ថ្ងៃនេះ ទំព័រនេះ Sabay សុំរំលឹកពីអនុស្សាវរីយកុមារភាពបន្តទៀតគឺហ្គេមដាក់កាក់(Video Game Arcade Cabinet) ទាំង ៥ ដែលទទួលបានការពេញនិយមបំផុតក្នុងជំនាន់ទសវត្សរ៍ឆ្នាំ ១៩៩០ និងឆ្នាំ ២០០០ ហើយប្រិយមិត្តប្រាកដជាស្គាល់ និងធ្លាប់បានកម្សាន្តហ្គេមទាំងនោះ និងទទួលបានអនុស្សាវរីយជាច្រើន មានទាំងភាពរំភើបសប្បាយរីករាយ រួមទាំងអនុស្សាវរីយជូរចត់ផងដែរ។ ១. បើនិយាយពី Warrior of...
មេដឹកនាំជនជាតិភាគតិចនៅប្រទេស ប្រេស៊ីលម្នាក់ ត្រូវបានគេឆ្មក់សម្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ក្រោយពេលដែលក្រុមកាប់ ឈើវាយប្រហារពួកគេនៅរដ្ឋ Maranhao។ យោងតាមសារព័ត៌មានក្នុងតំបន់ឲ្យដឹងថា បុរសរងគ្រោះទាំងពីរនាក់ ដែលគេស្គាល់ថាជាអ្នកអភិរក្សព្រៃឈើ ត្រូវបានសម្លាប់នៅពេលដែលពួកគេចេញពីភូមិដើម្បីទៅរកទឹក។ នៅពេលកើតហេតុ មានបុរស ៥នាក់ប្រដាប់ដោយកាំភ្លើង បានមកដល់ភ្លាមៗនិងចាប់ផ្ដើមបាញ់ពួកគេពីក្រោយខ្នង។ យោងតាមរដ្ឋលេខាធិកាសិទ្ធិមនុស្សនៃរដ្ឋ Maranhao ឲ្យដឹងថា លោក Paulo Paulino Guajajara ត្រូវបានបាញ់ចំក...
កម្មវិធីកម្សាន្តដែលមានអ្នកប្រើប្រាស់ប្រមាណ ២៦,៥ លាននាក់នៅសហរដ្ឋអាមេរិក TikTok បច្ចុប្បន្នកំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់រដ្ឋាភិបាល ជុំវិញការព្រួយបារម្ភថាកម្មវិធីដ៏ធំមួយនេះមានលួចបញ្ជូនទិន្នន័យសម្ងាត់ទៅកាន់ប្រទេសចិន។ មិនខុសពីការចោទប្រកាន់ទៅលើក្រុមហ៊ុន Huawei ដែលលោក Donald Trump បានដាក់បម្រាមទៅលើក្រុមហ៊ុនផលិតទូរសព្ទរបស់ប្រទេសចិនមួយនេះតាំងពីខែឧសភា និងបញ្ឈប់មិនឲ្យក្រុមហ៊ុនក្នុងស្រុកចាប់ដៃគូសហការទៀតផង។ សារព័ត៌មាន Reuters បានចុះផ្សាយថារដ្ឋាភិបាលអាមេរិកកំពុងបើកការស៊ើបអង្កេតយ៉ាងសកម្មទៅលើកម្មវិធីដែលមានមូលដ្ឋានក្នុងទីក្រុងប៉េកាំង TikTok ស្ថិតក្រោមទ្រនំនៃក្រុមហ៊ុនមេ ByteDance។ ជាងនេះគណៈកម្មាធិការ CFIUS ក៏បានបើកការពិនិត្យយ៉ាងដិតដល់ដើម្បីឲ្យធានាបានថាជុំវិញកិច្ចព្រមព្រៀងដែល...
អាមេរិក៖ អវកាសយានិករបស់អង្គការណាសា នៅលើស្ថានីយ៍អវកាសអន្តរជាតិ បានប្រារព្ធពិធីស៊េរីពិភពលោក នៅលើផែនដី ដោយពួកគេនាំលេងកីឡាបេស្បល ផ្ទាល់ខ្លួននៅក្នុងលំហនេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ វីដេអូដែលត្រូវបានចែករម្លែក នៅលើបណ្តាញសង្គម Twitter បង្ហាញពីការលេងកីឡា របស់ Jessica Meir, Christina Koch ជាអ្នកចាប់ និង Drew Morgan...
Massachusetts ៖ ការតាំងទីលំនៅក្នុងលំហអាកាសរហូតដល់យន្តហោះ និងផ្ទះនៅលើផែនដី អ្នកជំនាញវិទូបានបង្កើតប្រភេទមនុស្សយន្តថ្មីអាចផ្លាស់ប្តូររបៀបដែលយើងបង្កើតរចនាសម្ព័ន្ធមានសមត្ថភាពខ្ពស់នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ម៉ាស៊ីនដែលមានរាងអក្សរ V ហៅថា Bipedal Isotropic Lattice Locomoting Explorers (or BILL-E) មានដៃតូចៗ២ដែលអាចតំឡើងរចនាសម្ព័ន្ធជាបំណែកៗ។ ឧបសម្ព័ន្ធទាំងនេះអនុញ្ញាតឲ្យមនុស្សយន្តផ្លាស់ទីជុំវិញដូចជា Inchworms, បើក និងបិទរាងកាយរបស់ពួកគេដើម្បីធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយទៀត។ មនុស្សយន្ត BILL-E...
ក្ដីសុបិនរបស់អ្នកទេសចរជាច្រើន ប្រាកដជាចង់ឃើញភាពស្រស់ស្អាតដែលកើតឡើងពីធម្មជាតិ។ ពន្លឺលើមេឃដូចគេចាំងភ្លើងហ្វាពេលយប់ ពិតជារូបភាពកម្រណាស់ដែលកើតឡើងនៅបណ្ដាលប្រទេសមួយចំនួននៅភាគខាងជើងនិងខាងត្បូង។ បាតុភូតនេះត្រូវបានអ្នកវិទ្យាសាស្ត្រពន្យល់ថា មកពីការប៉ះទង្គិចរវាងឧស្ម័នក្នុងបរិយាកាសផែនដីនិងបំណែកថាមពលនៃពន្លឺព្រះអាទិត្យ បង្កឲ្យមានពន្លឺដ៏ស្រស់ស្អាតនេះ ខ្លះចេញជាពណ៌បៃតង ស្វាយ ផ្កាឈូក ឬក្រហមលឿងជាដើម។ ដូច្នេះហើយ ទេសចរជាច្រើនតែងចង់ឃើញបាតុភូតនេះដោយផ្ទាល់ភ្នែក ដែលថ្ងៃនេះ កញ្ញា សូមលើកយកប្រទេសមួយចំនួនដែលមានបាតុភូតអមដោយពន្លឺលើមេឃយ៉ាងទាក់ភ្នែក។ ១. ប្រទេសហ្វាំងឡង់ មកដល់ប្រទេសនេះ អ្នកច្បាស់ជាផ្លាស់ប្ដូរទម្លាប់គេងពេលថ្ងៃ ហើយទុកពេលយប់អង្គុយមើលបាតុភូតពន្លឺលើមេឃវិញ។ តំបន់មើលបាតុភូតដ៏ស្រស់ស្អាតនេះ...
ចិន៖ អ្នកវិទ្យាសាស្ត្រចិន ដែលបានបង្កើតពេជ្រ សិប្បនិម្មិតមួយការ៉ាត់ក្នុងមួយសប្តាហ៍បាននិយាយថា ដំណើរការនេះគឺដូចជាការដាំដំណាំជាមួយ “ គ្រាប់” និង“ ជី” យោងតាមការចេញផ្សាយពី គេហទំព័រឆៃណាឌៀលី។ យោងតាមអ្នកវិទ្យាសាស្ត្រ មកពីវិទ្យាស្ថានបច្ចេកវិទ្យា និងវិស្វកម្មនីងបូក្រោមបណ្ឌិត្យសភា វិទ្យាសាស្ត្រចិនបានឲ្យដឹងថា គ្រាប់នេះគឺជាគ្រាប់ពេជ្រ ធម្មជាតិតូចមួយហើយជី គឺឧស្ម័នមេតាន។ លោកLi He អ្នកស្រាវជ្រាវអំពីវត្ថុធាតុដើមថ្មី និងបច្ចេកវិជ្ជាអនុវត្តលើសមុទ្របាននិយាយថា ដំបូងពួកគេបង្កើតថេប្លេតមួយមានដុំពេជ្រធម្មជាតិ ហើយបានប្រើម៉ូលេគុលមេតាន ដើម្បីបំបែកអាតូមកាបូនដើម្បី ដាក់នៅលើបំណែកគ្រាប់ពូជនៅក្នុងមន្ទីរពិសោធន៍។ គ្រាប់ពេជ្រសិប្បនិម្មិតមួយ អាចលូតលាស់ក្នុងល្បឿន ០,០០៧ មីល្លីម៉ែត្រក្នុងមួយម៉ោង ហើយក្នុងរយៈពេល៧ថ្ងៃវានឹងមានទំហំប្រហែលមួយការ៉ាត់។ ភាពរឹង និងភាពបរិសុទ្ធរបស់វាគឺអាចប្រៀបធៀប ទៅនឹងពេជ្រធម្មជាតិ។ ដោយសារតែបច្ចេកទេសកែច្នៃ ផ្សេងៗពេជ្រធម្មជាតិមួយការ៉ាត់មានតម្លៃប្រហែល ២០,០០០ យ័នទៅ ២០០,០០០ យ័ន (២,៨៣០ ទៅ២៨,៣០៦ ដុល្លារ) ប៉ុន្តែពេជ្រសិប្បនិម្មិតដែលមានទំហំប្រហែល ៣,៣០០ យ័នប្រហែលមួយភាគ ៦ នៃតម្លៃធម្មជាតិ។ ពេជ្រសិប្បនិម្មិតទាំងនេះអាចត្រូវបានប្រើសម្រាប់គ្រឿងអលង្ការ ហើយបច្ចេកវិទ្យាអាចជួយផលិតឧបករណ៍ដែលមានភាពច្បាស់លាស់ នៅក្នុងអុបទិចឡាស៊ែររ៉ាដា និងវាលផ្សេងទៀត៕
រដ្ឋកាលីហ្វ័រញ៉ា៖ភ្លើងឆេះព្រៃកំពុងតែឆាបឆេះយ៉ាងខ្លាំងនៅតំបន់ភាគខាងជើងសូនីម៉ា ក្នុងរដ្ឋរដ្ឋកាលីហ្វ័រញ៉ា ហើយសកម្មភាពនេះធ្វើឲ្យអ្នកវិទ្យាសាស្រ្តមើលឃើញដោយសារតែប្រើផ្កាយ រណបមើលលាតសន្ធឹងពីលំហនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ផ្កាយរណប Terra របស់អង្គការណាសាបានចាប់យករូបភាពនៃអគ្គីភ័យ Kincade បង្ហាញថា ផ្ទៃដីចំនួន ២០,០០០ ហិចតាត្រូវបានឆេះអស់ក្នុងរយៈពេលតិចជាង៤៨ ម៉ោង។ រូបភាពក៏ត្រូវបានបញ្ចេញពីផ្កាយរណបដែលគ្រប់គ្រងដោយឯកជនដែរគឺ WorldView-3 បង្ហាញពីគែមខាងលិចនៃភ្លើងនៅក្នុងរូបភាពពណ៌ធម្មជាតិ និងរលកពន្លឺខ្លីផ្តល់នូវព័ត៌មានល្អិតល្អន់ពីការឆេះ។ អគ្គីភ័យ kincade បានចាប់ផ្តើមឆេះកាលពីថ្ងៃទី២៣ ខែតុលា ហើយចាប់តាំងពីពេលនោះមកបានឆេះអស់...
អង់គ្លេស៖ការថតរូបដោយខ្លួនឯង “Selfie” ដំបូងបំផុតដែលមិនធ្លាប់មានត្រូវបានគេដាក់បង្ហាញនៅក្នុងសារមន្ទីរអង់គ្លេស កាលពី១៣០ឆ្នាំបន្ទាប់ពីរូបនេះត្រូវបានថតដោយអ្នកច្នៃប្រឌិត avant-garde នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ រូបថតខ្មៅសត្រូវបានថតដោយវិស្វករនៅសតវត្សរ៍ទី ១៩ លោក Washington Teasdale នៅចំពោះមុខអាគារ abbey ដែលបែកបាក់ត្រូវបានបំផ្លាញនៅឆ្នាំ១៨៨៣ ។ លោក Teasdale ហាក់ដូចជាបានតំឡើងកាមេរ៉ារបស់លោកចង្អុលនៅប្រាសាទ បន្ទាប់មកបានបោះវានៅលើកៅអីបម្រុងមួយនៅក្នុងពេលវេលាដូចរូបភាព។ រូបភាពនេះបានដាក់តាំងបង្ហាញនៅសារមន្ទីរ Leeds Industrial...
ក្នុងថ្ងៃដែលលោកខាងលិចប្រារព្ធពិធីបុណ្យ Halloween ក្រុមហ៊ុន BMW ប្រចាំសហរដ្ឋអាមេរិក បានចូលរួមអបអរពិធីបុណ្យនេះ ដោយបានធ្វើការលេងសើចនឹងក្រុមហ៊ុន Mercedes-Benz ប្រចាំសហរដ្ឋអាមេរិក។ BMW បានបង្ហោះសារដោយអមនឹងរូបភាពដូចខាងក្រោមថា ៖ “ពេលនេះ គ្រប់រថយន្តទាំងអស់អាចតុបតែងដូចជាវីរបុរសរបស់ពួកគេបាន។” ក្រោយមកគណនី Daimler AG ដែលជាក្រុមហ៊ុនមេរបស់ Mercedes បានឆ្លើយតបវិញ ដោយមិនមានប្រើប្រាស់រូបភាពអ្វីនោះទេ ដែលគេបានតបថា...