ព្រឹត្តិការណ៍

យោធារុស្ស៊ី ចូលរឹបអូសមូលដ្ឋានយោធាអាមេរិកដែលបោះបង់ចោល នៅស៊ីរី

បរទេស៖ កងទ័ពអាមេរិក បានខ្លួនចេញពីតំបន់មូលដ្ឋានយោធាខ្លួន បន្ទាប់ពីកងកម្លាំងតួកគីបានបើកប្រតិបត្តិការសន្តិភាពនិទាឃរដូវនៅភាគខាងជើងប្រទេសស៊ីរីកាលពីខែតុលា ដោយបានតម្រង់គោលដៅទៅលើក្រុមសកម្មប្រយុទ្ធឃឺដ ដែលគាំទ្រដោយសហរដ្ឋអាមេរិកនៅក្នុងតំបន់ ពីព្រោះរដ្ឋាភិបាលទីក្រុងអង់ការ៉ាចាត់ទុកពួកគេ (ឃឺដ) ជាក្រុមភេរវករ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា ទូរទស្សន៍រុស្ស៊ី Zvezda ចុះផ្សាយនូវវីដេអូរបស់កងទ័ពរុស្ស៊ី ដែលបានការពារអតីតមូលដ្ឋានយោធាអាមេរិកនៅប្រទេសស៊ីរីក្បែរទីក្រុង អាឡិបប៉ូ។

វីដេអូបង្ហាញពីឧទ្ធម្ភាគចក្រ Mi-35M ដែលទៅដល់អាកាសយានដ្ឋាន និងមន្រ្តីប៉ូលីសយោធារុស្ស៊ី ដែលទៅដល់មូលដ្ឋានយោធាដែលត្រូវគេបោះបង់ចោលឈ្មោះ Sirrin នៅស៊ីរី ជាទីតាំងយោធាធំបំផុតមួយរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសដែលហែកហួរដោយសង្គ្រាមមួយនេះ។

មានសញ្ញាបង្ហាញថាកងកំលាំងអាមេរិកត្រូវចាកចេញពីកន្លែងនោះដោយប្រញាប់ទុកអាហារនិងរបស់របរផ្ទាល់ខ្លួននៅឯមូលដ្ឋាន។ កងទ័ពរុស្ស៊ីក៏បានរកឃើញបន្ទាយនិងកន្លែងហាត់ប្រាណមួយដែលប្រើដោយទាហានអាមេរិក៕ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top