បរទេស៖ក្រសួងការបរទេសរបស់ប្រទេសចិន បាននិយាយនៅថ្ងៃចន្ទនេះថា សហរដ្ឋអាមេរិក មិនគួរចេញសម្ញែងកាយវិការ ស្តីពីបញ្ហាដែនសមុទ្រចិនខាងត្បូង នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩។ ប្រេសិតអាមេរិកមួយរូប បានធ្វើការថ្កោលទោសការគម្រាមកំហែងរបស់ចិន នៅដែនសមុទ្រចិនខាងត្បូង នៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ីអាគ្នេយ៍ នៅថ្ងៃចន្ទនេះ និងបានអញ្ជើញមេដឹកនាំទាំងនោះ ឲ្យចូលរួមជំនួបកំពូលពិសេស នៅក្នុងទីក្រុងវ៉ាស៊ីនតោន ជួសឲ្យប្រធានាធិបតីសហរដ្ឋអាមេរិក លោក...
បរទេស:ប្រធាននាយកដ្ឋានឧស្សាហកម្មការពារជាតិតួកគីនៅថ្ងៃចន្ទទី៤ខែវិច្ឆិកានេះបានឲ្យដឹងថាថាការបញ្ជូនប្រព័ន្ធការពារមីស៊ីលរុស្ស៊ីS-400ដែលតួកគីបានបញ្ជាទិញនឹងអាចត្រូវបានពន្យារពេលពីអ្វីដែលបានគ្រោងទុកសម្រាប់ឆ្នាំ ២០២០ ។ ប្រទេសដែលជាសម្ព័ន្ធមិត្តណាតូមួយនេះនិងសហរដ្ឋអាមេរិកកន្លងមកត្រូវបានគេមើលឃើញថានៅបន្តស្ថិតនៅក្នុងជម្លោះគ្នាជុំវិញបញ្ហានៃការបញ្ជាទិញប្រព័ន្ធS-400ផលិតនៅប្រទេសរុស្សីដែលក្រុងវ៉ាស៊ីនតោនតែងតែបាននិយាយថាវានឹងមិនអាចនឹងដាក់ឲ្យប្រើប្រាស់ជាមួយគ្នាទៅនឹងប្រព័ន្ធការពាររបស់ណាតូហើយវាគឺជាការបង្កការគំរាមកំហែងដល់យន្តហោះចម្បាំង Lockheed Martin F-35 របស់ខ្លួន។ ទោះបីជាយ៉ាងណាក្តីរដ្ឋាភិបាលក្រុងអង់ការ៉ានៅតែបន្តបញ្ជាទិញនិងទទួលបានកញ្ចប់ទី១របស់ខ្លួនពីរុស្សីដដែលកាលពីខែកក្កដាកន្លងមកទាំងដែលអាមេរិកធ្លាប់បានគម្រាមថានឹងដាក់ទណ្ឌកម្មមកលើប្រទេសរបស់ខ្លួនហើយក្នុងនោះផងដែរវ៉ាស៊ិនតោនបានលុបឈ្មោះតួកគីចេញពីបញ្ជីប្រទេសដែលអាចធ្វើការបញ្ជាទិញយន្តហោះចម្បាំងF-35ផងដែរ៕ ប្រែសម្រួល:ស៊ុនលី
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ថា កូរ៉េខាងជើង បានតបតទៅវិញចំពោះរបាយការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកដែលបានចេញផ្សាយកាលពីសប្តាហ៍មុនដោយនិយាយថា ការពិពណ៌នារបស់របាយការណ៍របស់កូរ៉េខាងជើងថាជាអ្នកឧបត្ថម្ភដល់ភេរវកម្ម គឺជាឧទាហរណ៍មួយនៃ“ គោលនយោបាយអរិភាព” របស់សហរដ្ឋអាមេរិកដែលកំពុងរារាំងកិច្ចចរចានុយក្លេអ៊ែរ ដែលកំពុងតែដំណើរការរលូនទៅមុខ ។ ទីភ្នាក់ងារសារព័ត៌មាន KCNA បានឲ្យដឹងនៅថ្ងៃអង្គារទី៥ ខែវិច្ឆិកានេះ ។ គួររំលឹកថា...
បរទេស៖ក្រសួងការពារជាតិសហរដ្ឋអាមេរិក នាពេលថ្មីៗនេះ បានធ្វើការប្រកាសនូវសំណើដំបូងមួយ ដែលបានស្នើសុំបំពាក់ឲ្យមូលដ្ឋានយោធាចំនួន៤កន្លែង នូវបច្ចេកវិទ្យាចល័ត 5G ទ្រង់ទ្រាយធំ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយកាសែត UPI។ មន្ទីរបញ្ចកោណ បានធ្វើការប្រកាសប្រាប់ នូវមូលដ្ឋានយោធា ដែលនឹងត្រូវយកមកធ្វើតេស្តនិងពិសោធន៍បណ្ដាញ 5G ដំបូងបំផុតនោះ កាលពីសប្ដាហ៍មុនថា មូលដ្ឋានយោធាចម្រុះ Lewis-McChord នៅទីក្រុងវ៉ាស៊ីនតោន មូលដ្ឋានកងទ័ពអាកាស Hill...
ក្នុងអំឡុងពេលសង្គ្រាមត្រជាក់ យន្ដហោះឈ្លបយកការណ៍នេះអាចហោះលឿនជាង និងខ្ពស់ជាងយន្ដហោះណាទាំងអស់ក្នុងពិភពលោក ហើយរយៈពេល ៥៥ឆ្នាំក្រោយមក វានៅតែមានសមត្ថភាពខ្លាំងគ្មានគូប្រៀបដដែល។ យន្ដហោះ The Lockheed SR-71 ដែលផលិតឡើងដោយសម្ងាត់ក្នុងឆ្នាំ ១៩៥០ អាចហោះលឿនជាងមីស៊ីល និងខ្ពស់បំផុតជិតដល់ចុងបំផុតនៃអាកាស។ រហូតមកទល់សព្វថ្ងៃនេះ វានៅតែរក្សាកំណត់ត្រាហោះហើរក្នុងរយៈកម្ពស់ខ្ពស់ជាងគេបំផុត និងលឿនជាងគេបំផុតក្នុងចំណោមយន្ដហោះដែលមិនប្រើម៉ាស៊ីនរ៉ុក្កែត។ យន្ដហោះនេះ ជាផ្នែកមួយនៃបណ្ដាញយន្ដហោះចារកម្មដែលបង្កើតឡើងដើម្បីចូលទៅកាន់ទឹកដីសត្រូវ ដោយមិនឲ្យសត្រូវចាប់បាន និងបាញ់ទម្លាក់នោះទេ។ គួរបញ្ជាក់ថា...
បរទេស:ទូរទស្សន៍CNNចេញផ្សាយនៅថ្ងៃចន្ទទី៤ខែវិច្ឆិកាបានឲ្យដឹងថាពលរដ្ឋដែលរស់នៅក្នុងទីក្រុងញូវដេលីប្រទេសឥណ្ឌានឹងត្រៀមខ្លួនទទួលរងនូវឥទ្ធិពលនៃផ្សេងអ័ព្ទដែលមានសារធាតុពលខ្លាំងមិនធ្លាប់មានយ៉ាងហោចណាស់ពេញមួយសប្តាហ៍ពេញខណៈដែលរដ្ឋាភិបាលបានប្រកាសថានឹងព្យាយាមទប់ស្កាត់មិនឲ្យស្ថានភាពកាន់តែយ៉ាប់យ៉ឺនជាងនេះឡើយ។ ក្នុងពេលជាមួយគ្នានេះដែរជើងហោះហើរជាច្រើនត្រូវបានពន្យាពេលនិងប្តូរគោលដៅពីទីក្រុងកាលពីថ្ងៃអាទិត្យដោយសារតែពីឡុងមិនអាចមើលឃើញផ្ទៃដីនៅឡើយក្នុងពេលត្រៀមចុះចតហើយវាត្រូវបានគេជឿជាក់ថាវាជាកម្រិតដ៏អាក្រក់បំផុតមានទំហំ៣ដងជាងកម្រិតអាក្រក់ដែលទីភ្នាក់ងារត្រួតពិនិត្យសារធាតុពុលក្នុងអាកាសឬAQIធ្លាប់បានចែង។ AQIនៅព្រឹកថ្ងៃចន្ទនេះមានចំនួនលើពី៨០០ដែលជាទំហំអាក្រក់មិនធ្លាប់មានរយៈពេល៣ឆ្នាំចុងក្រោយនេះ។ទីភ្នាក់ងារគ្រប់គ្រងអាកាសធាតុរបស់ឥណ្ឌាបានអះអាងថាភាពត្រជាក់និងចូលមកដល់ក្នុងពេលប៉ុន្មានថ្ងៃខាងមុខហើយវានឹងអាចធ្វើឲ្យស្ថានភាពនេះធូរស្រាលឡើងវិញ។ ការប្រកាសអាសន្នអំពីបញ្ហាសុខភាពរបស់ទីក្រុងក៏ត្រូវបានធ្វើឡើងដូចគ្នានៅក្នុងទីក្រុងដោយក្នុងនោះអាជ្ញាធរបានកំណត់ចំនួនរថយន្តដែលធ្វើដំណើរនៅតាមផ្លូវការកំណត់ការដ្ឋានសាងសង់និងរោងចក្រដែលកំពុងដំណើរការហើយប្រកាសឲ្យពលរដ្ឋរបស់ខ្លួនដែលមិនចាំបាច់គួរបន្តស្នាក់នៅក្នុងផ្ទះមួយរយៈសិន៕ ប្រែសម្រួល:ស៊ុនលី
បរទេស៖ប្រធាននាយកដ្ឋានឧស្សាហកម្មការពារជាតិនៃប្រទេសតួកគី បាននិយាយនៅថ្ងៃចន្ទនេះថា ការបញ្ជូនកងទីពីរនៃប្រព័ន្ធការពារមីស៊ីលរុស្ស៊ី S-400 មកកាន់ប្រទេសតួកគី អាចនឹងត្រូវពន្យាពេល ហួសពេលកំណត់គ្រោងទុកឆ្នាំ២០២០ ដែលបានធ្វើឡើងក្នុងកិច្ចពិភាក្សាស្តីពីការចែករំលែកបច្ចេកវិទ្យា និងផលិតកម្មរួមគ្នា។ លោក Ismail Demir បាននិយាយប្រាប់ទូរទស្សន៍ NTV យ៉ាងដូច្នេះថា “យើងកំពុងគ្រោងកាលផុតកំណត់សម្រាប់ឆ្នាំក្រោយ ហើយដោយខុសគ្នានឹងកងទីមួយនោះ គឺមានផលិតកម្មរួមនិងការផ្ទេរបច្ចេកវិទ្យានៅទីនេះ ដូច្នេះ ទិញវាបានយ៉ាងលឿន និងដំឡើងវាដូចប្រព័ន្ធទីមួយ”។ គួរបញ្ជាក់ថា...
អ្នកតវ៉ាទាមទារផ្ដាច់ខ្លួននៅកាតាឡាន់ជាច្រើនពាន់នាក់ បាននាំគ្នាដង្ហែតាមផ្លូវក្នុងទីក្រុងបាសេឡូណា និងដុតរូបស្ដេចអេស្ប៉ាញនៅពេលដែលព្រះអង្គធ្វើទស្សនកិច្ចក្នុងក្រុងនេះ។ ក្រុមអ្នកតវ៉ា បាននាំគ្នាដុតភ្លើងនៅតាមផ្លូវសំខាន់ៗក្នុងទីក្រុង ខណៈដែលអ្នកមួយចំនួនទៀតនាំគ្នាគោះឆ្នាំងហើយស្រែកថា “កាតាឡាន់គ្មាស្ដេចទេ”។ តំបន់នេះត្រូវបានរងការវាយប្រហារដោយការតវ៉ាជាច្រើនសប្តាហ៍ដែលបង្កឡើងដោយការជាប់ពន្ធនាគាររបស់មេដឹកនាំបំបែកខ្លួនកាលពីខែមុន។ ភាពចលាចលកើតឡើងប៉ុន្មានថ្ងៃមុនការបោះឆ្នោតសកលលើកទី ២ របស់អេស្បាញនៅឆ្នាំនេះ។ គណបក្សបំបែកខ្លួនធំ ៗ ចំនួន ៣ បានចូលរួមក្នុងការតវ៉ាកាលពីថ្ងៃច័ន្ទខណៈរដ្ឋបាលរដ្ឋកាតាឡានដឹកនាំដោយបំបែកខ្លួនបានជំរុញឱ្យអ្នកគាំទ្ររក្សាឥរិយាបថសមរម្យ។ គួរឲ្យដឹងថា ស្ដេចអេស្ប៉ាញព្រះអង្គ Felipe VI បានយាងទៅកាន់ទីក្រុងបាសេឡូណាជាមួយនឹងម្ចាស់ក្សត្រី Letizia...
បាងកក៖ នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ នៅថ្ងៃចន្ទនេះបានជំរុញឱ្យប្រធានាធិបតីកូរ៉េខាងត្បូងលោកមូន ជេអ៊ីន ប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងទ្វេភាគីឆ្នាំ១៩៦៥ ដែលត្រូវបានរៀបចំឡើងដើម្បីដោះស្រាយរាល់បញ្ហាសំណងក្នុងសម័យសង្គ្រាម ចំពេលមានជម្លោះដែលកំពុងកើតមាន។ លោកអាបេ និងលោកមូ ន បានជួបប្រជុំគ្នានៅជាយក្រុងបាងកក នៅពេលដែលទំនាក់ទំនងទ្វេភាគីបានចុះខ្សោយដល់កម្រិតទាបបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំជុំវិញសំណងពលកម្មក្នុងសម័យសង្គ្រាមដែលបានកើតឡើងនៅក្នុងចន្លោះពាណិជ្ជកម្ម ១ភាគ ១០។ នេះជាលើកទីមួយហើយដែលមេដឹកនាំទាំងពីរ បានជួបពិភាក្សាគ្នាចាប់តាំងពីមេដឹកនាំទាំងពីរ មានការប្រជុំគ្នាមួយទល់នឹងមួយជាផ្លូវការនៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីខែកញ្ញា ឆ្នាំមុន៕ដោយ ឈូក...
ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ នាំយកសត្វក្រាស់ ឬអណ្តើកសមុទ្រមួយក្បាល ទម្ងន់៩គីឡូក្រាម ព្រលែងចូលក្នុងសមុទ្រធម្មជាតិវិញ ក្រោយទទួលបានពីប្រជានេសាទ ដែលមានបំណងចូលរួមអភិរ័ក្ស ជាមួយលោកឧកញ៉ា ។ ក្នុងឱកាសនាំយកសត្វអណ្តើកទៅព្រលែងនេះ ដែលធ្វើឡើងកាលពីយប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោកឧកញ៉ា ទៀ វិចិត្រ បញ្ជាក់ថា នេះជាការព្រលែងសត្វក្រាស់ ឬអណ្តើកសមុទ្រលើកទី១០៩...