ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ ក្នុងនាមប្រធានក្រុមកង់ មនុស្សធម៌ ខេត្តព្រះសីហនុ បានរៀបចំកម្មវីធី ជិះកង់មនុស្សធម៌ ប្រមូលថវិកា បានចំនួន ២៩ ៩១៥ដុល្លារ ដើម្បីឧបត្ថម្ភ ក្នុងការ ជួយទ្រទ្រង់ ដល់មន្ទីរពេទ្យ កុមារអង្គរ ខេត្តសៀមរាប។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា កម្មវិធីជិះកង់មនុស្សធម៌នេះ ធ្វើឡើងក្រោមពាក្យស្លោក សៀមរាបផ្ទះខ្ញុំ នៅក្នុងខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១១ ខែតុលាឆ្នាំ២០២០នេះ ក្នុងបំណងជួយ ដល់មន្ទីរពេទ្យកុមារអង្គរ ក្នុងក្រុងសៀមរាបខេត្តសៀមរាប ដើម្បីខាងមន្ទីរពេទ្យ ប្រើប្រាស់ប្រតិបត្តិការ ផ្នែកមនុស្សធម៌ ពិនិត្យ ថែទាំសុខភាព និងព្យាបាលជំងឺ ជូនកុមារកម្ពុជា នៅទូទាំងប្រទេស ដោយមិនគិតថ្លៃ។ ក្នុងឱកាសប្រគល់ជូនថវិកា ជូនមន្ទីរពេទ្យកុមារអង្គរ លោក ទៀ សីហា អភិបាលខេត្តសៀមរាប និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហម កម្ពុជាខេត្ត បានថ្លែងអំណរគុណដល់ លោកទៀ សុខា លោកឧកញ៉ា ទៀ វិចិត្រ រួមនិងសប្បុរសជនទាំងអស់ ដែលបានខិតខំ រៃអង្គាសថវិកា ពីការជិះកង់មនុស្សធម៍នេះ ជាបន្តបន្ទាប់កន្លងមក។ សូមជម្រាបថា កម្មវិធីជិះកង់ ដើម្បីប្រមូលមូលនិធិ ជួយដល់មន្ទីរពេទ្យកុមារអង្គរ លើកនេះ មានការចូលរួម ពីក្រុមជិះកង់ចំនួន ៦រួមមាន ក្រុមកង់មនុស្សធម៌ ខេត្តព្រះសីហនុ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក្រុមសហភាពសហព័ន្ធ យុវជនកម្ពុជាខេត្តសៀមរាប ក្រុមចលនាយុវជនកម្ពុជាក្រុម ១៥៧ សាខាខេត្តព្រះសីហនុ ក្រុមកង់ភ្នំអារ៉ែង និង ក្រុមហ៊ុនG.T.V.C។ នាយកគ្រប់គ្រង នឹងបុគ្គលិករបស់មន្ទីពេទ្យ កុមារអង្គរ ក៏បានថ្លៃងអំណរអរគុណ យ៉ាងជ្រោលជ្រៅ សម្រាប់ទឹកចិត្តមនុស្សធម៌ និងការចែករំលែក ព្រមទាំងផ្ដល់នូវស្នាមញញឹមសម្រាប់កុមារកម្ពុជា ដែលបានមកព្យាបាល នៅមន្ទីពេទ្យកុមារអង្គរ ខេត្តសៀមរាបនេះ៕
បរទេស៖ក្រោយពិធីព្យុហយាត្រាយោធារបស់ទីក្រុងព្យុងយ៉ាង នៅថ្ងៃសៅរ៍ ជាពេលដែលប្រទេសនេះបង្ហាញមីស៊ីលផ្លោងឆ្លងទ្វីបថ្មីមួយនោះ អ្នកវិភាគបាននិយាយថា អាវុធធម្មតារបស់ប្រទេសកូរ៉េខាងជើង ដែលមានសមត្ថភាពបាញ់ដល់គ្រប់ទីកន្លែងក្នុងប្រទេសកូរ៉េខាងត្បូងទាំងអស់ កំពុងតែមានភាពទំនើបខ្លាំងឡើង។ មីស៊ីលផ្លោងឆ្លងទ្វីបថ្មីរបស់កូរ៉េខាងជើង ដែលបង្ហាញលើរថយន្តដឹកមានអ័ក្ស១១នោះ បានទទួលនូវការចាប់អារម្មណ៍យ៉ាងខ្លាំង ប៉ុន្តែពិធីព្យុហយាត្រានោះ ក៏រួមមានប្រព័ន្ធបាញ់ពហុរ៉ុកកែតធំបំផុតចំនួន៣ប្រភេទ និងមីស៊ីលផ្លោងវាយប្រហារក្នុងចម្ងាយខ្លី KN-23 ដែលបានតេស្តក្នុងខែឧសភា ឆ្នាំ២០១៩។ លោក Ryu Seong-yeop អ្នកស្រាវជ្រាវមួយរូបនៅវិទ្យាស្ថានស្រាវជ្រាវកូរ៉េផ្នែកកិច្ចការយោធា បាននិយាយថា ប្រព័ន្ធបាញ់គ្រាប់រ៉ុកកែតកូរ៉េខាងជើង...
តូក្យូ៖លោក Toshiro Muto នាយកប្រតិបត្តិនៃគណៈកម្មាធិការរៀបចំការប្រកួតបាននិយាយថា ប្រធាន IOC លោក Thomas Bach គ្រោងនឹងធ្វើដំណើរទៅប្រទេសជប៉ុននៅខែក្រោយ ដើម្បីជួបជាមួយនាយករដ្ឋមន្រ្តីថ្មី Yoshihide Suga និងអ្នករៀបចំព្រឹត្តិការណ៍អូឡាំពិកតូក្យូដែលត្រូវបានពន្យារពេលនេះយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ តាមរបាយការណ៍សង្ខេបតាមអ៊ីនធើណេតលោកMuto បានបន្តថា ដំណើរទស្សនកិច្ចនេះត្រូវបានគ្រោងធ្វើនៅពាក់កណ្តាលខែវិច្ឆិកា។ លោករំពឹងថា ការិយាល័យនាយករដ្ឋមន្រ្តីនឹងដោះស្រាយព័ត៌មានលម្អិតនេះ ព្រោះគណៈកម្មាធិការអូឡាំពិកអន្តរជាតិមិនបានបញ្ជាក់ពីកាលបរិច្ឆេទនោះឡើយ។ សេចក្តីថ្លែងការណ៍នោះបាននិយាយថា មិនទាន់មានកាលបរិច្ឆេទសម្រាប់ដំណើរទស្សនកិច្ចរបស់ប្រធាន...
វ៉ាស៊ីនតោន៖ ការជជែកដេញដោលលើកទី ២ រវាងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងគូប្រជែងខាងប្រជាធិបតេយ្យលោក Joe Biden ដែលគ្រោងធ្វើនៅសប្តាហ៍ក្រោយ ត្រូវបានលុបចោល។ ការផ្លាស់ប្តូរនេះ បានកើតឡើងមួយថ្ងៃបន្ទាប់ពី គណៈកម្មការពិភាក្សាអំពីប្រធានាធិបតី បានឲ្យដឹងថាព្រឹត្តិការណ៍ ថ្ងៃព្រហស្បតិ៍ ដែលជាការជជែកដេញដោលគ្នាមួយ ក្នុងចំណោមប្រធានាធិបតី ដែលបានគ្រោងទុកមុនការបោះឆ្នោត ថ្ងៃទី៣ ខែវិច្ឆិកា –...
ប្រវត្តិសាស្ត្រ៖ នាថ្ងៃទី៣១ខែតុលាឆ្នាំ១៨៦៤រដ្ឋ Nevada បានក្លាយទៅជារដ្ឋទី៣៦របស់សហរដ្ឋអាមេរិកជាផ្លូវការក្រោយ ត្រូវបានសមាជជាតិ បោះឆ្នោតសម្រេចចិត្តភ្លាមៗ បញ្ចូលឈ្មោះវាបន្ថែមទៅក្នុងរដ្ឋទាំង៣៥ទៀតរបស់ខ្លួន។ ប្រជាជនរស់នៅក្នុងរដ្ឋមួយនេះកាលពីគ្រានោះ មានតែចំនួនប្រហែលជា៤ម៉ឺននាក់ ប៉ុណ្ណោះបើទោះបីជាការចំនួនកំណត់ជាក់ស្តែងដើម្បីអាចក្លាយ ទៅជារដ្ឋផ្លូវការរបស់អាមេរិក ត្រូវមានយ៉ាងហោចណាស់ក៏៦ម៉ឺននាក់ក្តី។ នាឆ្នាំ១៨៥៩តំបន់ Nevada ត្រូវបានគេទទួលស្គាល់ថាជាទីកន្លែងដែលសំបូរទៅដល់ធនធាតិធម្មជាតិ មានតម្លៃដ៏ច្រើនជាក់ស្តែងនៅក្នុងទីក្រុងVirginiaប៉ុណ្ណោះ គឺជាទីក្រុងដែលមាន សំបូរទៅដោយរ៉ែមាសច្រើន បំផុតក្នុងចំណោមតំបន់នានានៅភាគខាងលិចប្រទេសផងដែរ។ ហើយអ្វីដែលគេជឿជាក់ថាជាមូលហេតុសំខាន់ ដែលនាំឲ្យមានការបោះឆ្នោតសម្រេចដាក់ឈ្មោះរដ្ឋNevadaជារដ្ឋទី៣៦របស់អាមេរិកភ្លាមៗនោះ គឺដោយសាររដ្ឋាភិបាលអាមេរិកគ្រានោះយល់ថាសម្លេងនៃពលរដ្ឋនៅក្នុងរដ្ឋនេះទាំងមូល...
ភ្នំពេញៈ គម្រោងអភវិឌ្ឍន៍ លើវិស័យអចលនទ្រព្យជាច្រើន បាននឹងកំពុងផ្តល់នូវលក្ខខណ្ឌ កាន់តែមានភាពងាយស្រួល ដល់ការទិញ–លក់ ដែលជំរុញឱ្យវិស័យមួយនេះ នៅតែមានសន្ទុះរីកចំរើប បើទោះបីកម្ពុជា ប្រឈមទៅនឹងជំងឺកូវីដ១៩ យ៉ាងណាក្តី។ លោកស្រី តាំង ហ៊ួរ នាយិកាក្រុមហ៊ុន Amatak Property Service បានប្រាប់គេហទំព័រ Propertyarea.asia កាលពីកន្លងមកនេះថា អ្នកភិវឌ្ឍន៍...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មានផ្លូវការមួយ របស់ប្រទេសរុស្ស៊ី មានឈ្មោះ TASS នៅថ្ងៃអាទិត្យម្សិលមិញនេះ បានដកស្រង់សម្តីក្រសួងការបរទេសរុស្ស៊ីថា ប្រទេសរុស្ស៊ីនិងសហរដ្ឋអាមេរិក នឹងប្រារព្ធធ្វើកិច្ចពិភាក្សាគ្នាមួយ ស្តីពីស្ថិរភាពយុទ្ធសាស្ត្រ នៅទីក្រុងហែលស៊ិនហ្គី នាថ្ងៃទី៥ ខែតុលានេះ។ កិច្ចព្រមព្រៀងគ្រប់គ្រងអាវុធនុយក្លេអ៊ែ រវាងប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក កំពុងតែស្ថិតនៅក្នុង ការផ្តោតអារម្មណ៍ខ្ពស់ ស្របពេលដែលសន្ធិសញ្ញានេះ នឹងត្រូវផុតកំណត់នៅក្នុងខែកុម្ភៈ ហើយប្រទេសរុស្ស៊ីមើលឃើញ ឱកាសតិចតួចនៃការបន្តសន្ធិសញ្ញា...
ព្រៃវែង៖ JCI ភ្នំពេញ និង JCI Marina Singapore បានរៀបចំ នូវពិធីកាត់ខ្សែបូរណ៍ អបអរសាទរ ចំពោះសមទ្ធផល ដ៏ធំរបស់ខ្លួន ក្នុងឆ្នាំ២០១៩ ដោយបានគៀងគរ នូវថវិកា ពីសប្បុរជននានា ទាំងជាតិ និងអន្តរជាតិ រហូតសម្រេចបាន នូវអគារសិក្សា១ខ្នង មាន៣បន្ទប់ ជូនដល់សាលាបឋមសិក្សា...
អង់គ្លេស៖ការសិក្សាថ្មីមួយដឹកនាំ ដោយសាកលវិទ្យាល័យ Durham បានបង្ហាញថា ផែនដីអាចបាត់បង់បរិមាណប្រហែលជា៦០ភាគរយ នៃបរិយាកាសរបស់វានៅ ក្នុងការប៉ះទង្គិចគ្នាជាមួយនឹងភពវ័យក្មេងមួយទៀត ដែលបង្កើតជាព្រះច័ន្ទ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ការសិក្សាស្រាវជ្រាវថ្មីដែលដឹកនាំ ដោយសាកលវិទ្យាល័យ Durham ពាក់ព័ន្ធនឹងការពិសោធន៏ជាង ៣០០ ដងត្រូវបានរចនាឡើង ដើម្បីបង្ហាញពីផលវិបាកនៃការប៉ះទង្គិចដ៏ធំនៅលើភពផែនដី។ ការរកឃើញរបស់ពួកគេ បាននាំឲ្យមានការអភិវឌ្ឍវិធីថ្មីមួយដើម្បីព្យាករណ៍ពីការបាត់បង់បរិយាកាសពីការប៉ះទង្គិចណាមួយ ឆ្លងកាត់ផលប៉ះពាល់នៃផ្ទាំងថ្មដ៏ធំទូលាយ។វត្ថុទាំងនេះអាចត្រូវបានប្រើដោយអ្នកវិទ្យាសាស្ត្រ ក្នុងការស៊ើបអង្កេតដើមកំណើតរបស់ព្រះច័ន្ទ ឬផលប៉ះពាល់ដ៏ធំធេងផ្សេងទៀតទាំងនៅក្នុងប្រព័ន្ធព្រះអាទិត្ យរបស់យើងផ្ទាល់...
បរទេស៖សមាជិកសភាសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានបង្ហាញភាពមិនពេញចិត្តចំពោះមន្ទីរបញ្ចកោណ នៅក្នុងកិច្ចប្រជុំមួយនៅថ្ងៃពុធសប្ដាហ៍នេះ ជុំវិញការខ្វះខាតសេចក្តីលម្អិតពាក់ព័ន្ធផែនការរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដកកងទ័ពរាប់ពាន់នាក់ចេញពីប្រទេសអាល្លឺម៉ង់។ មន្ត្រីជាន់ខ្ពស់មន្ទីរបញ្ចកោណពីររូបបានបង្ហាញខ្លួន នៅមុនពេលកិច្ចប្រជុំគណៈកម្មាធិការសេវាកម្មប្រដាប់អាវុធរបស់រដ្ឋសភា ជាកិច្ចប្រជុំដែលសមាជិកសភាដាក់សម្ពាធលើពួកគេ ស្តីពីការចំណាយលើការដកទ័ព រយៈពេលដែលវាត្រូវប្រើ និងរដ្ឋបាលអាមេរិកបានធ្វើការសម្របសម្រួលប៉ុណ្ណាជាមួយសម្ពន្ធមិត្តអឺរ៉ុបនានា នៅមុនពេលធ្វើការសម្រេចចិត្តនេះ។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០បានឲ្យដឹងថា...