ភ្នំពេញៈ ក្រសួងទេសចរណ៍ សហគ្រិនខ្មែរ (KE) ជាអង្គភាពមួយដែលស្ថិតនៅក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង Impact Hub Phnom Penh បានសហការចាប់ផ្តើមអនុវត្តន៍គម្រោង “ទេសចរណ៍ខ្មែរសម័យថ្មី” (Khmer Tourism For The Future)។ ទេសចរណ៍ខ្មែរសម័យថ្មី ជាកម្មវិធីបណ្តុះបណ្តាលសហគ្រិនមួយ ដែលបង្កើតឡើង ក្នុងគោលបំណងគាំទ្រធុរកិច្ចថ្មី...
បុរីរាំ៖ ក្រុមនិស្សិតនិងយុវជនថៃ បាននាំគ្នាធ្វើបាតុកម្មដោយដាក់ឈ្មោះថា “ យុវជនបូរីរាំ ដើម្បីសេរីភាព” នៅឧទ្យានសាធារណៈមួយក្នុងស្រុកមឿង នៃខេត្តភាគឦសានតំបន់ទំនាបបុរីរាំ កាលពីថ្ងៃសៅរ៍។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមបាតុករបានអំពាវនាវឱ្យរំលាយសភា បញ្ចប់ការបំភិតបំភ័យរបស់រដ្ឋាភិបាលដល់ប្រជាជន និងការសរសេររដ្ឋធម្មនុញ្ញឡើងវិញ នៅឯបាតុកម្មដែលបានចាប់ផ្តើមនៅម៉ោងប្រហែល ៥ ល្ងាចនៅឧទ្យានសាធារណៈនៅជិតផ្លូវប្រសព្វ...
អាមេរិក៖សហរដ្ឋអាមេរិកត្រូវបានញាំញី ដោយកម្ដៅខ្លាំងនៅរដូវក្តៅនេះ ប៉ុន្តែរបាយការណ៍ថ្មីមួយបានបង្ហាញថារដ្ឋមួយចំនួនបានកត់ត្រានូវខែក្តៅបំផុត របស់ពួកគេដែលមិនធ្លាប់មាន និងនៅតាមបណ្តារដ្ឋដទៃទៀត ដែលជាប់ទាក់ទងនឹងឆ្នាំមុន ៗនេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ បើយោងតាមរដ្ឋបាលមហាសមុទ្រនិងបរិយាកាសជាតិថា សីតុណ្ហភាពជាមធ្យមនៅទូទាំងប្រទេសគឺ ៧៥.៧ដឺក្រេ ប៉ុន្តែរដ្ឋចំនួន ៧ រួមមានរដ្ឋNew Jersey, Delaware និង Maryland បានឡើងដល់កម្រិតឯតទគ្គកម្មទាំងអស់ ជាមធ្យមនៅទសវត្សទី ៨០ និងសីតុណ្ហភាពកំពូលលើស...
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា តាមរយៈអន្តរក្រសួង បាននិងកំពុងតាមដានសកម្មភាពរបស់ក្រុមហ៊ុនឯកជន ដែលទទួលបានសិទ្ធិវិយោគ នៅតាមបណ្តាកោះនានា នៅតាមបណ្តាខេត្តជាប់មាត់សមុទ្ររបស់នៅកម្ពុជា។ អ្នកនាំពាក្យនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោកឃាង ភារម្យបានមានប្រសាសន៍ឱ្យដឹងថា កន្លងមកនេះ ក្រុមមន្ត្រីរបស់អន្តរក្រសួង ដែលដឹកនាំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍ បានចុះមកពិនិត្យមើលដោយផ្ទាល់ នូវសកម្មភាពអវឌ្ឍន៍កោះមួយចំនួន នៅក្នុងខេត្តព្រះសីហនុ ។ លោកបន្តថា “ការចុះមកពិនិត្យមើលនេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យ ពីវឌ្ឍនភាពនៃគម្រោងវិនិយោគរបស់ក្រុមហ៊ុនឯកជន នៅតាមបណ្តាកោះមួយចំនួននៅក្នុងមូលដ្ឋានខេត្តព្រះសីហនុកាលពីកន្លងមកនេះ”...
ភ្នំពេញៈ រហូតមកដល់ ពាក់កណ្តាលត្រីមាសទី៣ឆ្នាំនេះ របាយការណ៍ ដែលបានលើកឡើងដោយរដ្ឋបាលខេត្តបានបង្ហាញថា ក្នុងចំណោមខេត្ត ក្រុងទាំង២៥ គេសង្កេតឃើញមានខេត្តចំនួន៤ នៅតែមានសកម្មភាពវិនិយោគ និងដំណើរការក្នុងវិស័យ ឧស្សាហកម្មដដែល។ នៅក្នុងកំឡុងពេលដែលកម្ពុជា កំពុងប្រឈម ជាមួយវិបត្តិសេដ្ឋកិច្ចសាកល ដែលបណ្តាលមកពីការរីករាលដាល នៃជំងឺឆ្លង covid-19 ក្រៅពីវិស័យទេសចរណ៍ ដែលទទួលរង នូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនោះ សម្រាប់វិស័យឧស្សាហកម្ម រោងចក្រកាត់ដេរនៅកម្ពុជា...
បរទេស៖រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo ជាមួយរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសជាសម្ពន្ធមិត្ត៤ផ្សេងទៀត បានអំពាវនាវឲ្យទីក្រុងហុងកុងរៀបចំបេក្ខភាពជាថ្មីឡើង ទន្ទឹងនឹងធ្វើការថ្កោលទោសការសម្រេចចិត្តពន្យាពេលការបោះឆ្នោតសភានាខែកញ្ញា។ លោក Mike Pompeo ជាមួយរដ្ឋមន្ត្រីការបរទេសនៃប្រទេសអូស្ត្រាលី កាណាដា នូវែលសេឡង់ និងអង់គ្លេស បាននិយាយក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយថា ពួកគេមានក្តីព្រួយបារម្ភជាខ្លាំង ចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាលហុងកុង ដកបេក្ខជនគាំទ្រលទ្ធិប្រជាធិបតេយ្យជាច្រើននាក់ និងពន្យាពេលការបោះឆ្នោតក្រុមប្រឹក្សាច្បាប់ ដែលគ្រោងធ្វើឡើងនៅខែក្រោយនេះ។ គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍រួមនេះ...
ភ្នំពេញៈ ច្បាប់ស្ដីពីរបបសន្ដិសុខសង្គម ជាយន្ដការដែលមានសារសំខាន់បំផុត ហើយត្រូវបានរៀបចំ គ្រប់គ្រង និងចាត់ចែងឡើងដោយរដ្ឋ ដើម្បីធានានូវសន្ដិសុខប្រាក់ចំណូល នៅពេលជួបហានិភ័យសង្គមនានា ដោយទទួលបានតាវកាលិកជរាភាព តាវកាលិកទុព្វលភាព តាវកាលិកមរណៈភាព តាវកាលិកហានិភ័យការងារ តាវកាលិកថែទាំព្យាបាលវេជ្ជសាស្ដ្រ តាវកាលិកជម្ងឺ តាវកាលិកគ្មានការងារធ្វើ និងតាវកាលិកគ្រួសារ។ របបនេះផ្ដោតសំខាន់ ទៅលើរបបសន្ដិសុខសង្គមទាំង ៥ផ្នែកសំខាន់មានជាអាទិ៍៖ ផ្នែកប្រាក់សោធន៖ នៅពេលដែលពួកគេចាស់ជរា ឬធ្លាក់ក្នុងទុព្វលភាព...
ពោធិ៍សាត់ៈ ក្រោមការវិនិយោគ ដោយក្រុមហ៊ុនកូរ៉េ ទំនប់វារីអគ្គិសនីថ្មីមួយទៀត មានអានុភាពផលិតថាមពល៨០មេហ្គាវ៉ាត់ ដែលគ្រោងចំណាយទុនវិនិយោគ ១៦០លានដុល្លារអាមេរិក ស្ថិតនៅស្ទឹងខេត្តពោធិ៍សាត់ អាចនឹងចាប់ផ្តើមសាងសង់ ក្នុងពេលឆាប់ៗខាងមុខនេះ។ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា លោក កែវ រតនៈ បានមានប្រសាសន៍ប្រាប់ឱ្យដឹង កាលពីចុងសប្ដាហ៍កន្លងទៅនេះថា គម្រោងសាងសង់ ទំនប់វារីអគ្គិសនីស្ទឹងពោធិ៍សាត់ ដូចបានបង្ហាញជូនខាងលើនេះ មានអានុភាពផលិតថាមពល ៨០មេហ្គាវ៉ាត់...
ប្រវត្តិសាស្ត្រ៖ភ្លាមៗបន្ទាប់ពី ពាក់កណ្តាលយប់ថ្ងៃទី១៣ខែសីហានាឆ្នាំ១៩៦១ទាហាន អាល្លឹម៉ង់ខាងកើតបានចាប់ផ្តើមការងារសាងសង់ជញ្ជាំង ពុះចែករវាងតំបន់ដែលត្រូវកាន់កាប់ដោយក្រុមយោធាសហភាពសូវៀត នៅភាគខាងកើតទីក្រុងប៊ែរឡាំងនិងក្រុមប្រជាធិបតេយ្យ ដែលស្ថិតនភាភខាងលិចនៃទីក្រុង។ បន្ទាប់សង្គ្រាមលោកលើកទី២រួចមក អាល្លឹម៉ង់ដែលជាប្រទេសចាញ់សង្គ្រាមគឺត្រូវបានខណ្ឌចែក ទៅជាច្រើនតំបន់ដែលមានការត្រួតត្រាដោយកម្លាំងយោធា របស់អាមេរិកសហភាពសូវៀតអង់គ្លេសក៏ដូចជាបារាំងផង ហើយទីក្រុងប៊ែរឡាំងដែលត្រូវបានកាន់កាប់ភាគច្រើន ដោយទ័ពសហភាពសូវៀតក៏ត្រូវបានគេធ្វើការ បែងចែកដែរដោយភាគខាងកើតមួយភាគធំត្រូវបានស្ថិតនៅ ក្រោមការត្រួតត្រាដោយប្រទេសកុម្មុយនីសមួយនេះ។ ប្រជាពលរដ្ឋនៃទីក្រុងប៊ែរឡាំងជាច្រើនពាន់នាក់ បានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅថ្ងៃបន្ទាប់ ក្រោយពីបានមើលឃើញនិងទទួលព័ត៌មាននៃជញ្ជាំង ដែលត្រូវបានសាងសង់ ខណ្ឌចែកនៃការរស់នៅរបស់ពួកគេ ដោយអ្នកខ្លះត្រូវរស់នៅឆ្ងាយពីគ្រួសារមិត្តភ័ក្តដោយសារមិនអាចធ្វើដំណើរ ឆ្លងកាត់ជញ្ជាំងនោះបាន។ គ្រានោះប្រធានាធិបតីអាមេរិកលោក...
បរទេស៖ អ្នកមានទ្រព្យស្តុកស្តម្ភនៅហុងកុងត្រូវបាន គេរាយការណ៍ថា កំពុងបង្កើនការផ្ទេរបរិមាណមាស ចេញពីមជ្ឈមណ្ឌលហិរញ្ញវត្ថុ ហុងកុង ទៅកន្លែងផ្សេងទៀត។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ដោយដកស្រង់សម្តីឈ្មួញលក់មាសដុំ, ព័ត៌មានបានផ្សាយថា វិនិយោគិនក្នុងវិស័យឯកជនបានផ្ទេរមាស ១០ ភាគរយនៃមាសរបស់ពួកគេពីទីក្រុងហុងកុង ទៅប្រទេសនានាដូចជាសិង្ហបុរី និងស្វ៊ីស ក្នុងរយៈពេល ១២...