ភ្នំពេញៈ ការសម្លឹងទៅមុខប្រកបដោយទស្សនវិទ្យា និងចក្ចុវិស័យច្បាស់លាស់ ទាមទារនូវផែនទីចង្អុលបង្ហាញផ្លូវត្រឹមត្រូវមួយ ស្របពេលកម្ពុជាកំពុងលេចត្រដែត ឡើងលើឆាកអន្តរជាតិ វត្តមានអគារពាណិជ្ជកម្ម លំនៅដ្ឋានបានដុះច្រូងច្រាងពេញទីក្រុង។ ប៉ុន្តែលើវិថីឆ្ពោះទៅមុខ ដើម្បីសម្រេចបានវិបុលភាពបន្ថែម ទាមទារនូវការដើរតាមលំអានមួយ ដែលឈរលើមូលដ្ឋានច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងប្រកបដោយទស្សនភ្លឺស្វាងជាងមុន ស្របពេលរាជរដ្ឋាភិបាលបាន និងកំពុងធ្វើការកែលំអរទាំងរចនាសម្ព័ន្ឋរឹ់ង និងទន់បណ្តើរៗហើយ។ អ្នកជំនាញអន្តរជាតិបានចង្អុលបង្ហាញ នូវទស្សនវិស័យចំនួនបី ដែលវានឹងជួយជំរុញ កំនើនសេដ្ឋកិច្ចកម្ពុជាផង ធ្វើឲ្យមានសុខកាយសប្បាយចិត្តផង និងទទួលបាននូវវិបុលភាព...
ប៉ូលីស បាននឹងកំពុងស្វែងរកតារា Youtuber ដ៏ល្បីល្បាញ នាង Gabby Petitio អាយុ២២ឆ្នាំ ដែលបានបាត់ខ្លួន មិនមានដំណឹង ។ ការបាត់ខ្លួនរបស់នាង ត្រូវបានគេដឹងថា បន្ទាប់ពីបានទៅធ្វើដំណើរកម្សាន្តទៅកាន់តំបន់ទេសចរណ៍ធម្មជាតិ នៅរដ្ឋ Wyoming សហរដ្ឋអាមេរិក ជាមួយនឹងមិត្តប្រុសរបស់នាង គឺលោក Brain Laundrie ។...
បរទេស៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron តាមសេចក្តីរាយការណ៍ បានកោះហៅឯកអគ្គរាជទូតរបស់ខ្លួន ប្រចាំនៅសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រម្សិលមិញនេះ ដើម្បីជាការឆ្លើយតប ចំពោះកិច្ចព្រមព្រៀងសហរដ្ឋអាមេរិកនិងអង់គ្លេស ដែលចែករំលែកបច្ចេកវិទ្យានាវាមុជទឹក ឲ្យដល់ប្រទេសអូស្ត្រាលី។ លោក Jean-Yves Le Drian ជារដ្ឋមន្ត្រីការបរទេសបារាំង បានធ្វើការបញ្ជាក់ថា លោកនិងលោកប្រធានាធិបតីបារាំង បានកោះហៅឯកអគ្គរាជទូត លោក...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ប្រចាំខេត្តព្រះសីហនុ នៅម៉ោងប្រមាណជា១២ថ្ងៃត្រង់ទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ បាននិងកំពុងចុះបញ្ជាកម្លាំង ឲ្យរាវរកក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ ដែលបានបាត់ខ្លួនក្នុងសមុទ្រ កាលពីថ្ងៃ១៤ កញ្ញា ក្នុងពេលរូបគេចុះ នេសាទជាមួយឪពុក។ បើតាមហ្វេសប៊ុកលោកឧកញ៉ា ទៀ វិចិត្រ បង្ហាញក្តីសង្ឃឹមថា “នឹងរកប្អូនប្រុសប្រជានេសាទ...
ភ្នំពេញ៖ តាមរយៈសំណេរ ក្នុងវេសប៊ុកផ្លូវការរបស់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានថ្លែងអំណរអរគុណ យ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្ត របស់លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ដែលតែងតែជួយទុក្ខធុរៈ ដល់ប្រជាពលរដ្ឋ ជាបន្តបន្ទាប់កន្លងមក ជាពិសេសសម្រាប់ពលរដ្ឋរស់នៅលើកោះ ដែលមានបញ្ហាសុខភាព ត្រូវការសង្គ្រោះបន្ទាន់...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ កាលពីវេលាម៉ោង១០:២០នាទីយប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជូនក្រុមការងារសង្គ្រោះ និងអូប័រពេទ្យល្បឿនលឿនក្រុមហ៊ុន GTVC បន្ទាន់ ដើម្បីទៅទទួល លោកអនុសេនីយ៍ឯក ដួង ចន្រ្តា នាយផ្នែកអត្តសញ្ញាណកម្ម នៃអធិការដ្ឋាននគរបាល ក្រុងកោះរ៉ុង...
នាចុងសប្តាហ៍នេះ លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកសត្វអាញី ចំនួន១ក្បាល សត្វពង្រូល ចំនួន១ក្បាល និងសត្វទោច ចំនួន១ក្បាល ទៅព្រលែងនៅព្រៃធម្មជាតិ ដើម្បីអោយសត្វនេះ បានរស់រានមានជីវិតឡើងវិញ។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា សត្វព្រៃកំរទាំង៣ប្រភេទនេះ ត្រូវបានប្រជាពលរដ្ឋផ្សេងគ្នា នាំយកមកប្រគល់ជូនលោកឧកញ៉ា ដើម្បីព្រលែងចូលទៅក្នុងព្រៃធម្មជាតិវិញ ក្នុងនោះតាមពលរដ្ឋប្រាប់ដែរថា...
ភ្នំពេញ៖ បន្ទាប់ពី លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានប្រកាសឲ្យផ្អាក ការធ្វើដំណើរតាមផ្លូវទឹក ជាបណ្តោះអាសន្ន ដោយសារស្ថានភាពអាកាសធាតុ សមុទ្រនឹងមានព្យុះរលកខ្លាំងផងនោះ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមទូកទេសចរណ៍ ខេត្តព្រះសីហនុ នាពេលថ្មីៗនេះ បានប្រកាសបន្ថែម ឲ្យក្រុមហ៊ុនទូកទេសចរណ៍ទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត និងស្តាប់ការណែនាំ របស់កងកម្លាំងមានសមត្ថកិច្ច...
ភ្នំពេញៈ ក្រសួងបរិស្ថានបានបង្ហាញរូបថតមូយចំនួន ពីទិដ្ឋភាពដ៏ស្រស់ស្អាត នៃតំបន់ភ្នំ១៥០០ ស្ថិតនៅក្នុងមូលដ្ឋានស្រុកវាលវែង ខេត្តពោធិសាត់ ដែលជាតំបន់មានសក្តានុពលផ្នែកទេសចរណ៍ធម្មជាតិ ជាមួយគ្នានេះផងដែរ កាលពីពេលថ្មីៗនេះ ក្រសួងទេសចរណ៍ក៏បានបង្ហាញពីសក្តានុពល និងធនធានទេសចរណ៍តំបន់នេះផងដែរ ដែលការអភិវឌ្ឍន៍តំបន់នេះបាន និងកំពុងអភិវឌ្ឍខ្លួនទៅមុខជាលំដាប់ ពិសេសលើវិស័យទេសចរណ៍ ក្នុងនោះមានរមណីយដ្ឋាន តំបន់ទេសចរណ៍ ព្រៃ ភ្នំ ទឹកធ្លាក់ និងតំបន់គយគន់ទេសភាពជាច្រើនទៀត ជាពិសេសមានព្រំដែន ជាប់នឹងខេត្តត្រាតប្រទេសថៃ ដែលទីតាំងទាំងនោះ...
ព្រះសីហនុ៖ កាលពីវេលាម៉ោង៩៖៣០នាទីយប់ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបញ្ជូនក្រុមការងារសង្គ្រោះនិងទូកក្រុមហ៊ុន GTVC ចេញទៅជួយសង្គ្រោះបុរស២នាក់ ដែលបានបើកម៉ូតូទឹកចំនួន២គ្រឿង ត្រឡប់ពីកោះរ៉ុងសន្លឹម មកក្រុងព្រះសីហនុទាំងយប់ ប៉ុន្តែពេលបើកម៉ូតូទឹកកាត់សមុទ្រមកដល់ពាក់កណ្តាលផ្លូវ ម៉ូតូទឹកមួយគ្រឿងបានខូចម៉ាសុីន ចំណែកម៉ូតូទឹកមួយគ្រឿងទៀតដែលរួមដំណើរជាមួយក៍បានជួយអូសចម្លង ចៃដន្យម៉ូតូទឹកមួយគ្រឿងដែលជួយអូសនោះក៏អស់សាំងទៀត បណ្តាលឲ្យម៉ូតូទឹកទាំង២គ្រឿង អណ្តែតក្នុងសមុទ្រដែលមានរលកខ្លាំង...