នូវែលសេឡង់៖អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Cambridge និយាយថា ការកើនឡើង និងការធ្លាក់ចុះនៃផ្ទៃផែនដីក្នុងរយៈពេល៣លានឆ្នាំចុងក្រោយនេះបានបង្ហាញពីការវិវត្តនៃបក្សី និងថនិកសត្វនាពេលបច្ចប្បន្ននេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ការសិក្សាស្រាវជ្រាវថ្មីមួយបានរកឃើញថា វាគួរឲ្យភ្ញាក់ផ្អើល ការកើនឡើងនេះមានឥទ្ធិពលកាន់តែច្រើនទៅលើការបង្កើតប្រភេទសត្វថ្មីដែលគេស្គាល់ថា ជាលក្ខណៈពិសេសជាងការប្រែប្រួល អាកាសធាតុ និងប្រវត្តិសាស្ត្រ។ អ្នកជំនាញនិយាយថា ការផ្លាស់ប្តូរសណ្ឋានដីក្នុងទម្រង់នៃការកើនឡើងនៃជួរភ្នំអាចបង្កើតជម្រកថ្មី និងតំបន់ពិសេស ដែលប្រភេទសត្វថ្មីវិវត្តនិងធ្វើពិពិធកម្ម។ ស្រាវជ្រាវបានបន្តថា ប្រភេទសត្វថ្មីប្លែកៗដែលវិវត្តនៅជួរភ្នំរួម មានសត្វសេកភ្នំជាសេក ដ៏ធំមួយត្រូវបានគេរកឃើញនៅតំបន់ Alpine របស់នូវែលសេឡង់...
រដ្ឋកាលីហ្វ័រញ៉ា៖អ្នកវិទ្យាសាស្ត្របាននិយាយថា ក្មេងស្រីដែលមានអាយុ ៤ ឆ្នាំម្នាក់រស់នៅរដ្ឋកាលីហ្វ័រញ៉ា បានរកឃើញអាណានិគមនៃឃ្មុំគ្មានក្លិនចំនួន២ ត្រូវបានគេគិតថា បានបាត់ខ្លួន នៅសហរដ្ឋអាមេរិកកាលពី ៧០ ឆ្នាំមុន នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ នេះបើយោងតាមសារព័ត៌មាន CBS News ថា Annika Arnout បានរកឃើញគួរឲ្យកត់សម្គាល់នៅទីតាំងមួយ ដែលនាងបានបដិសេធមិនបង្ហាញក្នុងគោលបំណងរក្សាឃ្មុំ នៅកន្លែងសម្ងាត់របស់នាងឲ្យមានសុវត្ថិភាព។ឃ្មុំដែលគ្មានក្លិនរស់នៅក្នុងប្រទេស ប្រេស៊ីល និងមានទំហំតូចជាងឃ្មុំធម្មជាតិត្រូវបានគេនាំយកមក...
រុស្ស៊ី៖អ្នកបុរាណវិទូនៅ ប្រទេសរុស្ស៊ីរកឃើញកំណប់ ទ្រព្យដ៏គួរឲ្យភ្ញាក់ផ្អើលនៃ គ្រឿងអលង្ការប្រាក់នៅយុគសម័យ មជ្ឈិមសម័យដែលបានកប់កាលពីមួយ សតវត្សមុនពេលម៉ុងហ្គោល ចូលលុកលុយនិងសម្លាប់មនុស្សគ្រប់គ្នាក្នុងភូមិមួយនៃតំបន់ ហើយយ៉ាងហោចណាស់មានមនុស្ស ១០០ នាក់ត្រូវបានកាត់ក្បាល នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ អ្នកបុរាណវិទូនៅប្រទេសរុស្ស៊ី បាននិយាយថា កំណប់ទ្រព្យដ៏កម្ររួមបញ្ចូល ទាំងចិញ្ចៀនកាំរស្មី៧ពណ៌ត្រូវ បានគេគិតថា តំណាងឲ្យកាំរស្មីព្រះអាទិត្យត្រូវបានគេរកឃើញ នៅជិតទីតាំង Old Ryazan ជាទីក្រុងមួយក្នុងចំណោម...
អ៊ីតាលី៖អ្នកបុរាណវិទូអះអាងថា ក្រុមមនុស្សបុរាណដែលមិនស្គាល់ រស់នៅប្រហែល ៤០០.០០០ ឆ្នាំមុនបានបង្កើតឧបករណ៍គួរឲ្យចាប់អារម្មណ៍ធ្វើអំពីឆ្អឹងសត្វដំរីយក្ស ដើម្បីឲ្យក្លាយជាឧបករណ៍កាប់សាច់ សម្រាប់អាហាររបស់ខ្លួន បង្ហញពីរបៀបដែលមិននឹកស្មាន ដល់រហូតដល់ ១០០.០០០ ឆ្នាំក្រោយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ការប្រមូលឆ្អឹងដំរីត្រូវបានគេជីកនៅចន្លោះឆ្នាំ ១៩៧៩ និង ១៩៩១ នៅកន្លែងមួយនៃប្រទេសអ៊ីតាលីមានឈ្មោះថា Castel di Guido មានទីតាំងស្ថិតនៅជិតទីក្រុងរ៉ូមសម័យទំនើប...
អ្នកវិទ្យាសាស្ត្របាន និយាយថា ប្រភេទសត្វល្អិតចម្លែកត្រដាឌីក្រាដក៏ជាសត្វមួយ ក្នុងចំណោម សត្វតូចបំផុតដែលមានជើង និងស្ថិតក្នុងក្នុងចំណោមសត្វតែមួយគត់ មានរាងកាយទន់អាចដើរបាន នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ ឥឡូវនេះអ្នកវិទ្យាសាស្ត្របានចាប់ពួកគេ នៅលើកាមេរ៉ាមីក្រូទស្សន៍ដើម្បីដឹងថា តើពួកគេធ្វើយ៉ាងដូចម្តេច។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា សត្វត្រដាឌីក្រាដដែលត្រូវបានគេស្គាល់ថា ជាខ្លាឃ្មុំទឹក ឬកូនជ្រូកស្លែមានសកម្មភាពនៃការដើរធម្មតាស្រដៀងនឹងសត្វល្អិតធំ ៗ ដែលផ្លាស់ប្តូរទៅជាលោត ត្រង់ផ្ទៃទន់។ នេះគឺជារឿងគួរឲ្យភ្ញាក់ផ្អើលមួយ ដោយសារតែសត្វ ដែលមានរាងសំប៉ែត...
អេហ្ស៉ីប គឺជាប្រទេសចំណាស់មួយ ដែលត្រូវបានរាប់បញ្ចូលក្នុងប្រទេសចំណាស់ទាំង១០ នៅលើពិភពលោក។ ប្រទេសមួយនេះ មានរឿងរ៉ាវជាច្រើន ដែលអ្នកគួរតែបានសិក្សា និងស្វែងយល់យល់អំពីវា តួយ៉ាងដូចជា តើមហាពីរ៉ាមីតត្រូវបានសាងសង់ដោយទាសករ ឬយ៉ាងណា? តើការបង្កើតសាកសពម៉ាំមីមានដំណើរការយ៉ាងដូចម្តេច? តើនៅមានអ្វីខ្លះទៀត ដែលអ្នកមិនបានដឹងពីប្រទេសមួយនេះ? អ្នកវិទ្យាសាស្ត្រអេហ្ស៊ីប លោក Joyce Tyldesley នឹងចែករំលែកការពិត ៨ យ៉ាង ខាងក្រោមនេះ...
ទីក្រុងម៉ៃអាមី៖ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា អ្នកប្រហែលជាអាចកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺសរសៃឈាមបេះដូង (CVD) គ្រាន់តែអ្នកត្រូវធ្វើការផ្លាស់ប្តូរទីលំនៅទៅតំបន់ពណ៌បៃតងតែប៉ុណ្ណោះនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ក្នុងរយៈពេល ៥ ឆ្នាំនៃការស្រាវជ្រាវក្រុមអ្នកស្រាវជ្រាវនៅទីក្រុងម៉ៃអាមីបានរកឃើញថា មនុស្ស រស់នៅក្នុងតំបន់មានពណ៌បៃតងមានហានិភ័យនៃការវិវត្តទៅជាជំងឺ CVD ទាបជាងមនុស្សដែលរស់នៅតំបន់ដែលមានគ្មានបៃតងស្ទើរតែ ១៦ ភាគរយ។ ដូចគ្នានេះដែរការដាំបន្លែបន្ថែមនៅជុំវិញលំនៅដ្ឋានត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកាត់បន្ថយហានិភ័យ CVD តាមពេលវេលា។ អ្នកជំនាញគិតថា ពណ៌បៃតងមិនត្រឹមតែជួយ្យមានខ្យល់អាកាសបរិសុទ្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យមនុស្សមិនសូវស្ត្រេសហើយដូច្នេះងាយនឹងវិវត្តទៅរកជំងឺ CVD ។ ជំងឺសរសៃឈាមបេះដូងគឺជាមូលហេតុទី...
ទីក្រុង Yangquan៖ ធ្មេញហ្វូស៊ីលពីត្រីឆ្លាមយក្សសម័យ បុរេប្រវត្តិមានឈ្មោះថា Petalodus ដែលមានអាយុកាលប្រហែល ២៩០ លានឆ្នាំថ្មីៗនេះត្រូវបានគេរកឃើញនៅ ប្រទេសចិនជាលើកដំបូង ក្នុងតំបន់មួយគ្រប់គ្រងដោយទីក្រុង Yangquan ស្ថិតនៅក្នុងខេត្តសានស៊ីភាគខាងជើងប្រទេសចិន យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ យោងតាមអ្នកស្រាវជ្រាវម្នាក់ពាក់ព័ន្ធនឹងរបកគំហើញនេះ បានរកឃើញថា ធ្មេញហ្វូស៊ីលចំនួន ៧ ដែលមានទំហំប្រហាក់ប្រហែលនឹងធ្មេញត្រីឆ្លាមពណ៌សដ៏អស្ចារ្យនាពេលបច្ចុប្បន្ននេះ។ ការសិក្សាមួយស្តីពីការរកឃើញនេះ ត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្តីអង់គ្លេសថ្មីបំផុតនៃទស្សនាវដ្តី Acta Geologica...
អាមេរិក៖យោងតាមការស្ទង់មតិ ដែលទើបនឹងចេញផ្សាយថ្មីបានឲ្យដឹងថា ជាង ២ ភាគ ៥ នៃជនជាតិអាមេរិកទាំងអស់ នាពេលបច្ចុប្បន្ននេះជឿជាក់ថា UFOs មួយគ្រឿងជា យានអវកាស របស់មនុស្សក្រៅភព ដែលកើនឡើងគួរឲ្យកត់សម្គាល់ចាប់តាំងពីឆ្នាំ ២០១៩ នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ យោងតាមការស្ទង់មតិ Gallup ដែលបានធ្វើឡើងនៅចន្លោះថ្ងៃទី ៦-២១ ខែកក្កដាចំពោះមនុស្សចំនួន ៤១...
ព្រះវិហារបុរាណអាយុ១២០ឆ្នាំនៅខណ្ឌច្បារអំពៅកំពុងតែដង្ហើយរកជំនួយបន្ទាន់ដើម្បីអភិរក្ស។ ព្រះវិហារខាងលើមានទីតាំងស្ថិតនៅក្នុងវត្ត មជ្ឈិមវ័ន ហៅវត្តជ្រោយអំពិលថ្មី ភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ព្រះវិហារនេះ ដំបូលឈើ ជញ្ជាំងធ្វើពីឥដ្ឋបូកបាយ អ។ សសរខាងក្រៅធ្វើពីបេតុង ១៦ដើម ទ្រដំបូលដោយគ្រុឌទាំងអស់។ ហោជាងខាងកើត គេសម្អដោយក្បាច់ភ្ងីភ្លើង។ ខាងកើតមានទ្វារ៣ ខណៈទិសខាងលិចមានទ្វារតែ២ ខាងជើងនិងខាងត្បូងមានទ្វារ៤ ទ្វារនីមួយៗលម្អដោយសិល្បៈក្បាំងមុខភ្ងីអង្គរ។ ខាងក្នុងព្រះវិហារមាន...