តូក្យូ៖ក្រុមហ៊ុន NTT Docomo Inc បាននិយាយថា ខ្លួននឹងបញ្ឈប់សេវាកម្មនៃប្រព័ន្ធអ៊ីនធើណេត i-mode ដែលជាប្រព័ន្ធទូរស័ព្ទចល័តដោយបានចាប់ផ្តើមឆ្នាំ១៩៩៩ នាចុងខែមីនា ឆ្នាំ២០២៦ ដោយសារតែចំនួនអ្នកប្រើប្រាស់ថយចុះយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ក្នុងនាមជាសេវាកម្មអ៊ីនធើណេតតាមទូរស័ព្ទចល័តដំបូងបង្អស់នៅលើពិភពលោកនៅពេលបើកដំណើរការរបៀប i-mode បានអនុញ្ញាតឲ្យអ្នកប្រើប្រាស់ទូរស័ព្ទចល័តអាចចូលប្រើអ៊ីធើណេតសម្រាប់ការផ្ញើអ៊ីម៉ែល បើកគេហទំព័រ ការបង់ប្រាក់ និងការទិញទំនិញនៅលើគេហទំព័រដែលមានទ្រង់ទ្រាយពិសេស។ វាបានក្លាយជាការពេញនិយមយ៉ាងឆាប់រហ័សនៅក្នុងប្រទេសជប៉ុនដោយផ្តល់នូវសេវាកម្មជាច្រើនរួមមានព័ត៌មានការព្យាករណ៍អាកាសធាតុ និងការកក់សំបុត្រ ខណៈពេលធ្វើឲ្យតួអក្សររូបភាពដែលគេស្គាល់ថា ជាសញ្ញាអារម្មណ៍ជាធាតុពេញនិយមនៃការផ្ញើសារ។ NTT...
ចិន៖ក្រុមហ៊ុន Apple Inc បានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីទាក់ទាញអ្នកអភិវឌ្ឍន៍ជនជាតិចិនបន្ថែមទៀត ខណៈក្រុមហ៊ុនផលិតទូរស័ព្ទ iPhone កំពុងសម្លឹងមើលការជំរុញសេវាកម្មកម្មវិធីនៅក្នុងទីផ្សារសំខាន់របស់ខ្លួន ចំពេលមានការរំពឹងទីផ្សារល្អប្រសើរសម្រាប់ត្រីមាសទី៤យោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។ នាយកគ្រប់គ្រងក្រុមហ៊ុន Apple នៅប្រទេសចិនលោកស្រី Isabel Ge Mahe បានប្រាប់សារព័ត៌មាន ឆៃណាឌៀលីថា “ អ្នកអភិវឌ្ឍន៍ជនជាតិចិនមានការរីកចម្រើនគួរឲ្យភ្ញាក់ផ្អើល ហើយពួកគេមានសមត្ថភាពច្នៃប្រឌិតខ្ពស់ និងកម្មវិធីរបស់ពួកគេក៏មានគុណភាពល្អផងដែរ” ។ បច្ចុប្បន្នអ្នកអភិវឌ្ឍន៍ជនជាតិចិនជាង...
មិនត្រឹមតែមានរូបសម្បត្តិស្រស់សង្ហារនោះទេ តែការមានទ្រព្យសម្បត្តិរាប់ពានលានដុល្លារនៅក្នុងវ័យដ៏ក្មេងខ្ចី បានធ្វើឲ្យបុរសម្នាក់ទទួលបានការចាប់អារម្មណ៍ជាពិសេស។ មុននេះបន្តិច បណ្ដាញព័ត៌មានតូចធំរបស់អាស៊ីបានរាយការណ៍ថា អ្នកប្រុស Eric Tse នៃត្រកូល Tse របស់សហព័ន្ធឱសថ Sino Biopharmaceutical នៅហុងកុង បានក្លាយជាសេដ្ឋីរាប់ពាន់លានដ៏វ័យក្មេងនៅអាយុត្រឹមតែ២៤ឆ្នាំ។ តាមនោះដែរ ក្រោយតែមួយយប់លោកបានមានទ្រព្យសម្បត្តិ ៣ ,៨ ពាន់លានដុល្លារ នៅពេលបានឪពុកម្ដាយប្រគល់ភាគហ៊ុនចំនួន ៤៥%...
បរទេស៖កិច្ចព្រមព្រៀងមានទំហំទឹកប្រាក់ចំនួន៣៤ពាន់លានដុល្លារ រវាងក្រុមហ៊ុនការពារជាតិសហរដ្ឋអាមេរិក Lockheed Martin និងមន្ទីរបញ្ចកោណ ដែលបានប្រកាសនៅថ្ងៃអង្គារសប្ដាហ៍នេះនោះ បានស្នើឲ្យប្រគល់យន្តហោះចម្បាំងបំបាំងកាយ F-35 គ្រឿង ក្នុងតម្លៃទាប់ជាង៨០លានដុល្លារក្នុងមួយគ្រឿង។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ បានឲ្យដឹងថា នេះគឺជាកុងត្រាដ៏ធំបំផុត សម្រាប់សម្ភារៈយោធា និងមានតម្លៃទាបបំផុតក្នុងយន្តហោះមួយគ្រឿង សម្រាប់យន្តហោះចម្បាំងស៊ែរី F-35។...
ហេតុការណ៍គួរឲ្យរន្ធត់មួយ បានកើតឡើងក្រោយពេលដែលយន្ដហោះមួយគ្រឿងប្រភេទ Cessna 414 បានធ្លាក់មកលើផ្ទះប្រជាពលរដ្ឋក្នុងរដ្ឋ New Jersey សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារកន្លងទៅ។ យោងតាមអាជ្ញាធរក្នុងតំបន់ឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១ព្រឹកក្នុងទីក្រុង Colonia ដែលបណ្ដាលឲ្យអ្នកបើកបរបាត់បង់ជីវិត។ ចំណែកឯអ្នកនាំពាក្យប៉ូលិស Woodbridge Township បានបញ្ជាក់ពីការស្លាប់របស់អ្នកបើកបរខាងលើ ហើយមិនមានអ្នករងរបួសផ្សេងទៀតនោះទេ ដោយសារគ្មានអ្នករួមដំណើរ។ ក្រោយកើតហេតុ ក្រុមពន្លត់អគ្គីភ័យបានចុះទៅធ្វើការបាញ់ពន្លត់ភ្លើងដែលឆាបឆេះផ្ទះប្រជាពលរដ្ឋ។ ប៉ុន្តែចំពោះអត្តសញ្ញាណរបស់អ្នកបើកបរ...
បរទេស៖ប្រទេសតួកគី កំពុងតែខិតចូលទៅជិតទិញយន្តហោះចម្បាំង Su-35 ចំនួនចន្លោះពី៣៦គ្រឿងទៅ៤៨គ្រឿង ពីប្រទេសរុស្ស៊ី នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩។ យន្តហោះចំនួន៤៨គ្រឿង នឹងរួមមានកងយន្តហោះចម្បាំងចំនួនពីរ ហើយនឹងបំពេញនូវប្រព័ន្ធការពារមីស៊ីល S-400 ដែលប្រទេសតួកគី ជាប្រទេសសមាជិកណាតូ បានទិញយកមកពីប្រទេសរុស្ស៊ី កាលពីដើមឆ្នាំនេះ និងបញ្ជូនមកប្រគល់ឲ្យក្នុងខែសីហា។ គួរបញ្ជាក់ថា យន្តហោះចម្បាំងនិងប្រព័ន្ធមីស៊ីល...
អាហ្វហ្គានីស្ថាន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ថា លោក Attaullah Khogiani អ្នកនាំពាក្យមួយរូបរបស់លោកអភិបាលខេត្ត បាននិយាយឲ្យដឹងនៅថ្ងៃអង្គារនេះថា ក្រុមអ្នក ស្មោះស្ម័គ្រនឹងក្រុមតាលីបង់រហូងដល់១១នាក់ ក្នុងនោះរាប់បញ្ចូលទាំងមេបញ្ជាការនៅក្នុងតំបន់របស់ពួកគេផង ដែរ ត្រូវបានបញ្ជាក់ថា ត្រូវបានសម្លាប់ ក្រោយពីមានការទម្លាក់គ្រាប់បែកជាច្រើន ដោយយន្តហោះវាយប្រហារ ដែនអាកាសរបស់ប្រទេសអាហ្វហ្គានីស្ថាន នៅខេត្ត Nangarhar ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន...
ហ្ស៊ិនយ៉ាង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ថា ការហោះហើរជាលើកដំបូងរបស់យន្ដហោះអគ្គិសនីដែលមាន៤កៅអីដែលបានបង្កើតដោយរបស់ប្រទេសចិន ឈ្មោះ RX4E បានទទួលជោគជ័យ កាលពីថ្ងៃច័ន្ទ នៅទីក្រុងហ្ស៊ិនយ៉ាង។ គួរបញ្ជាក់ថា យន្តហោះនេះបានបង្កើតឡើងដោយបណ្ឌិតសភាអាកាសចរណ៍សកលលីអានីន (LGAA) យន្តហោះនេះមានទម្ងន់១.២០០គីឡូក្រាម និងមានប្រវែង៨,៤ម៉ែត្រ មានស្លាបប្រវែង១៣.៥ម៉ែត្រ ។ យន្តហោះនេះអាចហោះហើរក្នុងរយៈចម្ងាយ៣០០គីឡូម៉ែត្រ ហើយមានសមត្ថភាពហោះហើរបានប្រហែល ១ ម៉ោងកន្លះសម្រាប់ជើងហោះហើរតែមួយ...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានស្នើឱ្យមានសៀវភៅណែនាំ ស្តីពីការគ្រប់គ្រងវិបត្តិរួមគ្នាជាមួយប្រទេសកូរ៉េខាងត្បូងត្រូវបានកែលម្អតាមរបៀបមួយ ដែលពង្រីកគំនិតនៃវិបត្តិដែលធានាឱ្យមានការឆ្លើយតបរួមគ្នា ដើម្បីរួមបញ្ចូលទាំងកត្តាដែលមិនត្រឹមតែនៅលើឧបទ្វីបកូរ៉េ ប៉ុណ្ណោះទេប៉ុន្តែថែមទាំងសហរដ្ឋអាមេរិកផងដែរ។ អ្នករិះគន់ និងអ្នកជំនាញបានលើកឡើងនូវក្តីបារម្ភថាការស្នើកែសម្រួលប្រសិនបើដឹងអាចជាមូលដ្ឋានស្របច្បាប់សម្រាប់សហរដ្ឋអាមេរិកក្នុងការស្នើសុំឱ្យកូរ៉េខាងត្បូង បញ្ជូនកងទ័ពដើម្បីដោះស្រាយរួមគ្នាជាមួយភាពជាប់លាប់របស់ខ្លួន នៅមជ្ឈឹមបូព៌ា សមុទ្រចិនខាងត្បូង និងកន្លែងផ្សេងទៀត។ យោងតាមប្រភពបានឲ្យដឹងថាសហរដ្ឋអាមេរិកបានធ្វើសំណើរដើម្បីកែប្រែឯកសារ ដែលមានការឆ្លើយតបរួមបញ្ចូលគ្នានិងតួនាទីរបស់ភាគីនីមួយៗក្នុងករណីមានវិបត្តិដែលជាផ្នែកមួយនៃការត្រៀម សម្រាប់ការផ្ទេរការត្រួតពិនិត្យប្រតិបត្ដិការពេលសង្គ្រាម (OPCON) របស់កងកម្លាំងកូរ៉េខាងត្បូង ពីទីក្រុងវ៉ាស៊ីនតោន ទៅទីក្រុងសេអ៊ូល៕ដោយ ឈូក បូរ៉ា
រំលងប៉ុន្មានម៉ោងមុននេះ ក្រុមហ៊ុន Apple បានប្រកាសចេញកាស AirPods Pro ដែលជាកាសឥតខ្សែមួយប្រភេទទៀតក្នុងស្រឡាយ AirPods ដែលមានតម្លៃផ្លូវការ ២៥០ ដុល្លារ។ AirPods Pro ចំពោះថាមពលថ្មរបស់ AirPods Pro គឺស្រដៀងនឹង AirPods ដែរ។ អ្នកអាចស្ដាប់ចម្រៀងបាន ៤,៥ ម៉ោង...