ប្លែកៗ

មេបញ្ជាការតាលីបង់ម្នាក់ ក្នុងចំណោមបក្ខពួក១១នាក់ ត្រូវបានសម្លាប់នៅភាគខាងកើតអាហ្វហ្គានីស្ថាន

អាហ្វហ្គានីស្ថាន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ថា លោក Attaullah Khogiani អ្នកនាំពាក្យមួយរូបរបស់លោកអភិបាលខេត្ត បាននិយាយឲ្យដឹងនៅថ្ងៃអង្គារនេះថា ក្រុមអ្នក ស្មោះស្ម័គ្រនឹងក្រុមតាលីបង់រហូងដល់១១នាក់ ក្នុងនោះរាប់បញ្ចូលទាំងមេបញ្ជាការនៅក្នុងតំបន់របស់ពួកគេផង ដែរ ត្រូវបានបញ្ជាក់ថា ត្រូវបានសម្លាប់ ក្រោយពីមានការទម្លាក់គ្រាប់បែកជាច្រើន ដោយយន្តហោះវាយប្រហារ ដែនអាកាសរបស់ប្រទេសអាហ្វហ្គានីស្ថាន នៅខេត្ត Nangarhar ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន ។


មន្ត្រីរូបនេះបានបញ្ជាក់ថា ជនសង្ស័យលើសពី៨នាក់ ក៏ត្រូវបានចាប់ខ្លួនផងដែរ នៅក្នុងអំឡុងពេលប្រតិបត្តិការ ដែលបានធ្វើឡើងកាលពីយប់ថ្ងៃចន្ទ ។ អ្នកនាំពាក្យបានបញ្ជាក់ថា ឃ្លាំងស្តុកអាវុធយុទ្ធភ័ណ្ឌមួយ និងម៉ូតូចំនួន២គ្រឿង ដែលប្រើប្រាស់ដោយក្រុម សកម្មប្រយុទ្ធទាំងនោះត្រូវបានរឹបអូសដោយកងកម្លាំង នៅក្នុងអំឡុងពេលធ្វើការឡោមព័ទ្ធ ។


មន្ត្រីបានបន្ថែមថា មិនមានជនស៊ីវិលណាម្នាក់ ឬក៏កងសន្តិសុខរងគ្រោះនៅក្នុងគ្រានោះទេ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top