ព្រឹត្តិការណ៍

សមាជិកសភាអាមេរិករិះគន់ មន្ទីរបញ្ចកោណជុំវិញកង្វះខាត សេចក្តីលម្អិតស្តីពីការកាត់បន្ថយ ទ័ពនៅអាល្លឺម៉ង់

បរទេស៖សមាជិកសភាសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានបង្ហាញភាពមិនពេញចិត្តចំពោះមន្ទីរបញ្ចកោណ នៅក្នុងកិច្ចប្រជុំមួយនៅថ្ងៃពុធសប្ដាហ៍នេះ ជុំវិញការខ្វះខាតសេចក្តីលម្អិតពាក់ព័ន្ធផែនការរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដកកងទ័ពរាប់ពាន់នាក់ចេញពីប្រទេសអាល្លឺម៉ង់។

មន្ត្រីជាន់ខ្ពស់មន្ទីរបញ្ចកោណពីររូបបានបង្ហាញខ្លួន នៅមុនពេលកិច្ចប្រជុំគណៈកម្មាធិការសេវាកម្មប្រដាប់អាវុធរបស់រដ្ឋសភា ជាកិច្ចប្រជុំដែលសមាជិកសភាដាក់សម្ពាធលើពួកគេ ស្តីពីការចំណាយលើការដកទ័ព រយៈពេលដែលវាត្រូវប្រើ និងរដ្ឋបាលអាមេរិកបានធ្វើការសម្របសម្រួលប៉ុណ្ណាជាមួយសម្ពន្ធមិត្តអឺរ៉ុបនានា នៅមុនពេលធ្វើការសម្រេចចិត្តនេះ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០បានឲ្យដឹងថា សមាជិករដ្ឋសភាមកពីគណបក្សលទ្ធិប្រជាធិបតេយ្យ លោក Adam Smith ដែលប្រធានគណៈកម្មាធិការនោះបានមានប្រសាសន៍ដូច្នេះថា “តើអ្វីអាក្រក់កំពុងតែកើតមានឡើង ដូច្នេះយើងអាចអនុវត្តការត្រួតពិនិត្យរបស់យើង”៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top