ភ្នំពេញ៖លោក ស សុខា រដ្ឋលេខាធិការតំណាងឲ្យលោកបណ្ឌិត ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានជួបពិភាក្សាការងារផ្នែកកីឡាជាមួយលោក Raul Fomes Valenciano សមាជិកសភាប្រទេសគុយបា និងលោកស្រី Liurka Rodríguez Barrios ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅប្រទេសកម្ពុជា ព្រមទាំងថ្នាក់ដឹមនាំកីឡាកម្ពុជាជាច្រើនរូបទៀតនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។...
នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ បានបញ្ជាឱ្យមានការរឹតបន្តឹង ទៅលើច្បាប់ នៃការប្រើប្រាស់កាំភ្លើង នៅក្នុងប្រទេសខ្លួន បន្ទាប់ពីមានហេតុការណ៍ បាញ់សម្លាប់រង្គាល នៅក្នុងមណ្ឌលថែទាំកុមារ។ លោក ប្រាយុទ្ធ ក្នុងនាមជានាយករដ្ឋមន្រ្តីថៃ បានធ្វើការបញ្ជា ឱ្យមានការរឹតបន្តឹងច្បាប់ ប្រើប្រាស់កាំភ្លើង ក្រោយពីអតីតមន្រ្តីប៉ូលិសម្នាក់ បានបាញ់សម្លាប់ មនុស្ស...
ស្ពាន Sultan Abdul Halim Muadzam Shah ឬស្ពានប៉េណាំងទី២ ស្ថិតនៅក្នុងរដ្ឋប៉េណាំង (Penang) ប្រទេសម៉ាឡេស៊ី គឺជាធ្លាប់ជាស្ពានដែលមានប្រវែងជាងគេ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ ស្ពាននេះមានប្រវែងសរុប ២៤គីឡូម៉ែត្រ ភ្ជាប់ដែនកោះប៉េណាំង ទៅកាន់ម៉ាឡេស៊ីដីគោក ។ ស្ពាននេះ ចាប់ផ្ដើមសាងសង់ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០០៨...
ព្រំដែនប្រទេសខ្លះ មានការដាំបង្គោល ខ្លះធ្វើរបងលួស ឬសង់ជាជញ្ជាំងជាដើម ប៉ុន្តែព្រំដែនប្រទេសខាងក្រោមនេះ គឺខុសប្លែក គួរឱ្យចាប់អារម្មណ៍។ ១. ព្រំដែន ចិន – ម៉ុងហ្គោលី ៖ នៅចំណុចព្រំដែននេះ មានរូបសត្វ ដាយណូស័រ២ក្បាល ថើបគ្នា ។ វាជាសញ្ញាបង្ហាញពីសន្តិភាព ប៉ុន្តែវាក៏តំបន់មួយដែលគេអះអាងថា ជាទីកន្លែងកំណើត សត្វដាយណូស័រផងដែរ...
តាមកំណត់ត្រាប្រវត្តិសាស្រ្តចិន (Records of the Grand Historian) ឱ្យដឹងថា ជាងទាំងអស់ដែលធ្វើរូបទាហានដីឥដ្ឋ ដើម្បីដាក់យាមផ្នូរអធិរាជ ឈីង សឺហ័ង នៃរាជវង្សឈីង កាលពីជាង២ពាន់ឆ្នាំមុននោះ គឺត្រូវកប់ទាំងរស់នៅក្នុងផ្នូរនេះ ដើម្បីលាក់ការសម្ងាត់ ពីការធ្វើទាហានដីឥដ្ឋ។ ស្តេចឈីង បានចេញ បញ្ជាឱ្យសង់ផ្នូរនេះ នៅពេលឡើងគ្រងរាជ្យក្នុងឆ្នាំ ២៤៦មុនគ.ស ក្នុងនោះទាហានដីឥដ្ឋ...
ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសាខាគណបក្សភ្នាក់ងារ ដឹកជញ្ជូនទេសចរណ៍ ជលយានខេត្តព្រះសីហនុ បានចាត់បញ្ជូនក្រុមការងារ ជួយសង្គ្រោះ និងអូប៊រ័ល្បឿនលឿន ចំនួន៣គ្រឿង របស់គណៈកម្មាធិការសាខា គណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ ជលយានខេត្តព្រះសីហនុ ចេញអន្តរាគមន៍ទៅជួយសង្គ្រោះ ដោយសហការជាមួយ សមត្ថកិច្ចមូលដ្ឋានក្រុងកោះរ៉ុង ធ្វើការជួយសង្គ្រោះប្រជានេសាទ ដែលបានលិចទូក មួយគ្រឿង ប្រភេទអូសមឹក...
ប្រទេសទាំង២២ខាងក្រោមនេះ ដែលភាគច្រើនជាប្រទេសកោះ គឺមិនមានយោធាផ្ទាល់ខ្លួន ដើម្បីការពារទឹកដីខ្លួននោះទេ ប៉ុន្តែប្រទេសខ្លះ មានប៉ូលិសដែលប្រើសម្រាប់ការពារសន្តិសុខផ្ទៃក្នុងផង និងសម្រាប់ការពារជាតិផង និងប្រទេសខ្លះទៀតគឺ មានប្រទេសខាងក្រៅ ជាអ្នកជួយការពារ។ ១. អង់ដូរ៉ា (Andorra): ប្រទេសនេះស្ថិតនៅចន្លោះបារាំង និងអេស្ប៉ាញ ហើយអ្នកជួយការពារប្រទេសនេះ ក៏ជាការទទួលខុសត្រូវរបស់បារាំង និងអេស្ប៉ាញដែរ។ ២. កោះខុក (Cook Islands):...
មហាកំពែងប្រទេសចិន គឺជាអច្ឆរិយវត្ថុ ដែលត្រូវបានបង្កើតឡើង ជាច្រើនជំនាន់រាជវង្ស នៅក្នុងប្រទេសចិន ។ មានការរកឃើញខ្លះ បានឲ្យដឹងថា មហាកំផែងនេះត្រូវបានសាងសង់តាំង តែពីសតវត្សទី៧មុនគ្រិស្តសករាជមកម្ល៉េះ ពោលគឺមុនជំនាន់រាជវង្សឈីង របស់អធិរាជ ឈីង សឺហ័ង ទៅទៀត (២២១ -២០៧មុនគ.ស) ។ ប្រវែងសរុបនៃមហាកំពែង ប្រទេសចិន មានចំនួន ២១...
នាវាចម្បាំងខ្នាតយក្សមួយគ្រឿង របស់ឥណ្ឌា កាលពីសម័យសង្គ្រាម ទសវត្សឆ្នាំ៨០ ត្រូវបានពុះច្រៀកយកដែក ទៅផលិតជាម៉ូតូវិញ ដោយសារលែងមានតម្រូវការ ។ មានឈ្មោះដើមថា HMS Hermes នាវាយក្សនេះត្រូវបានផលិត ដោយអង់គ្លេសអំឡុងឆ្នាំ១៩៤០ ហើយត្រូវបានលក់ឲ្យទៅឥណ្ឌាកាល ពីឆ្នាំ១៩៨៦ ដោយត្រូវប្ដូរ ឈ្មោះទៅជា INS Viraat វិញ។ វាធ្លាប់ត្រូវបានអង់គ្លេស ប្រើក្នុងសង្គ្រាមទល់នឹងអាហ្សង់ទីន...
នៅលើពិភពលោកយើងនេះ គ្រប់បណ្តាប្រទេសទាំងអស់ សុទ្ធសឹងតែបានកសាង នៅរូបសំណាកជាច្រើន ដើម្បីតំណាង ឬក៏រំលឹកទៅដល់ប្រវត្តិអ្វីមួយ ទៅតាមតំបន់គ្រប់ទីកន្លែង ពាសពេញផ្ទៃប្រទេសនីមួយៗ ។ រូបសំណាកខ្លះ ក៏មានទំហំតូច ខ្លះក៏មានទំហំធំមហិមា ដែលមើលទៅ គួរឲ្យកោតស្ញប់ស្ញែងជាទីបំផុត ។ សូមលើកយករូបសំណាក ចំនួន៥ ដែលមានកម្ពស់ខ្ពស់ជាងគេបំផុត នៅលើសាកលលោក ដើម្បីឲ្យប្រិយមិត្តបានជ្រាប៖ ទី១. រូបសំណាក...