ព្រឹត្តិការណ៍

កាលពីឆ្នាំមុន ភ្ជាប់នឹងឆ្នាំ២០១៦ ជាឆ្នាំក្តៅបំផុតដែលមិនធ្លាប់មាន នៅទូទាំងពិភពលោក

អាមេរិក៖ យោងតាមទិន្នន័យផ្លូវការ ដែលប្រមូលដោយសហគមន៍អ៊ឺរ៉ុបបានឲ្យដឹងថា កាលពីឆ្នាំមុនភ្ជាប់នឹងឆ្នាំ២០១៦ គឺជាឆ្នាំដែលក្តៅបំផុត នៅលើពិភពលោកដោយមានសីតុណ្ហភាព នៅផ្នែកខ្លះនៃតំបន់អាក់ទិក ដែលកើនឡើងស្ទើរតែ ៦អង្សារសេលើសពីមធ្យម នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ទីភ្នាក់ងារអាកាសធាតុសហភាពអឺរ៉ុប Copernicus បាននិយាយនៅថ្ងៃនេះថា នៅឆ្នាំ ២០២០ សីតុណ្ហភាពជាសកលជាមធ្យមគឺ ១,២៥ អង្សាសេ ខ្ពស់ជាងកាលពីមុនឧស្សាហកម្ម។ ទិន្នន័យក៏បានបង្ហាញថា ឆ្នាំ ២០២០ គឺជារយៈពេល ១២ខែ ដែលក្តៅបំផុតមិនធ្លាប់មាន នៅអឺរ៉ុបដែលចាប់ផ្តើមក្តៅ មិនធម្មតានៅឆ្នាំនេះកាលខែធ្នូឆ្នាំ ២០១៩ ដល់ខែកុម្ភៈឆ្នាំ ២០២០ បានបំបែកឯតទគ្គកម្មមុនសម្រាប់ខែទាំងនោះ ដែលបានកំណត់នៅឆ្នាំ ២០១៦ ដោយ ១,៤ អង្សាសេ។

ជាមធ្យមរយៈពេល ១២ ខែសម្រាប់ទ្វីបអឺរ៉ុបបង្ហាញថា វាក្តៅជាង០,៤ អង្សាសេបើប្រៀបធៀបទៅនឹងឆ្នាំ២០១៩ ដែលជាអ្នកកាន់កំណត់ត្រាមុនដល់ ១,៦ អង្សាសេលើសពីសីតុណ្ហភាពមធ្យមចន្លោះឆ្នាំ ១៩៨១-២០១០ ។ តំបន់អាក់ទិកគឺជាតំបន់មួយ រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរជាមួយ នឹងសីតុណ្ហភាពតាមទីតាំងខ្លះនៃ តំបន់អាក់ទិកដោយឈានដល់កម្រិតលើសពី ៦ អង្សាសេ លើសពីសីតុណ្ហភាពជាមធ្យមចន្លោះពីឆ្នាំ ១៨៥០ និង ១៩០០ ។

ពួកគេបានបន្តថា ត្រូវបានកំណត់ជាមូលដ្ឋានគ្រឹះ មុនឧស្សាហកម្មជាមួយនឹងកម្ដៅ ដែលបង្កើតឡើងដោយមនុស្សវិទូ ត្រូវបានប្រៀបធៀបជាញឹកញាប់។ កំណត់ត្រាគួរឲ្យព្រួយបារម្ភក៏បញ្ជាក់ពីឆ្នាំ ២០១០-២០២០ ជាទសវត្សក្តៅបំផុតមិនធ្លាប់មាន ចំណែកកម្ដៅផែនដីកើតឡើង ដោយឧស្ម័នផ្ទះកញ្ចក់ដូចជាកាបូនឌីអុកស៊ីត និងអុកស៊ីតនីត្រាតគឺជា កម្លាំងជំរុញនៅពីក្រោយការកើនឡើង នៃសីតុណ្ហភាពប្រចាំឆ្នាំ ៕

ដោយ៖ លី ភីលីព

Most Popular

To Top