តូក្យូ៖តារាវិទូរូបវិទ្យាជប៉ុនលោក Masatoshi Koshiba ដែលជាអ្នកឈ្នះរង្វាន់ណូបែលផ្នែករូបវិទ្យាឆ្នាំ ២០០២ សម្រាប់ការបញ្ជាក់ពីអត្ថិភាពនៃធាតុផ្សំដែលហៅថា “នឺត្រុណូស” “Neutrinos” បានទទួលមរណភាពហើយក្នុងអាយុ ៩៤ ឆ្នាំយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ សាកលវិទ្យាល័យបានប្រកាសជាផ្លូវការថា លោក Koshiba ដែលជាសាស្រ្តាចារ្យកិត្តិយសនៅសាកលវិទ្យាល័យតូក្យូបានស្លាប់នៅមន្ទីរពេទ្យទីក្រុងតូក្យូកាលពីថ្ងៃព្រហស្បតិ៍។ វាមិនបានផ្តល់មូលហេតុនៃការស្លាប់របស់លោកឡើយ។ លោក Koshiba បានសាងសង់បន្ទប់ក្រោមដីយក្សដើម្បីរកមើលនឺត្រុណូស គឺ ភាគល្អិតដែលពិបាកយល់បញ្ចេញពីព្រះអាទិត្យ។ នឺត្រុណូសផ្តល់ជូននូវទិដ្ឋភាពពិសេសនៃការងារខាងក្នុងរបស់ព្រះអាទិត្យ...
អាមេរិក៖អ្នកចម្បាំងស្ត្រីបានតាមប្រមាញ់ និងសម្លាប់សត្វដូចការលេងល្បែងដ៏អស្ចារ្យកាលសម័យបុរាណមួយនៅ Andes ប្រមាណ៩០០០ឆ្នាំកន្លងមកហើយ បន្ទាប់ពីក្រុមស្រាវជ្រារកឃើញកន្លែងបញ្ចុះសពបង្ហាញស្មាមសំខាន់ៗជាច្រើន និងឧបករណ៍សម្រាប់សម្លាប់សត្វនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ អដ្ឋិធាតុរបស់អ្នកប្រមាញ់អាយុ ១៧-១៩ ឆ្នាំ និងវត្ថុបុរាណរបស់នាងត្រូវបានគេរកឃើញក្នុងរណ្តៅមួយនៅកន្លែងបុរាណវិទ្យាកម្ពស់ Wilamaya Patjxa ដែលសព្វថ្ងៃនេះគឺជាប្រទេសប៉េរូ។ នាងត្រូវបានគេរកឃើញដោយមានឧបករណ៍រួមទាំងព្រួយថ្មសម្រាប់ស្លាប់សត្វធំ ៗ កាំបិត និងឧបករណ៍សម្រាប់វេញសត្វនិងលាក់ស្បៃសត្វ។ វាត្រូវបានគេសន្មត់ជាយូរមកហើយថា ក្នុងចំណោមសង្គមអ្នកប្រមាញ់ប្រមូលមនុស្សដំបូង ដោយភាគច្រើនជាបុរសដែលបានធ្វើអតីតកាល ខណៈស្ត្រីបានបំពេញភារកិច្ចចុងក្រោយ។ ក្រុមអ្នកស្រាវជ្រាវអាមេរិកបាននិយាយថា...
ភ្នំពេញ៖ សភាយុវពាណិជ្ជករ អន្តរជាតិកម្ពុជា ឬ JCI Cambodia បានរៀបចំនូវកម្មវិធី “កញ្ចប់១ ក្តីស្រលាញ់” ដោយនឹង ផ្តល់នូវគ្រាប់ពូជបន្លែ មួយចំនួន ចែកជូនដល់ប្រជាកសិករ ចំនួន ១៦៣១គ្រួសារ មកពីស្រុក៤ ក្នុងខេត្តបាត់ដំបង ដែលរងការបំផ្លិចបំផ្លាញ ផលដំណាំ ដោយទឹកជំនន់ កាលពីពេលកន្លងទៅ ។...
ភ្នំពេញ៖ ថ្វីបើមិនបានយកឈ្នះ ទទួលជ័យលាភី ចំណាក់ថ្នាក់លេខ១ ក្នុងការប្រកួត ការប្រណាំងកង់ កាលពីពេលថ្មីៗនេះក៏ពិតមែន តែកុមារា ពេជ្រ ធារ៉ា បានយកឈ្នះ បេះដូងទស្សនិកជន ដែលចូលរួមទស្សនាជាច្រើន និងផ្ទុះការចាប់អារម្មណ៍ យ៉ាងខ្លាំង លើបណ្តាញសង្គម ជាមួយឆន្ទៈមុះមុត មិនខ្មាសអៀនរបស់គេ ដោយបានតាំងចិត្ត ចូលរួមប្រកួត ជាមួយកុមារដទៃ ដែលគេដឹងថា...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកសត្វអណ្តើកធំ ១ក្បាល និងកូនៗអណ្តើក ចំនួន៣ក្បាល ទៅព្រលែង នៅតំបន់ធម្មជាតិ ម៉ាហ្វីយ៉ា រីស៊ត ឆ្នេរឋានសួគ៏ កោះរ៉ុង ដើម្បីអោយសត្វនេះ បានបន្តរស់រានមានជីវិត បែបលក្ខណៈធម្មជាតិ។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា សត្វអណ្តើកធំមួយក្បាល...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានសរសេរថាអត្រាគ្មានការងារធ្វើរបស់ចក្រភពអង់គ្លេសបានកើនឡើងដល់ ៤,៨ ភាគរយ ក្នុងរយៈពេល ៣ ខែគិតមកដល់ខែកញ្ញាពោលគឺមានការកើនឡើងពី ៤.៥ ភាគរយដោយសារតែ វិបត្តិកូវីដ១៩ដែលវាបានបន្តប៉ះពាល់ដល់ទីផ្សារការងារ។ ការិយាល័យស្ថិតិទិន្នន័យជាតិ ដែលហៅកាត់ថា ONS បាននិយាយថាអត្រា បាត់បង់ការងារបានកើនឡើងដល់កម្រិតដ៏ខ្ពស់ បំផុត ៣១៤ ០០០ក្នុងអំឡុងពេលដូចគ្នាហើយវានឹងត្រូវអាចបន្តរហូតដល់ចុងខែមិនាផងដែរ។ គួរឲ្យដឹងដែរថាក្រុមអ្នកវិភាគបាននិយាយថា ការពន្យាពេលបានមកដល់...
ប្រវត្តិសាស្ត្រ:ពីរឆ្នាំបន្ទាប់ពីការចូលទីវង្គត់របស់ ព្រះបិតាព្រះអង្គ Michinomiya Hirohito ត្រូវបានឡើងសោយរាជ្យជាព្រះចៅ អធិរាជនៅជប៉ុនទី ១២៤ នៅដែលស្ថិតនៅក្នុងខ្សែស្រឡាយបន្ទាត់នៃចៅអធិរាជមួយដែលមាន អាយុកាលគិតចាប់តាំងពីឆ្នាំ៦៦០នៃ គ្រិស្តសករាជ។ ព្រះចៅអធិរាជHirohito ត្រូវបានគេចាត់ទុកជាមេដឹកនាំ ប្រទេសស្ថិតនៅក្នុងសម័យដ៏ចលាចលមួយក្នុងប្រវត្តិសាស្ត្ររបស់ជាតិ។ ចាប់តាំងពីការពង្រីកកម្លាំងយោធាយ៉ាងឆាប់រហ័សដែលចាប់ផ្តើមពីឆ្នាំ ១៩៣១ ដល់ការបរាជ័យរបស់ ប្រទេសជប៉ុនដោយកងកម្លាំងសម្ព័ន្ធមិត្តក្នុងឆ្នាំ ១៩៤៥ ព្រះចៅHirohito បានគ្រប់គ្រងប្រជាជន ជប៉ុនជាស្តេចដ៏តឹងតែងដែលអំណាចរបស់ទ្រង់ត្រូវបានកំណត់យ៉ាងច្បាស់លាស់ និងតឹងរ៉ឹងបំផុត។...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថាត្រីបាឡែនជាង ១០០ ក្បាលដែលជាប់នៅលើឆ្នេរ ស្រីលង្កាត្រូវបានគេជន្លៀស ចេញទៅកាន់សមុទ្របានជោគជ័យនៅក្នុងប្រតិបត្តិការជួយសង្គ្រោះមួយ ដែលប្រើពេលត្រឹមតែយប់។ ក្នុងនោះផងដែរត្រីបាឡែន ៣ ក្បាលនិងត្រីដូហ្វីន ១ ក្បាលបានងាប់ដោយសារការរងរបួសរបស់ពួកគេបន្ទាប់ពីការស្ទះដ៏ធំនៅជិតទីក្រុង Panadura ភាគខាងត្បូងនៃរដ្ឋធានីកូឡុំបូ។ការជួយសង្គ្រោះត្រូវបានធ្វើឡើងដោយកងទ័ពជើងទឹកព្រមទាំងមានជំនួយពីមន្រ្តីការពារបរិស្ថានប៉ូលីសនិងអ្នកស្រុកផង។ ព្រឹត្តិការណ៍នេះត្រូវបានគេអះអាងថា ថាជាការជាប់គាំងដ៏ធំជាងគេបំផុតនៅក្នុងប្រទេសស្រីលង្កាហើយមកដល់ពេលនេះ គេមិនទាន់ដឹងទេថាតើមូលហេតុអ្វីដែលបាននាំឲ្យត្រីបាឡែន នាំគ្នាហែលមកជាប់គាំងនៅឆ្នេរខ្លួនដោយខ្លួនឯងបែបនេះទេ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ គ្រាន់តែរយៈពេលមួយខែប៉ុណ្ណោះ ប្រទេសវៀតណាមនៅតំបន់ភាគកណ្តាលបានរងគ្រោះដោយទឹកជំនន់ចំនួន ៣, ព្យុះវាយប្រហារចំនួន ៤ និងការរអិលបាក់ដី ជាបន្តបន្ទាប់ ដែលបានបណ្តាលឱ្យមនុស្សស្លាប់ចំនួន ១៥៩ នាក់និងបាត់ខ្លួន ៧១ នាក់។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា កាលពីថ្ងៃទី ៤...
កន្លែងសម្រាកកាយរបស់ស្តេច Henry VIII ក្រោយពីធ្លាក់ពី លើខ្នងសេះរបស់ព្រះអង្គក្នុងកំឡុងពេលចុងក្រោយរបស់លោកនៅឆ្នាំ១៥៣៦ ត្រូវបានរកឃើញ ដោយអ្នកបុរាណវិទ្យានៅលើទីតាំងនៃវិមាន Greenwich នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ កាលឆ្នាំ១៥៣៦ បុរសម្នាក់ដែលមានអាយុ ៤៤ ឆ្នាំ Henry បានធ្លាក់ពីលើសេះរបស់លោកពេលកំពុងលោតនៅវិមាន Greenwich ធ្វើឲ្យ ព្រះមហាក្សត្រមានរបួសធ្ងន់ និងសន្លប់អស់រយៈពេល២ម៉ោង។នេះគឺជាលើកចុងក្រោយដែលអ្នក ចូលចិត្តប្រណាំងសេះ និងចូលរួមក្នុងល្បែងកម្សាន្តដែលលោកចូលចិត្ត។...