រួបយកខ្យល់អាកាសបរិសុទ្ធរូចស្រេចទៅហើយ។ តាមផែនការនៅឆ្នាំ២០៥០ ទីក្រុងនេះនឹងកែច្នៃផ្ទៃដីក្នុងទីក្រុងរបស់ខ្លួនឲ្យក្លាយជាឧទ្យានបៃតងធម្មជាតិរហូតដល់៥០ភាគរយនៃផ្ទៃដីសរុប។ ដើម្បីសម្រេចផែនការនេះអាជ្ញាធរមានផែនការរៀបចំកែលំអរតាមដងផ្លូវដោយដាំស្មៅ ដើមឈើបន្ថែម និងលើដំបូលផ្ទះក៏ដាំដើមឈើដូចគ្នា។ ពិសេសគឺគម្រោងសំណង់ផ្ទះសម្បែងដែលសាងសង់ក្រោយៗត្រូវរៀបចំឲ្យមានសួន ដើមឈើ និងស្មៅនៅតាមអាគាររបស់ខ្លួន។ អាជ្ញាធរគ្រោងចាយថវិកា១៧លានផោនដើម្បីផ្ដល់ទៅកាន់សហគមន៍ឲ្យដាំដើមឈើបន្ថែម និង១,៥លានផោនផ្សេងទៀតដើម្បីបង្កើតតំបន់ព្រៃឈើបន្ថែមទៀត។ ការធ្វើដូចនេះ អាជ្ញាធរអះអាងថានឹងជួយកាត់បន្ថយជាតិពុលក្នុងទីក្រុង ជួយកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម ជំងឺផ្លូវចិត្ត និងការស្លាប់មុនអាយុជាដើម។ លើសពីនេះអាជ្ញាធរបានឲ្យដឹងថាការចំណាយប្រាក់មួយផោនលើការដាំដើមឈើគឺរួមចំណែកកាត់បន្ថយការចំណាយលើថ្លៃព្យាបាលជំងឺបានរហូតដល់ប្រាំពីរផោនឯណោះ៕...
តូក្យូ៖កាលពីមួយឆ្នាំមុនការចាប់ខ្លួនភ្លាមៗនៅអាកាសយានដ្ឋានទីក្រុងតូក្យូរបស់ប្រធានក្រុមហ៊ុន Nissan លោក Carlos Ghosn ដែលជាឧកញ៉ាល្បីឈ្មោះ និងមានកេរ្តិ៍ឈ្មោះម្នាក់បានផ្ញើររលកតាមពិភពជំនួញយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ បន្ទាប់ពីរយៈពេល ១៣០ ថ្ងៃកំពុងស្ថិតនៅក្នុងមន្ទីរឃុំឃាំងមួយរបស់ប្រទេសជប៉ុនពេលនេះលោក Ghosn បាននៅក្រៅឃុំហើយបានប្រកាសថាខ្លួនគ្មានទោសពៃរ៍អ្វីទាំងអស់ដោយចង់អោយរឿងក្តីរបស់គាត់ត្រូវបានប្រកាសទុកជាមោឃៈបើទោះបីជាអ្នកជំនាញខាងច្បាប់ និងមេធាវីការពារក្តីយល់ថា ឱកាសរបស់គាត់មិនទំនងក៏ដោយ។ នាយកប្រតិបត្តិរបស់ប្រេស៊ីលវ័យ៦៥ឆ្នាំរូបនេះប្រឈមនឹងការចោទប្រកាន់ពីបទពន្យារពេលប្រាក់ខែរបស់លោករហូតដល់ បន្ទាប់ពីលោកចូលនិវត្តន៍ និងលាក់បាំងរឿងនេះពីម្ចាស់ភាគហ៊ុនក៏ដូចជាការចំណាយប្រាក់រាប់លានដុល្លាររបស់ក្រុមហ៊ុន Nissan សម្រាប់គោលបំណងផ្ទាល់ខ្លួន។ លោក Ghosn បានបដិសេធរាល់ការចោទប្រកាន់...
ចិន៖Tech Behemoth Amazon.com Inc កំពុងធ្វើប្រតិបត្តិការនៅ Black Friday នឹងចាប់ផ្តើមនៅថ្ងៃទី ២៩ ខែវិច្ឆិកាឆ្នាំនេះ គឺជារដូវចាប់ផ្តើមនៃការទិញទំនិញបុណ្យណូអែលនៅអាមេរិកដើម្បីជំរុញការទិញតាមអ៊ីនធើណេតឆ្លងកាត់ព្រំដែនអ្នកប្រើប្រាស់ចិន ជាពិសេសអ្នករស់នៅក្នុងទីក្រុងលំដាប់ទី ៣ និងទី ៤ បង្ហាញអំណាចទិញយ៉ាងឆាប់រហ័សសម្រាប់ទំនិញមានគុណភាពខ្ពស់ពីបរទេសយោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។ ក្រុមហ៊ុនបានចាប់ផ្តើមការផ្សព្វផ្សាយ Black Friday ដ៏ធំបំផុតដែលមិនធ្លាប់មានដោយផ្តល់ជូននូវផលិតផលរាប់ពាន់ដែលមានគុណភាពពីគេហទំព័រចំនួន៤របស់Amazon នៅសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស...
សេអ៊ូល:ប្រទេសកូរ៉េខាងជើងនៅថ្ងៃសៅរ៍ទី១៦ខែវិច្ឆិកានេះបាននិយាយថាមេដឹកនាំKim Jong Unបានចូលរួមនៅក្នុងការហោះបង្ហាញយន្តហោះយោធាមួយនៅឯអាកាសយានដ្ឋាននៅឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេស។ របាយការណ៍ពីទីភ្នាក់ងារព័ត៌មានផ្លូវការកណ្តាលកូរ៉េរបស់ក្រុងព្យុងយ៉ាងបានប្រកាសថាការហោះហើរនេះគឺការអនុវត្តតាមសេចក្តីថ្លែងការណ៍មួយចំនួនដែលធ្លាប់បានបង្ហាញនូវការខឹងសម្បារចំពោះសមយុទ្ធយោធាអាមេរិកនិងកូរ៉េខាងត្បូងដែលកូរ៉េខាងជើងនិយាយវាអាចជាការរារាំងការចរចានុយក្លេអ៊ែររបស់ខ្លួនជាមួយក្រុងវ៉ាស៊ីនតោន។ បច្ចុប្បន្ននេះក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូងរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Mark Esper បានប្រាប់ទៅកាន់ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃសុក្រថាសម្ព័ន្ធមិត្តអាចនឹងកែប្រែការធ្វើសមយុទ្ធតាមអាកាសរួមគ្នាដើម្បីបង្កើតភាពធូរស្រាលឡើងវិញបែបការទូតជាមួយនឹងកូរ៉េខាងជើង៕ ប្រែសម្រួល:ស៊ុនលី
បរទេស៖ ប្រធានក្រុមហ៊ុនឧទ្ធម្ភាគចក្ររុស្ស៊ី បាននិយាយនៅថ្ងៃអាទិត្យនេះថា ប្រទេសឥណ្ឌា នាពេលបច្ចុប្បន្ននេះ បានពន្យាពេលចុះហត្ថលេខា លើកិច្ចព្រមព្រៀង របស់ក្រុមហ៊ុនមួយ សម្រាប់ការទិញយក ឧទ្ធម្ភាគចក្រចំនួន១៤០គ្រឿង បើទោះជាមានការផ្តល់ ឲ្យនូវព័ត៌មានទាំងអស់ហើយក៏ដោយ។ លោក Andrey Boginsky ជានាយកប្រតិបត្តិក្រុមហ៊ុននោះ ក៏បានមានប្រសាសន៍ផង ដែរថា វានឹងផ្តល់ប្រយោជន៍ដល់ប្រទេសឥណ្ឌា ប្រសិនបើការបញ្ជាទិញឧទ្ធម្ភាគចក្រ ជាង១០០គ្រឿង សម្រាប់ទ័ពជើងទឹកឥណ្ឌា...
មូស្គូ: ប៉ុស្តិ៍ទូរទស្សន៍របស់ក្រសួងការពារជាតិ រុស្ស៊ី កាលពីថ្ងៃសុក្របាននិយាយថា ប្រទេសរុស្ស៊ីបានធ្វើការចុះចត ឧទ្ធម្ភាគចក្រនិងកងទ័ពរបស់ខ្លួន នៅឯអតីតមូលដ្ឋាន ទ័ពអាកាសអាមេរិក ដ៏ធំមួយនៅភាគខាងជើងប្រទេសស៊ីរី។ ក្រុមយោធា ដែលប្រដាប់ដោយអាវុធ ត្រូវបានបង្ហាញនៅក្នុងខ្សែអាត់ ចាក់ផ្សាយ នៅលើប៉ុស្ត៍ទូរទស្សន៍ Zvezdaបានហោះទៅដល់មូលដ្ឋាន ទ័ពអាកាសស៊ីរី នៅភាគ ខាងជើងខេត្តអាឡេប៉ូក្បែរព្រំដែន ជាមួយប្រទេសតួកគី ក្នុងផែនការគាំទ្រ ដើម្បីការពារតំបន់នោះ។ ចំណាត់ការនេះធ្វើឡើងបន្ទាប់...
ប្រែសម្រួលៈ ណៃ តុលា បរទេស៖ រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានបង្កើនសម្ពាធរួចហើយទៅលើ សម្ព័ន្ធមិត្តណាតូរបស់ខ្លួន គឺអាល្លឺម៉ង់ និងប្រទេសកាណាដា ដើម្បីបង្កើនការចំណាយ លើវិស័យការពារជាតិ។ ឥឡូវនេះ អាមេរិកចង់ទទួលបានកាន់តែច្រើន ពីសម្ព័ន្ធមិត្ត ជិតដិតបំផុតរបស់ខ្លួននៅអាស៊ីនោះ គឺទីក្រុងតូក្យូនិងសេអ៊ូល ដែលបានចំណាយប្រាក់ រាប់ពាន់លានដុល្លាររួចហើយ ដើម្បីចំណាយលើការឈរជើង កងទ័ពអាមេរិក...
ទឹកទន្លេមួយនៅតាមបណ្តោយព្រំដែនកូរ៉េ បានប្រែជាពណ៌ឈាមយ៉ាងអាថ៌កំបាំងដោយបង្កការមានការប្រកាសអាសន្ននិងនាំអោយអ្នកជំនាញប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ។តែក្រោយបានទៅដល់ទីតាំងកើតហេតុ ពួកអ្នកជំនាញបានសន្និដ្ឋានភ្លាមថា ការឡើងពណ៌ក្រហមនេះមកពីការសម្លាប់សត្វជ្រូកចោលទាំងរយទាំងពាន់ក្បាលនៅក្បែរនោះ។ សូមរំលឹកថា ក្នុងកិច្ចខិតខំទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺប៉េស្តជ្រូកអាហ្វ្រិក កូរ៉េខាងត្បូងបានសម្លាប់ចោលជ្រូក៤៧.០០០ក្បាល។ ការសម្លាប់ចោលសត្វជ្រូកទ្រង់ទ្រាយធំនេះត្រូវបានធ្វើឡើងកាលពីចុងសប្តាហ៍មុន ដោយខ្មោចជ្រូកទាំងឡានៗត្រូវបានដឹកទៅកប់នៅជាប់ព្រំដែន។ វីដេអូបង្ហោះដោយអង្គការបណ្តាញពលរដ្ឋតាមទន្លេអ៊ីមជីន បង្ហាញទឹកទន្លេត្រូវធ្វើអោយឡើងពណ៌ក្រហមដោយសារឈាមមកពីខ្មោចជ្រូក។ ទន្លេអ៊ីមជីន ជាទន្លេវែងជាគេទី៧នៅកូរ៉េខាងត្បូង និងហូរកាត់តំបន់គ្មានកងទ័ពតាមបណ្តោយព្រំដែនកូរ៉េខាងត្បូងខាងជើង។ យោងតាមអ្នកជំនាញការ ការធ្លាក់ភ្លៀងខ្លាំងបានបង្កការជន់លិចនិងនាំអោយហូរឈាមខ្មោចជ្រូករាប់ពាន់ពីតំបន់ព្រំដែនចូលក្នុងទន្លេខាងលើ។ ការរកឃើញមូលហេតុដែលនាំអោយទឹកទន្លេឡើងក្រហមនេះ នាំអោយមានការព្រួយបារម្ភអំពីសុខភាពរបស់ប្រជាជនរស់តាមទន្លេ តែកន្លងមកប៉េស្តជ្រូកអាហ្វ្រិកនេះត្រូវគេដឹងថាឆ្លងតែក្នុងចំណោមសត្វជ្រូកគ្នាវាប៉ុណ្ណោះ។អាជ្ញាធរក្នុងតំបន់ក៏បានច្រានចោលការព្រួយបារម្ភថា ទឹកឈាមនេះអាចចម្លងទៅកាន់សត្វផ្សេងៗ ព្រោះថាជ្រូកទាំងនោះត្រូវបានសម្លាប់មេរោគអស់ហើយ មុនត្រូវសម្លាប់ចោល។...