ម៉ានីល៖ កាលពីថ្ងៃសៅរ៍ វិមានប្រធានាធិបតី Malacañang បានបង្ហាញអំពីរូបភាពក្លែងបន្លំ នៃការផ្សាយ ដែលបានសន្មត់ថា ជា ព្រះរាជបញ្ជារបស់ព្រះមហាក្សត្រថៃ ទៅកាន់ប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទ័រតេ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងបាងកក ដោយនិយាយថា ការបញ្ចេញរូបភាពដែល មានគំនិតអាក្រក់នេះ គឺដើម្បីបំបាក់មុខមេដឹកនាំហ្វីលីពីន។ យោងតាមសារព័ត៌មាន Philstar ចេញផ្សាយកាលពីថ្ងៃទី២ ខែវិច្ឆិកា...
ថ្ងៃនេះ Max Café Real Estate មានអ្វីពិសេសចង់ណែនាំអ្នកទាំងអស់គ្នា!! “គឺ Iced Vanilla Latte” 3in1 Iced Coffee Vanilla ត្រូវបានធ្វើឡើងជាមូយ វ៉ានីឡា ទឹកដោះគោ នឹង កាហ្វេ ដែលមានគុណភាព។ មិនត្រឹមតែប៉ុណ្ណោះ Max...
ប៉េកាំង៖ក្រុមហ៊ុនរបស់ចិនឈ្មោះ Fosun បានទឹកម៉ាកThomas Cook ក្នុងតម្លៃ ១១ លានផោន (១៤,២ លានដុល្លារ) ប៉ុន្មានសប្តាហ៍បន្ទាប់ពីក្រុមទេសចរណ៍អង់គ្លេសដ៏ល្បីល្បាញបានធ្លាក់ចុះ និងបានទុកឲ្យអ្នកឈប់សម្រាករាប់រយរាប់ពាន់នាក់ជាប់នៅបរទេសយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ការស្លាប់របស់Thomas Cookកាលពីខែកញ្ញាបានធ្វើឲ្យបាត់បង់ការងារចំនួន ២២,០០០ នាក់នៅទូទាំងពិភពលោក និងបង្កឲ្យមានការធ្វើមាតុភូមិនិវត្តន៍ដ៏ធំបំផុតរបស់ចក្រភពអង់គ្លេសចាប់តាំងពីសង្គ្រាមលោកលើកទី ២ ដោយរដ្ឋាភិបាលបានចំណាយប្រាក់ដើម្បីហោះហើរភ្ញៀវទេសចរណ៍ ១៤ ម៉ឺននាក់។ ស្ថាប័នអង់គ្លេសអាយុ ១៧៨...
រដ្ឋាភិបាលថៃ បានបើកទ្វាររូងភ្នំថាំហ្លួងដែលក្មេងៗក្រុមបាល់ទាត់ ១២ជាប់ក្នុងនោះឡើងវិញ ក្រោយជួយសង្គ្រោះពួកគេចេញដោយជោគជ័យកាលពីឆ្នាំមុន។ រូងភ្នំថាំហ្លួង បានបិទទ្វារមិនឲ្យភ្ញៀវចូលទស្សនាតទៅទៀត ក្រោយពេលដែលក្រុមបាល់ទាត់ជ្រូកព្រៃ ត្រូវបានជួយសង្គ្រោះឲ្យចេញមកវិញដោយរស់រានមានជីវិត បន្ទាប់ពីជាប់ក្នុងនោះអស់រយៈពេលជិត ៣សប្ដាហ៍។ យោងតាមអាជ្ញាធរក្នុងតំបន់ ឲ្យដឹងថារូងភ្នំស្ថិតនៅក្នុងខេត្តឈៀងរ៉ៃនេះ ត្រូវបានបើកឡើងវិញកាលពីថ្ងៃសុក្រសប្ដាហ៍មុន ហើយបានទាក់ទាញភ្ញៀវទេសចររហូតដល់ជាង ២ ០០០នាក់មកទស្សនាក្នុងមួយថ្ងៃៗ។ យ៉ាងណាមិញ ការបើករូងភ្នំឡើងវិញនេះ ភ្ញៀវទេសចរអាចចូលមើលត្រឹមតែច្រកចូល និងផ្នែកទីមួយនៃរូងភ្នំប៉ុណ្ណោះ។ អាជ្ញាធរកំពុងគិតគូរពីការបើកឲ្យចូលទៅដល់កន្លែងដែលក្មេងៗជាប់ក្នុងរូងភ្នំ ក្រោយពេលដែលធ្វើការសិក្សាពីសុវត្ថិភាពរួចរាល់។...
តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ថា អ្នកនាំពាក្យកងកម្លាំង ប្រដាប់អាវុធរបស់ប្រទេសអ៊ីរ៉ង់ បានឲ្យដឹងកាលីថ្ងៃអាទិត្យថា កងកម្លាំងរបស់អ៊ីរ៉ង់ នឹងដាក់គោលដៅសហរដ្ឋ អាមេរិក និងសម្ព័ន្ថមិត្តរបស់ខ្លួន ក្នុងករណីដែលមានការប្រឆាំងអ៊ីរ៉ង់ ដោយក្រុងវ៉ាស៊ីនតោន ។ លោក Abolfazl Shekarchi ត្រូវបានដកស្រង់ដោយ Press TV ថា...
ម៉ានីល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ថា ក្រុមហ៊ុនអាកាសចរណ៍បាននិយាយឲ្យដឹងនៅថ្ងៃចន្ទនេះថា ក្រុមហ៊ុនអាកាសចរណ៍ Cebu Air Inc របស់ប្រទេសហ្វីលីពីន បានបញ្ចេញសាច់ប្រាក់ដើម្បីទិញយកយន្តហោះចំនួន១៦គ្រឿងសម្រាប់ការហោះហើររយៈចម្ងាយឆ្ងាយពីក្រុមហ៊ុន Airbus គឺយន្តហោះប្រភេទ Airbus A330neo ដែលមានទឹកប្រាក់ចំនួន៤,៨ពាន់ លានដុល្លារអាមេរិក ដែលមាននៅក្នុងតារាងតម្លៃ...
ចំនួនអ្នកស្លាប់ បានកើនឡើងដល់ ២១នាក់ហើយបើគិតមកទល់ពេលនេះ ក្រោយពេលដែលគ្រោះរញ្ជួយដីកម្រិតធ្ងន់ពីរវាយប្រហារមកលើភាគខាងត្បូងប្រទេសហ្វីលីពីនកាលពីសប្ដាហ៍មុន។ យោងតាមអាជ្ញាធរហ្វីលីពីនឲ្យដឹងកាលពីថ្ងៃអាទិត្យថា គ្រោះរញ្ជួយដីកម្រិត ៦,៦វ៊ិចទ័រ និង ៦,៥វ៊ិចទ័រ បានវាយប្រហារមកលើកោះ Mindanao ក្នុងរយៈពេលពីរថ្ងៃផ្សេងគ្នា ដែលបានបំផ្លិចបំផ្លាញអគារ និងផ្ទះសម្បែងរាប់ពាន់ខ្នង។ ប្រភពដដែលបន្ដថា គ្រោះរញ្ជួយដីនេះ ក៏បានធ្វើឲ្យមនុស្សជាង ៤៣០ នាក់ផ្សេងទៀតរងរបួសហើយពីរនាក់ កំពុងបាត់ខ្លួនផងដែរ។ ចំណែកឯវីដេអូក្នុងទូរទស្សន៍ បានបង្ហាញពីសកម្មភាពអ្នកភូមិមួយចំនួន...
តៃយួន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ថា រដ្ឋបាលអវកាសជាតិចិន (CNSA)បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យ ប្រទេសចិន បានបាញ់បង្ហោះផ្កាយ រណបថ្មីមួយសម្រាប់តាមដាននៅ ភពផែនដី ដែលមានឈ្មោះថា Gaofen-7 ដែលនឹងដើរតួយ៉ាងសំខាន់មួយនៅក្នុងការស្ទង់ទិន្នន័យនៅលើដី និង ផែនទី តំបន់ទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធជនបទ និងការស៊ើបអង្កេតស្ថិតិ ។ CNSA...
មូស្គូ៖ រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក លោក Mark Esper បាននិយាយថា សហរដ្ឋអាមេរិក គ្រោងនឹងពង្រឹងវត្តមានយោធារបស់ខ្លួន នៅក្នុងតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក ដោយការដាក់ពង្រាយឡើងវិញ កម្លាំងយោធារបស់ខ្លួន ទៅកាន់តំបន់នោះវិញ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងដោយផ្អែកតាមការលើកឡើង របស់លោក Esper...
បរទេស: នៅថ្ងៃសុក្រទី១ខែវិច្ឆិកានេះ ប្រទេសតួកគីនិងរុស្ស៊ី បានចាប់ផ្តើមល្បាតរួមគ្នា នៅភាគពាយព្យនៃប្រទេសស៊ីរី ហើយក្រោមកិច្ចព្រមព្រៀង បទឈប់បាញ់គ្នា របស់តួកគី ប្រឆាំង នឹងក្រុមឧទ្ទាមឃឺដស៊ីរី និងត្រូវបានបង្ខំឱ្យដកចេញ ពីតំបន់ព្រំដែន បន្ទាប់ពីការលុកលុយ របស់ក្រុងអង់ការ៉ា។ ការល្បាតរួមគ្នានេះផងដែរ នឹងគ្របដណ្តប់លើផ្នែកពីរគឺនៅ ភាគខាងលិចនិងខាងកើត នៃតំបន់ប្រតិបត្តិការរបស់ប្រទេសតួកគី នៅក្នុងប្រទេសស៊ីរីផងដែរ ដែលវាមានជម្រៅ ប្រមាណជា១០គីឡូម៉ែត្រពីព្រំដែន។ ក្នុងនោះគេបានដឹងមកហើយថា...