បច្ចេកវិទ្យា

តារា YouTuber ដ៏ល្បីល្បាញ របស់កូរ៉េខាងត្បូងនាង Yuniversal បានទទួលមរណភាព

កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ តារា YouTuber ដ៏ល្បីល្បាញរបស់កូរ៉េខាងត្បូង នាង Yuniversal ឈ្មោះពិត Kim Ji Yoon ត្រូវបានគេបង្ហាញថា បានទទួលមរណភាព។ 

រូបថតនៃពិធីបុណ្យសព Youtuber ជាទីស្រលាញ់ត្រូវបានបង្ហោះ នៅលើបណ្តាញផ្សព្វផ្សាយសង្គមយក្សអាមេរិក Instagram របស់នាងដែលធ្វើឲ្យអ្នកគាំទ្រ និងអ្នកទស្សនាមានការភ្ញាក់ផ្អើល។ មូលហេតុនៃការស្លាប់របស់នាង នៅមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែនាងត្រូវបានគេរាយការណ៍ថា នាង បានស្លាប់កាលពីម្សិលមិញនៅថ្ងៃទី៤ ។ 

កាលពីខែមករាកន្លងទៅនេះ នាង Yuniversal បានបង្ហាញថា នាងកំពុងទទួលបានការគំរាមកំហែង ពីមនុស្សដែលមិនបានបញ្ជាក់ដោយនិយាយថា ខ្ញុំបានចំណាយពេលជារៀងរាល់ថ្ងៃលេបថ្នាំ ទទួលការប្រឹក្សា និងធ្វើលំហាត់ប្រាណ ដើម្បីរំងាប់ការថប់បារម្ភរបស់ខ្ញុំ។

ចូលរួមរម្លែកទុក្ខដល់មិត្តភក្តិ និងក្រុមគ្រួសាររបស់ Yuniversal ៕ ដោយ៖លី ភីលីព

Most Popular

To Top