ព្រឹត្តិការណ៍

ចិន ទទួលបានជោគជ័យ ក្នុងការបាញ់បង្ហោះផ្កាយរណបតាមដានភពផែនដីទៅកាន់ដងតារាវិថី

តៃយួន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ថា រដ្ឋបាលអវកាសជាតិចិន (CNSA)បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យ ប្រទេសចិន បានបាញ់បង្ហោះផ្កាយ រណបថ្មីមួយសម្រាប់តាមដាននៅ ភពផែនដី ដែលមានឈ្មោះថា Gaofen-7 ដែលនឹងដើរតួយ៉ាងសំខាន់មួយនៅក្នុងការស្ទង់ទិន្នន័យនៅលើដី និង ផែនទី តំបន់ទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធជនបទ និងការស៊ើបអង្កេតស្ថិតិ ។


CNSA បានឲ្យដឹងថា ផ្កាយរណប Gaofen-7 បានបាញ់បង្ហោះដោយគ្រាប់រ៉ុក្កែត Long March-4B នៅវេលាម៉ោង ១១និង២២ព្រឹក (ម៉ោងនៅប៉េកាំង) ពីមជ្ឈមណ្ឌលបាញ់បង្ហោះតៃយួន នៅខេត្តសានស៊ី ភាគខាងជើងប្រទេសចិន ។


ផ្កាយរណប និងគ្រាប់រ៉ុក្កែតរុញច្រានផ្កាយរណបត្រូវបានដាក់ពង្រាយដោយសាលាបណ្ឌិតសភា បច្ចេកវិទ្យាអវ កាសចិន (CAST) និងសាលាបណ្ឌិតសភាបច្ចេកវិទ្យាក្រុងសៀងហៃ ចំណុះឲ្យសារ ជីវកម្មបច្ចេកវិទ្យា វិទ្យាសាស្ត្រ អវកាសចិន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top