ព្រឹត្តិការណ៍

ការបាត់ខ្លួនយ៉ាងអាថ៌កំបាំង របស់ Youtuber ​ដ៏ល្បីល្បាញម្នាក់ ពេលនេះ FBI រកឃើញនៅតែសាកសព ក្រោយនាងដើរ លេងជាមួយសង្សារ

ប៉ូលីស បាននឹងកំពុងស្វែងរកតារា Youtuber ដ៏ល្បីល្បាញ នាង Gabby Petitio អាយុ២២ឆ្នាំ ដែលបានបាត់ខ្លួន មិនមានដំណឹង ។ ការបាត់ខ្លួនរបស់នាង ត្រូវបានគេដឹងថា បន្ទាប់ពីបានទៅធ្វើដំណើរកម្សាន្តទៅកាន់តំបន់ទេសចរណ៍ធម្មជាតិ នៅរដ្ឋ Wyoming សហរដ្ឋអាមេរិក ជាមួយនឹងមិត្តប្រុសរបស់នាង គឺលោក Brain Laundrie ។ នេះបើតាមការចុះផ្សាយ របស់សារព័ត៌មាន ​CNN។

នាង Gabby Petitio
នាង Gabby Petitio បានបាត់ខ្លួនយ៉ាងអាថ៌កំបាំង អស់ជាច្រើនថ្ងៃមកហើយ បន្ទាប់ពីក្រុមគ្រួសារ របស់នាងមិនអាចធ្វើការ ទាក់ទងនាងបាន។ ចម្លែកអ្វីតែមិត្តប្រុសរបស់នាង ដែលធ្វើដំណើរកំសាន្តជាមួយគ្នា ប៉ុន្តែបែរជាត្រឡប់មកផ្ទះវិញតែឯង និងមិនឃើញ មានវត្តមានរបស់នាង Gabby Petitio។

លោក Brain Laundrie
មិត្តប្រុសរបស់នាង គឺលោក Brain Laundrie ត្រូវបានប៉ូលិស កំពុងដាក់ការ សង្ស័យលើរូបលោក បន្ទាប់ពីលោកបានគេចខ្លួន និងមិនព្រមផ្តល់ព័ត៌មាន របស់ប៉ូលិស ។ ក្រុមគ្រួសាររបស់នាងGabby ក៏បានធ្វើការអង្វរដល់ ក្រុមគ្រួសាររបស់ Brain Laundrie ឱ្យចូលរួមសហការជាមួយប៉ូលិស ដើម្បីផ្តល់តម្រុយខ្លះ អាចរកឃើញនាង Gabby វិញ ។

នាង Gabby Petitio
ក្នុងប្រតិបត្តិការស៊ើប អង្កេតស្វែងរកនាង Gabby មានការចូលរួមពីក្រុមប៉ូលីស FBI ផងដែរ។ ក្រោយស៊ើបអង្កេត និងស្វែងរកអស់ជាច្រើនថ្ងៃ ទីបំផុតនៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២១ FBI បានប្រកាសពីការរកឃើញ សាកសពនាង Gabby នៅក្នុងរដ្ឋ Wyoming សហរដ្ឋអាមេរិក។

យ៉ាងណាមិញ គេនៅមិនទាន់អាចបញ្ជាក់បាន ១០០ភាគរយ ថាសាកសពដែលបាន រកឃើញនោះពិតជានាង Gabby ដោយក្រុមជំនាញត្រូវការពេល ដើម្បីធ្វើកោសល្យវិច្ច័យបន្ថែមទៀត ។ ចំណែកលោក Laundrie ដែលត្រូវជាមិត្តប្រុសរបស់នាង កំពុងត្រូវបានប៉ូលិស តាមចាប់ខ្លួន ដោយមកទល់ពេលនេះ មិនទាន់មានតម្រុយណាមួយ អាចបញ្ជាក់ថា លោក Laudrie កំពុងសម្ងំលាក់ខ្លួន នៅទីណានោះទេ ៕

Most Popular

To Top