ប្លែកៗ

ការថតរូប Selfie នាសតវត្សរ៍ទី១៩៖រូបថតកាលពី ១៣៦ ឆ្នាំ AGO បង្ហាញថា វិស្វករកំពុងឈរនៅមុខ abbey បន្ទាប់ពីលោក ប្រើកាមេរ៉ាថតដោយខ្លួនឯង

អង់គ្លេស៖ការថតរូបដោយខ្លួនឯង “Selfie” ដំបូងបំផុតដែលមិនធ្លាប់មានត្រូវបានគេដាក់បង្ហាញនៅក្នុងសារមន្ទីរអង់គ្លេស កាលពី១៣០ឆ្នាំបន្ទាប់ពីរូបនេះត្រូវបានថតដោយអ្នកច្នៃប្រឌិត avant-garde នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។


រូបថតខ្មៅសត្រូវបានថតដោយវិស្វករនៅសតវត្សរ៍ទី ១៩ លោក Washington Teasdale នៅចំពោះមុខអាគារ abbey ដែលបែកបាក់ត្រូវបានបំផ្លាញនៅឆ្នាំ១៨៨៣ ។ លោក Teasdale ហាក់ដូចជាបានតំឡើងកាមេរ៉ារបស់លោកចង្អុលនៅប្រាសាទ បន្ទាប់មកបានបោះវានៅលើកៅអីបម្រុងមួយនៅក្នុងពេលវេលាដូចរូបភាព។


រូបភាពនេះបានដាក់តាំងបង្ហាញនៅសារមន្ទីរ Leeds Industrial មានចម្ងាយតែ ២ ម៉ាយពី Kirkstall Abbey ដែលជាកន្លែងថតរូប។ លោក Chris Sharp អ្នកថែសួនបាននិយាយថា លោកWashington Teasdale ពិតជាមានសតិគួរឲ្យកត់សម្គាល់ ហើយហាក់ដូចជាមានសមត្ថភាពឈានដល់ភាពអស្ចារ្យនៃភាពច្នៃប្រឌិត និងភាពប៉ិនប្រសប់ក្នុងវិស័យអ្វីក៏ដោយ ក៏លោកបាននាំយកបញ្ញាវាងវៃរបស់លោកមកអនុវត្ត។


ទោះបីលោកទទួលបានសមិទ្ធិផលគួរឲ្យកត់សម្គាល់ជាច្រើនក៏ដោយគាត់នៅឆ្ងាយពីឈ្មោះគ្រួសារ។ផ្នែកប្រវត្តិសាស្ត្រគួរឲ្យចាប់អារម្មណ៍តំណាងឲ្យឧបករណ៍មួយក្នុងចំណោមឧបករណ៍ដំបូងបង្អស់របស់នរណាម្នាក់ទាំងថតរូប និងលេចចេញនៅក្នុងរូបថត៕ដោយ៖លី ភីលីព

Most Popular

To Top