ព្រះសីហនុ៖ ក្នុងឱកាសសម្រាកលំហែលកាយ របស់ពលរដ្ឋកម្ពុជា នាចុងសប្តាហ៍នេះ លោកឧកញ៉ា ទៀ វិចិត្រ ជូនសារទៅបងប្អូន ជនរួមជាតិទូទាំងប្រទេស ត្រូវពាក់មួកសុវត្ថិភាព ពេលជិះម៉ូតូ គឺស្រឡាញ់ប្រទេសជាតិ ស្រឡាញ់គ្រួសារ ស្រឡាញ់មិត្តភក្រ័ ស្រឡាញ់ខ្លួនឯង ។ នេះជាសារចូលរួមអប់រំ របស់លោកឧកញ៉ា ទៀ វិចិត្រ រួមចំណែកជាមួយ ស្ថាបន័មានសមត្ថកិច្ច...
បរទេស៖ យោធាសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ នៅពេលថ្មីៗនេះ បានព្រមព្រៀងគ្នា នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលចុះហត្ថលេខា កាលពីថ្ងៃសុក្រ ដើម្បីបញ្ចូលមាត្រាមួយ ស្តីពីសារៈសំខាន់នៃការ ចែកគ្នាចេញថ្លៃចំណាយលើយោធា នៅក្នុងចំណោមសម្ពន្ធមិត្តទាំងពីរ។ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Monday Morning បានរាយការណ៍ថា សេចក្តីថ្លែងការណ៍ នៃកិច្ចប្រជុំពិភាក្សាសន្តិសុខ លើកទី៥១ ដែលធ្វើការប្រកាស ជាសាធារណៈកាលពីថ្ងៃសុក្រនោះ រួមបញ្ចូលមាត្រា...
ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រណាំងម៉ូតូ Motorrad Angkor Festival 2019 ដែលប្រព្រឹត្តទៅនៅលើទឹកដីអង្គរ ខេត្តសៀមរាប ជាប់ផ្លូវ៦០ម៉ែត្រ ទល់មុខសណ្ឋាគារសុខា នឹងធ្វើឡើងនៅថ្ងៃទី ៦ ដល់ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩នាពេលខាងមុខនេះ លោក អ៊ុំ ប៊ុនរ៉េត ប្រធានក្លិប BMW Motorcycle...
បរទេស:CNNចេញផ្សាយនៅថ្ងៃសុក្រទី១៥ខែវិច្ឆិកានេះបានសរសេរថាក្មេងប្រុសដ៏អស្ចារ្យជនជាតិប៊ែលហ្ស៊ិកម្នាក់ដែលទើបតែមានអាយុ៩ឆ្នាំកំពុងត្រូវបានគេជឿជាក់ថាស្ថិតនៅក្នុងវគ្គចុងក្រោយមួយនៃថ្នាក់បញ្ចប់សញ្ញាបរិញ្ញាប័ត្រ។ កុមារាដែលមានឈ្មោះថាLaurend Simonsគឺកំពុងស្ថិតនៅក្នុងមហាវិទ្យាល័យវិស្វកម្មអគ្គិសនីនៃសកលវិទ្យាល័យTUE (University of Technology)នៃទីក្រុងEindhovenជាថ្នាក់បរិញ្ញាប័ត្រលំបាកបំផុតមួយទោះបីជានិស្សិតកម្រិតមធ្យមក៏នឹងលំបាកឆ្លងផុតផង។ តាមផែនការLaurentនឹងបញ្ចប់វគ្គសិក្សានៅក្នុងខែធ្នូខាងមុខនេះហើយតាមការអះអាងរបស់ឪពុករបស់ខ្លួនបានបញ្ជាក់ថាកូនគាត់មានបំណងចាប់យកថ្នាក់បណ្ឌិតផ្នែកអគ្គិសនីនេះក្នុងពេលដែលគេក៏នឹងចាប់យកសញ្ញាប័ត្រវេជ្ជសាស្រ្តផងដែរ៕ ប្រែសម្រួល:ស៊ុនលី
សម្រាប់បុគ្គលល្បីល្បាញនិងមានឥទ្ធិពលមួយចំនួនក្នុងលោក ការប្រើប្រាស់នាឡិកាដៃមិនត្រឹមតែក្នុងគោលបំណងមើលម៉ោងមួយមុខនោះទេ ទៀតសោតក៏ចង់បង្ហាញពីភាពទាន់សម័យនិងកម្រិតវណ្ណៈរៀងខ្លួនផងដែរ។ Sabay បង្ហាញពីតម្លៃនាឡិការបស់បុគ្គលល្បីក្នុងវិស័យបច្ចេកវិទ្យា ៥ រូបដូចខាងក្រោម៖ Tim Cook នាយកប្រតិបត្តិ Apple CEO ចូលកាន់តំណែង Apple តាំងពីឆ្នាំ ២០១១ មួយនេះ ប្រើប្រាស់នាឡិកា Apple Watch ដែលជាផលិតផលរបស់ក្រុមហ៊ុនផ្ទាល់មានតម្លៃចាប់ពី ៣៩៩...
តាមការសិក្សាថ្មីមួយពីទីភ្នាក់ងារថាមពលអន្តរជាតិថា ការថយចុះនៃការបំភាយឧស្ម័នពិភពលោកដែលបណ្តាលមកពីយានយន្តអគ្គិសនីត្រូវបានលុបចោលដោយប្រសិទ្ធភាពជាមួយរថយន្តប្រើប្រាស់កីឡាស្ពាយហ្គាសនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ទីភ្នាក់ងារថាមពលអន្តរជាតិបាននិយាយថា ជាមធ្យមរថយន្តអគ្គិសនីផលិតបានប្រហែលពាក់កណ្តាលនៃការបំភាយឧស្ម័នដូចរថយន្តបើកបរដោយឧស្ម័នធម្មជាតិ។ មានរថយន្តអគ្គិសនីជាង៥,១ លានគ្រឿងកំពុងចរាចរទូទាំងពិភពលោកក្នុងឆ្នាំ ២០១៨ គឺមានចំនួនជាង ២ លានគ្រឿងច្រើនជាងឆ្នាំ ២០១៧ ។ បើប្រៀបធៀបទៅនឹងចំនួនរថយន្តប្រភេទ SUV នៅទូទាំងពិភពលោកក្នុងឆ្នាំ ២០១៨ មានចំនួនជាង ២០០ លានគ្រឿង។ រថយន្តប្រភេទ SUV មានចំនួន៤០ភាគរយនៃការលក់រថយន្តទាំងអស់ហើយនៅសហរដ្ឋអាមេរិកការលក់រថយន្តមួយក្នុងចំណោម២...
សេអ៊ូល៖ តុលាការក្រុងសេអ៊ូល របស់កូរ៉េខាងត្បូង បានបើកសវនាការដំបូងនៅថ្ងៃពុធលើបណ្តឹងទាមទារសំណងដោយជនរងគ្រោះជនជាតិកូរ៉េពីទាសភាពផ្លូវភេទសម័យសង្គ្រាមរបស់ជប៉ុន នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។ ការផ្លាស់ប្តូរនេះកើតឡើងក្នុងរយៈពេល ៣ ឆ្នាំបន្ទាប់ពីដើមបណ្តឹង ២០ នាក់រួមទាំងជនរងគ្រោះនិងសមាជិកគ្រួសារជនរងគ្រោះ ដែលបានស្លាប់បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងរដ្ឋាភិបាលជប៉ុនទៅតុលាការក្រុងសេអ៊ូលកាលពីខែធ្នូ ឆ្នាំ ២០១៦។ ពួកគេបានទាមទារសំណងហិរញ្ញវត្ថុចំនួន ២០០ លានវ៉ុន (១៧១,៣២០ ដុល្លារអាមេរិក) សម្រាប់មនុស្សម្នាក់ ។ ការកាត់ក្តីនេះបានជាប់គាំងរហូតមកដល់ពេលថ្មីៗនេះនៅពេលដែលទីក្រុងតូក្យូ...
បរទេស៖ កងទ័ពអាមេរិក បានខ្លួនចេញពីតំបន់មូលដ្ឋានយោធាខ្លួន បន្ទាប់ពីកងកម្លាំងតួកគីបានបើកប្រតិបត្តិការសន្តិភាពនិទាឃរដូវនៅភាគខាងជើងប្រទេសស៊ីរីកាលពីខែតុលា ដោយបានតម្រង់គោលដៅទៅលើក្រុមសកម្មប្រយុទ្ធឃឺដ ដែលគាំទ្រដោយសហរដ្ឋអាមេរិកនៅក្នុងតំបន់ ពីព្រោះរដ្ឋាភិបាលទីក្រុងអង់ការ៉ាចាត់ទុកពួកគេ (ឃឺដ) ជាក្រុមភេរវករ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា ទូរទស្សន៍រុស្ស៊ី Zvezda ចុះផ្សាយនូវវីដេអូរបស់កងទ័ពរុស្ស៊ី ដែលបានការពារអតីតមូលដ្ឋានយោធាអាមេរិកនៅប្រទេសស៊ីរីក្បែរទីក្រុង អាឡិបប៉ូ។ វីដេអូបង្ហាញពីឧទ្ធម្ភាគចក្រ Mi-35M...
អេហ្ស៊ីប៖ទន្លេនីលត្រូវបានជនជាតិអេស៊ីបបុរាណចាត់ទុកជាប្រភពនៃជីវិត ដោយសារតែទន្លេនីល – ទន្លេវែងបំផុតនៅទ្វីបអាហ្វ្រិកដែលហូរឆ្ពោះទៅតាមទិសដៅនៅភាគខាងជើងមិនគួរឲ្យជឿសម្រាប់ប្រទេសអេត្យូពីនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ក្រឡេកទៅមើលផែនទីមួយប្រហែលជាងឿងឆ្ងល់ថា ហេតុអ្វីបានជាទឹកទន្លេមិនហូរខាងកើតឆ្ពោះទៅសមុទ្រក្រហមនៅក្បែរនោះ ខណៈពេលដែលអ្នកភូគព្ភវិទូបានជឿថា វាធ្លាប់ហូរខាងលិចទៅសមុទ្រអាត្លង់ទិក។ របកគំហើញនៃល្បាប់បុរាណនៅក្រោមដែនដីសណ្តរនីលបានមកពីប្រភពរបស់ប៊្លុកណលនៅប្រទេសអេត្យូពីបង្ហាញថា វាត្រូវបានបង្កើតឡើងនៅខាងជើងអស់រយៈពេល ៣០ លានឆ្នាំហើយ។ ភូគព្ភវិទូបានរកឃើញថា “ ខ្សែក្រវ៉ាត់ដឹកជញ្ជូនមួយ”ដែលកំពុងកើនឡើងនៅក្រោមសំបកផែនដីបានចាប់ផ្តើមជំរុញតំបន់ខ្ពង់រាបអេត្យូពីកាលពី ៣០ លានឆ្នាំមុន។ ក្នុងពេលជាមួយគ្នានេះសំបកនៅក្រោមប្រទេសអេហ្ស៊ីបកំពុងលិចចុះ និងបង្កើតជាជម្រាលទន់ភ្លន់ដែលដឹកនាំទន្លេនីលតាមបណ្តោយខាងជើង។ ប្រសិនបើរឿងនេះមិនត្រូវបានបង្កើតទេសណ្ឋានដីរបស់ទ្វីបអាហ្រ្វិកនឹងបានបង្ហូរទឹកពីនីលឆ្ពោះទៅខាងលិចអាត្លង់ទិចដែលផ្លាស់ប្តូរទិសដៅនៃអរិយធម៌ក្នុងតំបន់៕ដោយ៖លី ភីលីព
អាមេរិក៖ក្រុមហ៊ុន YouTube កំពុងតម្រូវឲ្យអ្នកច្នៃប្រឌិតបង្ហាញថា តើខ្លឹមសាររបស់ពួកគេត្រូវបានតម្រង់ទិសដៅលើកុមារក្នុងការអនុញ្ញាតដើម្បីអនុលោមតាមបណ្តឹងដ៏សំខាន់មួយនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ នៅពេលត្រូវជូនដំណឹងដោយអ្នកបង្កើតមាតិកា គេហទំព័រ YouTube នឹងបិទការផ្សាយពាណិជ្ជកម្ម បានកំណត់នៅលើវីដេអូរបស់ពួកគេដែលធ្វើឲ្យពួកគេគោរពតាមច្បាប់គ្រប់គ្រង ការអនុវត្ត ការប្រមូលទិន្នន័យទាក់ទងនឹងកុមារ។ យោងតាមគេហទំព័រ The Vergeថា ការផ្លាស់ប្តូរនេះគឺជាលទ្ធផលផ្ទាល់នៃការទូទាត់ប្រាក់ចំនួន ១៧០ លានដុល្លារអាមេរិកក្នុងនោះគេហទំព័រ YouTube ត្រូវបានគេរកឃើញថា បានបំពានច្បាប់ការពារសិទ្ធិឯកជនលើអ៊ីនធើណេតរបស់កុមារ ដោយប្រើការផ្សាយពាណិជ្ជកម្មដែលមានគោលដៅដើម្បីផ្សព្វផ្សាយដល់អ្នកមើលប៉ុស្តិ៍កុមារពេញនិយម។ នៅក្រោមលក្ខន្តិកៈនោះយូធ្យូបមិនត្រូវបានអនុញ្ញាតិឲ្យប្រើក្បួនដោះស្រាយគោលដៅផ្សាយពាណិជ្ជកម្មរបស់ខ្លួនលើអ្នកដែលមានអាយុក្រោម...