ព្រឹត្តិការណ៍

មេដឹកនាំកូរ៉េខាងជើងលោក Kim ចូលរួមក្នុងពិពណ៍ យន្តហោះចម្បាំង

សេអ៊ូល:ប្រទេសកូរ៉េខាងជើងនៅថ្ងៃសៅរ៍ទី១៦ខែវិច្ឆិកានេះបាននិយាយថាមេដឹកនាំKim Jong Unបានចូលរួមនៅក្នុងការហោះបង្ហាញយន្តហោះយោធាមួយនៅឯអាកាសយានដ្ឋាននៅឆ្នេរសមុទ្រភាគខាងកើតរបស់ប្រទេស។

របាយការណ៍ពីទីភ្នាក់ងារព័ត៌មានផ្លូវការកណ្តាលកូរ៉េរបស់ក្រុងព្យុងយ៉ាងបានប្រកាសថាការហោះហើរនេះគឺការអនុវត្តតាមសេចក្តីថ្លែងការណ៍មួយចំនួនដែលធ្លាប់បានបង្ហាញនូវការខឹងសម្បារចំពោះសមយុទ្ធយោធាអាមេរិកនិងកូរ៉េខាងត្បូងដែលកូរ៉េខាងជើងនិយាយវាអាចជាការរារាំងការចរចានុយក្លេអ៊ែររបស់ខ្លួនជាមួយក្រុងវ៉ាស៊ីនតោន។

បច្ចុប្បន្ននេះក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូងរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Mark Esper បានប្រាប់ទៅកាន់ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃសុក្រថាសម្ព័ន្ធមិត្តអាចនឹងកែប្រែការធ្វើសមយុទ្ធតាមអាកាសរួមគ្នាដើម្បីបង្កើតភាពធូរស្រាលឡើងវិញបែបការទូតជាមួយនឹងកូរ៉េខាងជើង៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top