ព្រឹត្តិការណ៍

ខែសីហា នាឆ្នាំ១៩៦១ ទីក្រុងប៊ែរឡាំង ត្រូវបំបែកចេញពីគ្នាទាំងស្រុង

ប្រវត្តិសាស្ត្រ៖ភ្លាមៗបន្ទាប់ពី ពាក់កណ្តាលយប់ថ្ងៃទី១៣ខែសីហានាឆ្នាំ១៩៦១ទាហាន អាល្លឹម៉ង់ខាងកើតបានចាប់ផ្តើមការងារសាងសង់ជញ្ជាំង ពុះចែករវាងតំបន់ដែលត្រូវកាន់កាប់ដោយក្រុមយោធាសហភាពសូវៀត នៅភាគខាងកើតទីក្រុងប៊ែរឡាំងនិងក្រុមប្រជាធិបតេយ្យ ដែលស្ថិតនភាភខាងលិចនៃទីក្រុង។

បន្ទាប់សង្គ្រាមលោកលើកទី២រួចមក អាល្លឹម៉ង់ដែលជាប្រទេសចាញ់សង្គ្រាមគឺត្រូវបានខណ្ឌចែក ទៅជាច្រើនតំបន់ដែលមានការត្រួតត្រាដោយកម្លាំងយោធា របស់អាមេរិកសហភាពសូវៀតអង់គ្លេសក៏ដូចជាបារាំងផង ហើយទីក្រុងប៊ែរឡាំងដែលត្រូវបានកាន់កាប់ភាគច្រើន ដោយទ័ពសហភាពសូវៀតក៏ត្រូវបានគេធ្វើការ បែងចែកដែរដោយភាគខាងកើតមួយភាគធំត្រូវបានស្ថិតនៅ ក្រោមការត្រួតត្រាដោយប្រទេសកុម្មុយនីសមួយនេះ។

ប្រជាពលរដ្ឋនៃទីក្រុងប៊ែរឡាំងជាច្រើនពាន់នាក់ បានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅថ្ងៃបន្ទាប់ ក្រោយពីបានមើលឃើញនិងទទួលព័ត៌មាននៃជញ្ជាំង ដែលត្រូវបានសាងសង់ ខណ្ឌចែកនៃការរស់នៅរបស់ពួកគេ ដោយអ្នកខ្លះត្រូវរស់នៅឆ្ងាយពីគ្រួសារមិត្តភ័ក្តដោយសារមិនអាចធ្វើដំណើរ ឆ្លងកាត់ជញ្ជាំងនោះបាន។

គ្រានោះប្រធានាធិបតីអាមេរិកលោក John F.Kennedy បាននិយាយប្រកាសជាសាធារណៈថា សហរដ្ឋអាមេរិកពិតជាអាចជួយបានតែពលរដ្ឋនៅក្នុងទីក្រុងប៊ែរឡាំង ខាងលិចនិងប្រទេសអាល្លឺម៉ង់ខាងលិចប៉ុណ្ណោះហើយថា សកម្មភាពទាំងឡាយណាក្នុងនាមអាល្លឺម៉ង់ខាងកើត គឺនឹងតំណាងឲ្យភាពបរាជ័យប៉ុណ្ណោះផងដែរ៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top