ភ្នំពេញ៖ បច្ចុប្បន្នទីផ្សារដីធ្លី មានសកម្មភាពកើនឡើង គួរឲ្យកត់សម្គាល់ នៅក្នុងភូមិសាស្ត្រនានានៅទូទាំងប្រទេសកម្ពុជា ។ ការទិញ-លក់ដីទាំងនោះ ភាគច្រើនធ្វើឡើង តាមរយៈលិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី ដែលមិនទាន់ចុះបញ្ជី (ប្លង់ទន់) វាស់វែងដោយគណៈកម្មការក្រុង-ស្រុក និងមានភ្ជាប់គំនូសបង្ហាញទីតាំង ដែលបញ្ជាក់ទទួលស្គាល់ ដោយរដ្ឋបាលសុរិយោដី ដើម្បីយកទៅបង់ពន្ធប្រថាប់ត្រា។ យោងលើប្រការនេះ បានធ្វើឱ្យរដ្ឋាភិបាលអនុវត្ត ចំពោះការអនុវត្តនីតិវិធី នៃការវាស់វែងដីផ្ទេរសិទ្ធិ កាន់កាប់អចលនទ្រព្យ ដែលមិនទាន់ចុះបញ្ជី...
អាមេរិក៖ យោងតាមទិន្នន័យផ្លូវការ ដែលប្រមូលដោយសហគមន៍អ៊ឺរ៉ុបបានឲ្យដឹងថា កាលពីឆ្នាំមុនភ្ជាប់នឹងឆ្នាំ២០១៦ គឺជាឆ្នាំដែលក្តៅបំផុត នៅលើពិភពលោកដោយមានសីតុណ្ហភាព នៅផ្នែកខ្លះនៃតំបន់អាក់ទិក ដែលកើនឡើងស្ទើរតែ ៦អង្សារសេលើសពីមធ្យម នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ទីភ្នាក់ងារអាកាសធាតុសហភាពអឺរ៉ុប Copernicus បាននិយាយនៅថ្ងៃនេះថា នៅឆ្នាំ ២០២០ សីតុណ្ហភាពជាសកលជាមធ្យមគឺ ១,២៥ អង្សាសេ ខ្ពស់ជាងកាលពីមុនឧស្សាហកម្ម។ ទិន្នន័យក៏បានបង្ហាញថា ឆ្នាំ...
បរទេស៖ស៊ីរីនិយាយថា អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើមូលដ្ឋានកងជីវពលគាំទ្រដោយអ៊ីរ៉ង់ នៅជិតព្រំដែនអ៊ីរ៉ាក់ នៅថ្ងៃពុធនេះ ក្នុងប្រតិបត្តិការវាយឆ្មក់មួយ ដែលប្រភពស៊ើបការណ៍សម្ងាត់និយាយថា ជាការវាយប្រហារមួយក្នុងចំណោមការវាយប្រហារដ៏ធំរបស់អ៊ីស្រាអែល នៅក្នុងពេលប៉ុន្មានខែថ្មីៗនេះ។ ទីភ្នាក់ងារសារព័ត៌មានស៊ីរី SANA បាននិយាយថា ប្រទេសអ៊ីស្រាអែល បានធ្វើការវាយប្រហារទីតាំងនានា ក្នុងទីក្រុង Al Bukamal ស្ថិតនៅតាមព្រំដែន ក៏ដូចជាតំបន់នានា នៅក្នុងខេត្តនិងទីក្រុង Deir al Zor...
ភ្នំពេញៈ គម្រោងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ដែលកំពុងសាងសង់ នាពេលបច្ចុប្បន្ននេះ និងមិនត្រូវបានផ្អាក បាននឹងកំពុងជួយជំរុញ ឱ្យមានការរីកចំរើន លើវិស័យអចលនទ្រព្យកម្ពុជា នៅក្នុងមួយរយៈចុងក្រោយនេះ បើទោះបីកម្ពុជាកំពុងប្រឈម ទៅនឹងវិបត្តិសេដ្ឋកិច្ចផ្ទួនៗយ៉ាងណាក្តី។ អគ្គនាយកក្រុមហ៊ុ Century 21 Advance លោកឡុង គឹមសួគ៌បានប្រាប់គេហទំព័រ Propertyarea.asia កាលពីចុងសប្តាហ៍មុនថា នៅក្នុងមួយរយៈចុងក្រោយនេះ វិស័យអចលនទ្រព្យមានស្ថានភាពល្អប្រសើរ ដោយសារតែគម្រោងសាងសង់...
ប្រវត្តិសាស្ត្រ៖ នៅថ្ងៃទី២៤ខែមីនានេះកាលពីឆ្នាំ២១០៥អ្នកបើកយន្តហោះម្នាក់ របស់ក្រុមហ៊ុនអាកាសចរអាឡឺម៉ង់Germanwingព្រមជាមួយនឹងយន្តហោះមួយគ្រឿង បានហោះទៅបំបុកនិងជួរភ្នំAplsនៅបារាំងដោយជាលទ្ធផលហេតុការណ៍នេះ បានសម្លាប់មនុស្សសរុប១៥០នាក់នៅលើយន្តហោះ។ជើងហោះហើរ Germanwing លេខ៩៥២៥បានធ្វើដំណើរពីទីក្រុងBarcelonaប្រទេសអេស្ប៉ាញទៅកាន់ទីក្រុង Dusseldorfប្រទេសអាល្លឺម៉ង់។ ក្រោយការស៊ើបដឹងការពិតអំពីមូលហេតុនៃការធ្លាក់យន្តហោះនេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែតាមពិតពីឡុតយន្តហោះមានបំណងចង់សម្លាប់ខ្លួនខណៈដែលកំពុងបញ្ជាយន្តហោះដឹកអ្នកដំណើរ។ពីឡុតអាយុ៣៤ឆ្នាំដែលមានឈ្មោះថាPatrick Sondenheimerបានបញ្ជារឲ្យពីឡុតវ័យក្មេងអាយុ២៧ឆ្នាំឈ្មោះAndreas Lubitzក្នុងការបើកបរជំនួសខណៈដែលខ្លួនត្រូវប្រើប្រាស់បន្ទប់ទឹកប៉ុន្តែភ្លាមៗក្រោយការដូរពីឡុតយន្តហោះក៏បានហោះធ្លាក់ចុះតម្រង់ជួរភ្នំដែលស្ថិតនៅក្នុងប្រទេសបារាំងតែម្តង។ មិនមានអ្នកណារួចជីវិតឡើយនៅក្នុងហេតុការណ៍មួយនោះ ទាំងពីឡុត២នាក់អ្នកបម្រើការលើយន្តហោះ៤នាក់និងអ្នកដំនើរសរុប១៤៤នាក់ដែលមានប្រភព មកពីប្រទេស១៨ផ្សេងគ្នាក្នុងនោះមានជនជាតិអាមេរិក៣នាក់ផងដែរ៕ ប្រែសម្រួល:ស៊ុនលី
សៀមរាបៈ គម្រោងបង្កើត “ទីក្រុងឆ្លាតវៃ” (Smart City) នៅសៀមរាប បានល្បីរន្ទឺដល់អន្តរជាតិ ដោយត្រូវបានកាសែតចិនSouth China Morning Post យកទៅចុះផ្សាយ កាលពីថ្ងៃទី៤ មករា ឆ្នាំ២០២១ នេះ។ សារព័ត៌មាននេះ បានសរសេរវិភាគ យ៉ាងវែងអន្លាយដូច្នេះថា នៅក្នុងតំបន់អាស៊ី ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ មានកន្លែងតិចតួចណាស់...
ភ្នំពេញៈ កម្ពុជាគឺជាប្រទេស មានសេដ្ឋកិច្ចកំពុងរីកចម្រើន ដែលបានបង្ហាញពីកំនើនសេដ្ឋកិច្ចខ្ពស់រង្វង់៧ភាគរយ ក្នុងរយៈពេលពីទស្សវត្តចុងក្រោយ ខណៈប្រហែលពាក់កណ្តាល នៃប្រជាជនមានអាយុក្រោម ២៥ឆ្នាំ ហើយកំណើនសេដ្ឋកិច្ច ត្រូវបានរំពឹងទុកថា នឹងកើនឡើងជាបន្តបន្ទាប់។ ប្រតិបត្តិការភាគច្រើន ត្រូវបានធ្វើឡើង តាមរយៈប្រាក់ដុល្លារអាមេរិក មិនមែនរូបិយប័ណ្ណក្នុងស្រុកទេ ដូច្នេះហានិភ័យ នៃការផ្លាស់ប្តូរប្រាក់មានតិចតួច។ គម្រោងវិនិយោគ ដែលត្រូវបានអនុម័ត ដោយរដ្ឋាភិបាលកម្ពុជា ត្រូវបានរួចផុតពីពន្ធសាជីវកម្ម និងពន្ធនាំចូលសម្រាប់វត្ថុធាតុដើម...
ភ្នំពេញ៖ លោកឧកញ៉ា សូវ សច្ចៈសម្បត្តិ អគ្គនាយកក្រុមហ៊ុន សច្ចៈ ប្រផឹធី កម្ពុជា និងជាប្រធាន និងជាក្រុមប្រឹក្សាភិបាល ក្រុមហ៊ុនធំៗ ផ្សេងទៀតដូចជា វីអាយភី ខេម ខូអបភើរេសិន NTL Technology & Ten Synergy Group ជាដើម...
ក្រុងកោះរ៉ុង៖ក្រុមអូរបរ័ល្បឿនលឿនរបស់លោកឧកញ៉ា ទៀ វិចិត្រ បានជួយសង្គ្រោះ ជនរងគ្រោះចំនួន៤នាក់ ដែលជួបហេតុការណ៍លិចទូកនៅក្នុងសមុទ្រ ត្រង់ចំណុច ឃ្លងកោះថាស និងកោះដែកគោល កាលពីម៉ោងជាង ៥ ព្រឹកព្រលឹមថ្ងៃទី ០៣ ខែ មករា ឆ្នាំ ២០២១ ។ សមត្ថកិច្ចឲ្យដឹងថា ទូកដែលលិចនេះជាទូកដឹកសំរាម ចេញដំណើរពីចំណុចផែ ៥២...
ថ្ងៃទី៨ខែមករាកាលពីឆ្នាំ១៩៧៦ លោកជូអេនឡាយជានាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិនចាប់តាំងពីឆ្នាំ ១៩៤៩បានស្លាប់ដោយសារ ជំងឺមហារីកនៅពេលដែលោកមានអាយុ៧៧ឆ្នាំ។ លោកជូអេនឡាយគឺជាមេដឹកនាំធំទីពីរបន្ទាប់ពី លោកម៉ៅសេទុងមេដឹកនាំបដិវត្តន៍ ដែលបានដឹងនាំរបបកុម្មុយនិស្តទៅឲ្យប្រទេសចិនមកទល់សព្វថ្ងៃ។ លើសពីសារៈសំខាន់ របស់គាត់ក្នុងនាមជាមេដឹកនាំនៃប្រទេសចិន កុម្មុយនិស្តលោកក៏បានដើរតួបានយ៉ាងល្អ ក្នុងការចរចាមួយជាមួយនឹងសហរដ្ឋអាមេរិកនា គ្រានោះដើម្បីនាំឱ្យមានទៅដល់ការទទួលស្គាល់ របស់សាធារណរដ្ឋប្រជាមានិតចិន នៅក្នុងឆ្នាំ១៩៧៩។ លើសពីនោះលោកក៏បានបំពេញសកម្មភាព ដ៏សំខាន់ៗជាច្រើនទៀតដូចជាក្នុងកំឡុងទសវត្សឆ្នាំ១៩៥០គាត់បានតំណាងឱ្យប្រទេសចិនចូលរួម ក្នុងកិច្ចប្រជុំរវាងការទូតជាច្រើនរួមមានទាំងសន្និសីទទីក្រុងហ្ស៊ែណែវឆ្នាំ១៩៥៤និងសន្និសីទអាស៊ី – អាហ្រ្វិកឆ្នាំ១៩៥៥នៅទីក្រុងBandung ។ គាត់ក៏ជាកម្លាំងស្ថេរភាព នៅក្នុងប្រទេសចិនក្នុងកំឡុងឆ្នាំដ៏ច្របូកច្របល់នៃបដិវត្តន៍វប្បធម៌និងភាពតានតឹងផ្នែក...