កាម្ម៉ង់ឌូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នំា២០២០ថា សត្វកណ្តូបដែលបានធ្វើដំណើរឆ្លងពីប្រទេសឥណ្ឌា មកដល់ទឹកដីនេប៉ាល់ កាលពីសប្តាហ៍មុន បានបំផ្លាញផលដំណាំអស់ជាង១.១០០ហិកតា។ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងវិធានការដំណំា និងតាមដានរុក្ខជាតិ (PQPMC) ក្រោមឳវាទក្រសួងកសិកម្ម និងអភិវឌ្ឍន៍ការចិញ្ចឹមសត្វ បានឲ្យដឹង សត្វកណ្តូបបានបំផ្លាញផលដំណាំអស់១.១១៨ហិកតា ។ លោក Ram Krishna Subedi អ្នកសម្របសម្រួលមជ្ឈមណ្ឌលព័ត៌មានកណ្តូប...
វែល៖វិមានយុគថ្មរំលីងដ៏ល្បីល្បាញ Stonehenge ចាប់ផ្តើមដួលមកលើដីបន្តិចៗម្តង ចំពេលក្រុមអ្នកបុរាណវិទ្យាបានសន្និដ្ឋាន និងបង្ហាញទ្រឹស្តីអាក្រុមមួយដែលថា ផ្ទាំងថ្មយក្សត្រូវបានធ្វើដំណើរចេញពី ប្រទេសWales ទៅ Salisbury Plainជារៀងធម្មតាទៅវិញនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ Stonehenge គេដឹងជាយូរមកហើយថា វិមានយុគថ្មរំលីងដ៏ល្បីល្បាញត្រូវបានបង្កើតឡើងដោយថ្មក្នុងស្រុក និងមួយចំនួនទៀតមានប្រភពមកពីឆ្ងាយទៀតនៅតំបន់ Preseli Hills របស់ប្រទេស Wales។ ការជជែកដេញដោលគ្នាអំពីផ្លូវមួយណាដែលថ្មទាំងនេះធ្វើដំណើរទៅកាន់ Stonehenge ដោយបោះយុថ្កាដោយប្លុកដ៏ប្លែកមួយមានឈ្មោះថា Altar...
Yareta ជារុក្ខជាតិម្យ៉ាង ដែលយើងមើលនឹងភ្នែកថាមានលក្ខណស្រដៀងទៅនឹង ស្លែតែតាមពិតគឺជា ប្រភេទរុក្ខជាតិដែលត្រូវបាន ក្រុមអ្នកវិទ្យាសាស្ត្រអះអាងថា មានអាយុកាលរាប់ពាន់ឆ្នាំមកហើយ។ ជាភាសាអេស្បាញវាត្រូវបានគេហៅថា Llaretaគឺជារុក្ខជាតមានផ្កាហើយវាត្រូវបានគេប្រទះឃើញ មានដុះនៅក្នុងតំបន់ជាច្រើនដូចជា Andes ប្រទេសប៉េរូប្រទេសបូឡាវៀនិងភាគខាងជើងប្រទេស ឈីលីជាដើម។ មិនមែនជារឿងគួរឲ្យជឿទេនៅពេល ដែលរុក្ខជាតសម័យបុរាណកាលដែលមានអាយុកាល ៣០០០ឆ្នាំមួយនេះអាចនៅតែបន្តការលូតលាស់និងមានជីវិតរស់នៅ នៅតាមតំបន់ជាច្រើននៅក្នុងប្រទេសមួយចំនួន ហើយកាន់តែអស្ចារ្យនោះគឺរុក្ខជាតិនេះគឺជាធម្មតាដុះដោយនៅផ្តុំគ្នាហើយវាមានលក្ខណរឹងម៉ាំដែលអាចថែមទាំងទ្រទំងន់ របស់មនុស្សធម្មតាបានផងដែរ៕ ប្រែសម្រួល:ស៊ុនលី
ឥណ្ឌា៖ប្រាសាទហិណ្ឌូបុរាណមួយ ដែលត្រូវបានលិចលង់ដោយទឹកជំនន់ដ៏មហន្តរាយកាលពី ២០០ ឆ្នាំមុនបានលេចចេញរូបរាងជាលើកដំបូងហើយ បន្ទាប់ពីកម្រិតទឹកទន្លេ Mahanadi បានស្រក់ចុះទាបដោយការនឹកស្មាន់មិនដល់ឡើយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ប្រាសាទហិណ្ឌូដែលមានអាយុកាល ៥០០ ឆ្នាំកសាងឡើងជារូបតំណាងរបស់អាទិទេពព្រះវិស្ណុធ្លាប់បានឈរនៅលើច្រាំងទន្លេ Mahanadi ក្នុងខេត្ត Odisha ភាគខាងកើតប្រទេសឥណ្ឌាហើយបានផ្តល់កន្លែងសក្ការៈបូជាសម្រាប់ភូមិចំនួន៧នៅក្បែរនោះ។ ប៉ុន្តែបន្ទាប់ពីទឹកជំនន់ខ្លាំងនៅទស្សវត្សឆ្នាំ ១៨០០ ទឹកទន្លេបានផ្លាស់ប្តូរទិសដៅដែលបង្ខំឲ្យអ្នកភូមិបោះបង់ចោលប្រាសាទ និងផ្ទះសម្បែងរបស់ពួកគេ នៅពេលដែលពួកគេបានបាត់ខ្លួននៅក្រោមទឹកហូរហៀរ។ ទីតាំងរបស់វាត្រូវបានបាត់បង់អស់...
អូស្ត្រាលី៖ ហ្វូស៊ីលដែលមានអាយុកាល ៣៥៩ ទៅ ៣៧២ លានឆ្នាំមានរុក្ខជាតិ ដែលមានរាងដូចពពុះទឹក ដែលធ្លាប់រស់នៅ មុនសត្វដាយណូស័រ និងថនិកសត្វ បានបំផ្លាញផែនដី ត្រូវបានគេកំណត់ថា ជាប្រភេទសត្វថ្មី ហើយ៥០ឆ្នាំក្រោយ ការរកឃើញរបស់វាតែម្តង នេះបើយោងតាម ការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ឆ្អឹងមានរាងដូចដំបង ត្រូវបានជីកចេញពីច្រាំងទន្លេម៉ានីឡា រដ្ឋញូសៅវែល បន្ទាប់ពីមានទឹកជំនន់យ៉ាងខ្លាំង...
Texas ៖ការសិក្សាថ្មីមួយបានបង្ហាញថា ពងសត្វល្មូនដ៏ធំបំផុតមួយក្បាលរបស់ពិភពលោកដែលបានក្រាបពង ដោយសត្វចម្លែកសមុទ្រនាសម័យបុរេប្រវត្តិកាលពី ៦៦ លានឆ្នាំមុនត្រូវបានរកឃើញនៅអង់តាក់ទិកមានសម្បកទន់ដូចជាស៊ុតអណ្តើក នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ក្រុមអ្នកភូគព្ភវិទូមកពីសាកលវិទ្យាល័យ Texas ជឿថា ស៊ុតនេះមានទំហំ ១១ អ៊ីញត្រូវបានពងដោយសត្វចម្លែកមួយក្បាលដែលមានទំហំប៉ុនដាយណូស័រដ៏ធំមួយ ប៉ុន្តែសម្បកនេះមិនដូចស៊ុតដាយណូស័រដែលគេស្គាល់នោះទេ។ ស៊ុតមានសម្បកទន់ៗដូចសត្វបង្គួយសមុទ្របុរាណត្រូវបានគេស្គាល់ថា ជា mosasau ហើយវាមានទំហំតូចជាងស៊ុតបក្សីដំរីដែលផុតពូជ គឺសត្វMadagascan ។ ដុំថ្មីដែលជាប់ពងត្រូវបានគេរកឃើញក៏មានគ្រោងឆ្អឹងរបស់សត្វmosasaurs និងសត្វសមុទ្រនាសម័យបុរេប្រវត្តិហៅថា...
អាមេរិក៖អ្នកជំនាញមកពីសហរដ្ឋអាមេរិក និងចិនបានធ្វើការសិក្សាមួយរកឃើញថា គ្រប់រុក្ខជាតិដែលអាចស្រូបយកបំណែកប្លាស្ទិចតូចៗតាមរយៈឫសរបស់ វាបង្កឲ្យលូតលាស់មានការចុះខ្សោយយ៉ាងខ្លាំង ព្រមទំាងកាត់បន្ថយតម្លៃអាហារូបត្ថម្ភក្នុងពេលដំណាលគ្នាទៀតផង នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ការរកឃើញពីអ្នកជំនាញមកពីសហរដ្ឋអាមេរិក និងចិន គឺជាភស្តុតាងដំបូងបង្ហាញថា ភាគល្អិតប្លាស្ទិចណាណូស៊ីលអាចកកកុញនៅក្នុងរុក្ខជាតិដី។ ក្រុមនេះបាននិយាយថា ការប្រើប្រាស់យ៉ាងទូលំទូលាយនៃផលិតផលប្លាស្ទិច និងសមត្ថភាពសម្ភារៈក្នុងការតស៊ូក្នុងបរិស្ថានបានបណ្តាលឲ្យចំនួននៃការបំពុលដ៏ធំសម្បើម។ អ្នកវិទ្យាសាស្ត្របរិស្ថានលោក Baoshan Xing នៃសាកលវិទ្យាល័យ Massachusetts Amherst មានប្រសាសន៍ថា ការពិសោធន៍របស់យើងបានផ្តល់ឲ្យយើងនូវភ័ស្តុតាងនៃការស្រូបយក nanoplastic...
ចិន៖ផលប៉ះពាល់ខ្លាំងបំផុតជាពិសេស ក្រុមហ៊ុនបច្ចេកវិទ្យាមួយនៅសាន់ហ្វ្រាន់ ស៊ីស្កូកំពុងបង្ហាញសត្វផ្សោតជីវចល ដែលមានអាយុកាល គួរឲ្យភ្ញាក់ផ្អើលដល់អាងចិញ្ចឹមត្រី និងឧទ្យានសមុទ្រក្នុងប្រទេសចិនដើម្បីជួយ ពួកគេដោះស្រាយជាមួយនឹងការហាមឃាត់ថ្មីៗរបស់ប្រទេសនេះលើពាណិជ្ជកម្មសត្វព្រៃ នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ ត្រីដូហ្វីន ឬសត្វផ្សោតត្រូវបាន បង្កើតឡើងដោយក្រុមហ៊ុន Edge Innovations ជាក្រុមហ៊ុនបង្កើតឡើងដោយផលប៉ះពាល់ ពិសេសWalt Conti ដែលធ្លាប់ធ្វើការនៅ Abyss, Anaconda, Deep Blue...
អៀរឡង់៖ក្មេងប្រុសសិស្សសាលាម្នាក់មាន ការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលរូបគេជំពប់ជើងដួលលើទូកវែងដែល មានវ័យចំណាស់បំផុតមួយ តាមនៅមាត់បឹង បន្ទាប់ពីកម្រិតទឹកនៅតាមដងទន្លេ និងបឹងស្រក់ចុះនៅប្រទេសអៀរឡង់ ដោយចៃដន្យ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ក្មេងប្រុសនេះមានឈ្មោះ Cathal McDonagh មកពីទីក្រុង Lisacul ក្នុងតំបន់ County Roscommon ប្រទេសអៀរឡង់បានប្រទះឃើញទូកនោះនៅពេលដែលក្មេងប្រុសកំពុងដើរលេងនៅក្នុងរូងភ្នំ Cloonacolly Lough នៅខាងក្រោយផ្ទះរបស់គ្រួសារគេ។ ដោយសារអាកាសធាតុស្ងួតនាពេលថ្មីៗ...
អង់គ្លេស៖ហ្វូស៊ីលសត្វសម័យបុរាណ ដ៏ធំសម្បើមមួយដែលមាន ទម្ងន់ជិត១០០គីឡូក្រាម និងមានអង្កត់ផ្ចិតប្រហែល៥៥ ស.ម ត្រូវបានគេរកឃើញដោយ និស្សិត២នាក់នៅលើកោះ Isle of Wight នៃចក្រភពអង់គ្លេស នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ សត្វខ្យងក្តក់ត្រូវបានគេប្រទះឃើញ និងចងខ្សែពីថ្មជុំវិញដោយនិស្សិតសាកលវិទ្យាល័យលោក Jack Wonfor អាយុ ១៩ ឆ្នាំ និងលោក Theo Vickers...