បរទេស៖ នៅចុងខែសីហាកាសែត The Times បានរាយការណ៍ថា យោធាកំពូលរបស់ចក្រភពអង់គ្លេស កំពុងអណ្តែតគំនិតនៃ ការបំផ្លាញរថក្រោះទាំងអស់ នៅក្នុងប្រទេស ក្នុងគោលបំណងធ្វើទំនើបកម្ម កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងការពារជាតិ ចក្រភពអង់គ្លេសលោក Ben Wallace បានបញ្ជាក់យ៉ាងច្បាស់ថា...
ម៉ុងហ្គោលី៖ ត្រីឆ្លាមត្រូវបានគេគិតថា មានការវិវឌ្ឍន៍ជាមួយ នឹងគ្រោងឆ្អឹងដែលមានមូលដ្ឋាន លើឆ្អឹងខ្ចីមុនពេលប្រភេទត្រីដទៃទៀត ដែលបង្កើតបានជារចនាសម្ព័ន្ធល្អ ប៉ុន្តែការរកឃើញថ្មី ប្រែជានៅលើក្បាលរបស់វា នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ លលាដ៍ក្បាលបុរាណ ត្រូវបានរកឃើញនៅម៉ុងហ្គោលី បានផ្លាស់ប្តូររបៀបដែល អ្នកវិទ្យាសាស្ត្រគិតអំពីគ្រោង ឆ្អឹងត្រីឆ្លាមដោយបង្ហាញថា ពួកគេប្រហែលជាវិវត្តចេញពីត្រីឆ្អឹង។ ការរកឃើញហ្វូស៊ីលត្រី មានអាយុកាល ៤១០ លានឆ្នាំនេះបង្ហាញថា គ្រោងឆ្អឹងស្រាលជាង របស់ត្រីឆ្លាមអាចមានការវិវត្ត...
អង់គ្លេស៖ បំណែកនៃល្បែងក្តារ ដ៏កម្រមួយត្រូវបានគេដាក់លក់តម្លៃ ១,០០០ ផោន បន្ទាប់ពីត្រូវបានរកឃើញ នៅទីវាលមួយដោយឧបករណ៍ ចាប់ដែករបស់អ្នករុករករ៉ែ ចូលនិវត្តន៍លោក Mick Bottអាយុ ៧៣ ឆ្នាំ ក្នុងទីក្រុង Torksey រដ្ឋ Lincolnshire ជាកន្លែងពួក Vikings បោះជំរុំរដូវរងារនៅឆ្នាំ៨៧២ នៃគ.ស នេះបើយោងតាមការចេញផ្សាយ...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានបាញ់មីស៊ីលដែល មានភាពជាក់លាក់មួយនៅឆ្នាំ២០១៧ ដើម្បីបង្ហាញដល់កូរ៉េខាងជើង នូវសមត្ថភាពរបស់ខ្លួន ក្នុងការវាយប្រហារគោលដៅណាមួយ តើវាជាទីតាំងបាញ់បង្ហោះរបស់កូរ៉េខាងជើង ឬមេដឹកនាំរបស់ខ្លួន ដែលកំពុងមើលការបាញ់ សាកល្បងនោះទេ នេះគឺមាននៅក្នុងសៀវភៅ ដែលមានចំណងជើងថា“ កម្រោល” ។ សកម្មភាពនេះបានឆ្លើយតបទៅ នឹងការបាញ់សាកល្បង មីស៊ីលផ្លោងអន្តរទ្វីប (ICBM) លើកដំបូងរបស់កូរ៉េខាងជើង ដែលមានសមត្ថភាពវាយប្រហារ ទៅដល់សហរដ្ឋអាមេរិក។...
អាមេរិក៖ការសិក្សាថ្មីមួយបានអះអាងថា ដើមឈើដែលមានអត្រាកំណើនលឿន និងឆាប់ងាប់តាំងពីទំាងនៅតូចនៅទូទំាងប្រទេស និងប្រភេទសត្វជាច្រើននៃការកាត់បន្ថយសមត្ថភាពផ្ទុកកាបូនសរុបរបស់ពួកគេនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ក្រុមអ្នកស្រាវជ្រាវបានវិភាគទិន្នន័យរង្វង់ដើមឈើជាង ២០០.០០០ កំណត់ត្រានៃ ១១០ ប្រភេទនៅទូទាំងទ្វីបអឺរ៉ុប អាស៊ី និងអាមេរិក។ពួកគេបានរកឃើញថា ការលូតលាស់មែកធាងលឿនជាងមុនចង្អុលបង្ហាញដោយរង្វង់ដើមឈើកំពុងបង្កឲ្យមានការងាប់មុន និងការបញ្ចេញកាបូនចូលក្នុងបរិយាកាស។ អ្នកវិទ្យាសាស្ត្រជាច្រើនជឿថា ការដាំដើមឈើឲ្យបានច្រើននឹងទូទាត់បរិមាណកាបូនឌីអុកស៊ីត (CO2) ដែលបានមកពីសកម្មភាពមនុស្ស។ ការសិក្សាថ្មីបានអះអាងថា ប៉ុន្តែដើមឈើដែលមានអាយុកាលខ្លីជាងមុនពិតជាធ្វើឲ្យវាលូតលាស់លឿន និងមានពេលវេលាតិចក្នុងការស្រូបយកឧស្ម័នកាបូនិកបរិយាកាសល្អជាងការរំពឹងទុក។ ការសិក្សាថ្មីនេះបន្ថែមទៀតធ្វើឲ្យមានការព្យាករណ៍សំណួរថាការលូតលាស់ដើមឈើកាន់តែច្រើនមានន័យថាការផ្ទុកកាបូនកាន់តែច្រើននៅក្នុងព្រៃក្នុងរយៈពេលវែង៕ដោយ៖លី ភីលីព
នៅរាជធានីភ្នំពេញមានវត្តចំនួន៦ ដែលបានកកើតសម័យព្រះបាទពញ៉ាយ៉ាត(១៤៣២-១៥០៦) ក្នុងនោះរួមមាន ១.វត្តកោះ ២.វត្តលង្កា ៣.ព្រះពុទ្ធឃោសាចារ្យ(សព្វថ្ងៃវត្តពិភទ្ទរង្សី ឬវត្តចិនដំដែកខាងជើង) ៤.វត្តពាមផ្លុង ស្ថិតនៅខាងជើងវត្តកោះ(សព្វថ្ងៃបាត់រូបរាង) ៥.វត្តឧណ្ណាលោម(អតីតវត្តស្រកាលិញ) និង៦.វត្តខ្ពបតាយ៉ង(ចប្ចុប្បន្នវត្តបុទវតី)។ ១.ព្រះវិហារបុរាណអាយុ១៣៣ឆ្នាំ នៃវត្តពិភទ្ទរង្សី ព្រះវិហារវត្តពិភទ្ទរង្សីក្រោយជួសជុលលាបពណ៌មើលពីខាងមុខឈាងខាងត្បួងAds byInnity វត្តព្រះពុទ្ធឃោសាចារ្យ (សព្វថ្ងៃវត្តពិភទ្ទរង្សី ឬវត្តចិនដំដែកខាងជើង) ជាវត្តមួយដែលមានសំណង់ព្រះវិហារបុរាណសល់ដែលសាងពីឥដ្ឋបូកបាយអ មានអាយុច្រើនជាងគេក្នុងចំណោវត្តទាំង៦ខាងលើ។បើគិតត្រឹមឆ្នាំ២០២០នេះព្រះវិហារនេះមានអាយុ ១៣៣ ឆ្នាំ...
បរទេស៖មេដឹកនំាកូរ៉េខាងជើង លោក គីម ជុងអ៊ុន នាពេលថ្មីៗនេះ បានកោតសរសើរយោធារបស់លោក សម្រាប់ការប្រឹងប្រែងធ្វើការកសាងឡើងវិញនូវទីក្រុងតូចនានា ដែលរងការវាយប្រហារដោយព្យុះទីហ្វុង និងគ្រោះទឹកជំនន់ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកណ្ដាលកូរ៉េខាងជើង KCNA នៅថ្ងៃអង្គារនេះ។ កាសែត KCNA បាននិយាយថា លោក គីម ជុងអ៊ុន បានធ្វើទស្សនកិច្ចខេត្ត North Hwanghae ស្ថិតនៅខាងត្បូងទីក្រុងព្យុងយ៉ាង...
អង់គ្លេស៖ ការសិក្សាថ្មីមួយបានរកឃើញថា មនុស្សដែលស្ថិតយុគសម័យ អាយុសំរិទ្ធមានប្រពៃណីក្នុងការថែរក្សា និងអភិរក្សអដ្ឋិធាតុរបស់ សាច់ញាតិជាវត្ថុបុរាណ ហើយពួកគេរក្សាវាទុកជាច្រើនជំនាន់ទៀត ព្រមទំាងប្រែក្លាយឆ្អឹង ឧបករណ៍តន្រ្តីវត្ថុបុរាណ និងកាំបិតទៀតផង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ក្រុមមួយមកពីសាកលវិទ្យាល័យ Bristol បានប្រើការថតកាំរស្មីតាមរលកធាតុអាកាស និងការស្កេន CT លើវត្ថុយុគសំរិទ្ធដែលត្រូវបាន រកឃើញនៅទូទាំងចក្រភពអង់គ្លេស មានអាយុកាល ៤,៥០០ ឆ្នាំ។...
បរទេស៖ មានតែក្រុមហ៊ុនអាមេរិក ជាក់លាក់មួយចំនួនប៉ុណ្ណោះ ដែលកំពុងផ្លាស់ប្តូររោងចក្រ ចេញពីប្រទេសចិន ខណៈក្រុមហ៊ុនអាមេរិកជាច្រើនទៀត មិនត្រឡប់ទៅអាមេរិកវិញទេ ក្រុមហ៊ុនទាំងនោះរួមទាំងមាន ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ផង ដែលកំពុងកែលម្អម៉ាស៊ីនផលិត របស់ពួកគេនៅលើដីគោករបស់ចិន បើទោះបីជាសង្គ្រាមពាណិជ្ជកម្ម របស់ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ មានគោលបំណងនាំការផលិត របស់អាមេរិកត្រឡប់មកវិញក៏ដោយ។ យោងតាមសារព័ត៌មាន Asian Review ចេញផ្សាយនៅថ្ងៃទី១២...
ប្រវត្តិសាស្ត្រ៖ហ៊ីត្លែរបានចូលនិវត្តន៍ នៅលេនដ្ឋានរបស់ខ្លួនបន្ទាប់ពីបាន សម្រេចចិត្តបន្តការស្នាក់នៅក្នុងទីក្រុងប៊ែកឡាំងក្រោយ ការឡោមព័ទ្ធដ៏ជាប្រវត្តិសាស្ត្រនិងចុងក្រោយនៃសង្រ្គាម។ ទីស្នាក់ការចុងក្រោយ របស់ហ៊ីត្លែរជាអធិការបតីដ៏ផ្តាច់ ការនាសម័យនោះមានបន្ទប់តូចៗចំនួន១៨នៅពីក្រោមដី និងមានគ្រឿងបរិក្ខារគ្រប់គ្រាន់ ដោយមានទឹកនិងផ្គត់ផ្គង់អគ្គិសនីផងដែរ។ ហ៊ីត្លែរបានចាប់ផ្តើមចូលទៅស្នាក់នៅ ក្នុងលេនដ្ឋានក្រោមដីរបស់ខ្លួន នាថ្ងៃទី១៦ខែមករាកាលពីឆ្នាំ១៩៤៥ហើយបន្តស្នាក់នៅទីនោះ អស់រយៈពេល១០៥ក្រោយការឡោមព័ទ្ធប៉ុន្តែក្រោយមកទើបគាត់បានសម្រេចចិត្តធ្វើអត្តឃាតខ្លួនឯង នៅក្នុងបន្ទប់ធ្វើការខ្លួនឯង។ ក្នុងកំឡុងពេលលាក់ខ្លួនគាត់បានចាកចេញ ពីទីតាំង របស់ខ្លួនតិចតួចបំផុតក្នុងនោះមានតែម្តងគត់ដើម្បីជួបជាមួយនឹងក្រុមយុវជន ហ៊ីត្លែរហើយ បានចំណាយពេលវេលាភាគច្រើនរបស់គាត់ទៅលើការគ្រប់គ្រងមីក្រូហិរញ្ញវត្ថុនិងអ្វីដែលសេសសល់ ពីវិស័យការពារជាតិអាឡឺម៉ង់ហើយមានមនុស្សមួយចំនួនប៉ុណ្ណោះដែលបានធ្វើដំណើរចូលទៅកាន់ ទីកន្លែងរបស់គាត់ស្នាក់នៅបានក្នុងនោះមានដូចជាHermann Goering,...