បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានសរសេរថាអត្រាគ្មានការងារធ្វើរបស់ចក្រភពអង់គ្លេសបានកើនឡើងដល់ ៤,៨ ភាគរយ ក្នុងរយៈពេល ៣ ខែគិតមកដល់ខែកញ្ញា
ពោលគឺមានការកើនឡើងពី ៤.៥ ភាគរយដោយសារតែ វិបត្តិកូវីដ១៩ដែលវាបានបន្តប៉ះពាល់ដល់ទីផ្សារការងារ។
ការិយាល័យស្ថិតិទិន្នន័យជាតិ ដែលហៅកាត់ថា ONS បាននិយាយថាអត្រា បាត់បង់ការងារបានកើនឡើងដល់កម្រិតដ៏ខ្ពស់ បំផុត ៣១៤ ០០០ក្នុងអំឡុងពេលដូចគ្នាហើយវានឹងត្រូវអាច
បន្តរហូតដល់ចុងខែមិនាផងដែរ។
គួរឲ្យដឹងដែរថាក្រុមអ្នកវិភាគបាននិយាយថា ការពន្យាពេលបានមកដល់ ដើម្បីសន្សំការងារខ្លះហើយការកើនឡើងខ្ពស់នៃភាពអត់ការងារ ធ្វើទំនងជានៅតែកើតមានឡើង នៅប៉ុន្មានខែខាងមុខនេះជាមិនខាន៕
ប្រែសម្រួល៖ស៊ុនលី

