បច្ចេកវិទ្យា

អតីតតារា Towie ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ដោយមានរបួសមុខធ្ងន់ធ្ងរ ខណៈបុរសអាយុ២៥ ឆ្នាំ ត្រូវបានចាប់ខ្លួន

អាមេរិក ៖ នេះបើយោងតាមការ ចេញផ្សាយពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា អតីតតារាTowie នាង Lauren Goodger ត្រូវទៅមន្ទីរពេទ្យ ដោយសាររបួសមុខធ្ងន់ធ្ងរ ត្រូវបានវាយប្រហារជាច្រើនម៉ោង បន្ទាប់ពីពិធីបុណ្យសព កូនស្រីរបស់នាង ។

នាង Lauren អាយុ ៣៥ ឆ្នាំត្រូវបានវាយប្រហារ នៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ ប៉ុន្មានម៉ោង បន្ទាប់ពីនាងបានចូលរួមពិធីបុណ្យសព កូនស្រីដែលទើបនឹងកើត របស់នាង Lorena ជាមួយដៃគូរបស់នាង Charles Drury អាយុ ២៥ ឆ្នាំ ។
កូនស្រីរបស់គូស្នេហ៍មួយគូនេះ បានស្លាប់យ៉ាងសោកសៅ កាលពីខែមុន បន្ទាប់ពីនាងកើតមកជាមួយ នឹងទងផ្ចិតចងនៅក ។
នាង Lauren បានចូលរួមពិធីបុណ្យសពកូនស្រី របស់នាងជាមួយក្រុមគ្រួសាររបស់នាង ហើយត្រូវបានវាយប្រហារ នៅយប់នោះ។ ប៉ូលីសត្រូវបានគេហៅ នៅម៉ោង០០.៣៧ ព្រឹកថ្ងៃព្រហស្បតិ៍ ដើម្បីរាយការណ៍អំពីការឈ្លោះប្រកែកគ្នា ហើយបុរសអាយុ ២៥ ឆ្នាំ ម្នាក់ត្រូវបានចាប់ខ្លួនដោយសង្ស័យ ពីបទរំលោភបំពាន ។ លោកបាននៅក្រៅឃុំ រង់ចាំការសាកសួរបន្ថែម ។

Dancing on Ice និង Big Brother តារា Lauren ត្រូវបានមិត្តភ័ក្តិ ដឹកទៅមន្ទីរពេទ្យ បន្ទាប់ពីកើតហេតុដើម្បីពិនិត្យសុខភាព ហើយបានត្រលប់ មកមន្ទីរពេទ្យវិញនៅថ្ងៃនេះ ដើម្បីថតកាំរស្មីអ៊ិច ហើយពេលនេះ ត្រូវបានក្រុមគ្រួសារ និងមិត្តភ័ក្តិលួងលោម៕

Most Popular

To Top