ព្រឹត្តិការណ៍

ផ្សែងពុលអាក្រក់បំផុត មិនធ្លាប់មាននឹងវាយប្រហារ ទីក្រុងញូវដេលី រយៈពេល ១ អាទិត្យ

បរទេស:ទូរទស្សន៍CNNចេញផ្សាយនៅថ្ងៃចន្ទទី៤ខែវិច្ឆិកាបានឲ្យដឹងថាពលរដ្ឋដែលរស់នៅក្នុងទីក្រុងញូវដេលីប្រទេសឥណ្ឌានឹងត្រៀមខ្លួនទទួលរងនូវឥទ្ធិពលនៃផ្សេងអ័ព្ទដែលមានសារធាតុពលខ្លាំងមិនធ្លាប់មានយ៉ាងហោចណាស់ពេញមួយសប្តាហ៍ពេញខណៈដែលរដ្ឋាភិបាលបានប្រកាសថានឹងព្យាយាមទប់ស្កាត់មិនឲ្យស្ថានភាពកាន់តែយ៉ាប់យ៉ឺនជាងនេះឡើយ។

ក្នុងពេលជាមួយគ្នានេះដែរជើងហោះហើរជាច្រើនត្រូវបានពន្យាពេលនិងប្តូរគោលដៅពីទីក្រុងកាលពីថ្ងៃអាទិត្យដោយសារតែពីឡុងមិនអាចមើលឃើញផ្ទៃដីនៅឡើយក្នុងពេលត្រៀមចុះចតហើយវាត្រូវបានគេជឿជាក់ថាវាជាកម្រិតដ៏អាក្រក់បំផុតមានទំហំ៣ដងជាងកម្រិតអាក្រក់ដែលទីភ្នាក់ងារត្រួតពិនិត្យសារធាតុពុលក្នុងអាកាសឬAQIធ្លាប់បានចែង។

AQIនៅព្រឹកថ្ងៃចន្ទនេះមានចំនួនលើពី៨០០ដែលជាទំហំអាក្រក់មិនធ្លាប់មានរយៈពេល៣ឆ្នាំចុងក្រោយនេះ។ទីភ្នាក់ងារគ្រប់គ្រងអាកាសធាតុរបស់ឥណ្ឌាបានអះអាងថាភាពត្រជាក់និងចូលមកដល់ក្នុងពេលប៉ុន្មានថ្ងៃខាងមុខហើយវានឹងអាចធ្វើឲ្យស្ថានភាពនេះធូរស្រាលឡើងវិញ។

ការប្រកាសអាសន្នអំពីបញ្ហាសុខភាពរបស់ទីក្រុងក៏ត្រូវបានធ្វើឡើងដូចគ្នានៅក្នុងទីក្រុងដោយក្នុងនោះអាជ្ញាធរបានកំណត់ចំនួនរថយន្តដែលធ្វើដំណើរនៅតាមផ្លូវការកំណត់ការដ្ឋានសាងសង់និងរោងចក្រដែលកំពុងដំណើរការហើយប្រកាសឲ្យពលរដ្ឋរបស់ខ្លួនដែលមិនចាំបាច់គួរបន្តស្នាក់នៅក្នុងផ្ទះមួយរយៈសិន៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top