រោគសញ្ញាសំខាន់បំផុត នៃការរលូតកូនគឺ ការហូរឈាមតាមទ្វារមាស រួមជាមួយនឹងការឈឺចុកចាប់ នៅផ្នែកខាងក្រោមនៃពោះរបស់អ្នក។ ប្រសិនបើអ្នកស្រាប់តែហូរឈាម សូមទាក់ទៅកាន់ឆ្មប ឬគ្រូពេទ្យរបស់អ្នកជាបន្ទាន់។ ទោះបីជាយ៉ាងណា អ្នកគួរតែចងចាំថា ការហូរឈាមបន្តិចបន្តួច អំឡុងពេលមានផ្ទៃពោះ នៅត្រីមាសដំបូង អាចជារឿងធម្មតានោះទេ ហើយក៏មិនមែនមានន័យថា អ្នករលូតកូនដែរ។ យើងអាចការពារ ការរលូតកូនបានដែរឬទេ?ភាគច្រើន ការរលូតកូន មិនអាចការពារបាននោះទេ។ ខណៈពេលដែលស្ត្រីមួយចំនួន អាចរលូតកូនច្រើនជាងបីដងនោះ...
មនុស្សភាគច្រើនចូលចិត្តញ៉ាំចេក ទាំងមិនដឹងអំពី អត្ថប្រយោជន៍ដ៏អស្ចារ្យវា ចុះទម្រាំតែដឹងទៀតនោះ គេនឹងញ៉ាំច្រើនប៉ុណ្ណាទៅ? ប៉ុន្តែ មួយថ្ងៃបីផ្លែទៅ គឺបានហើយ។ ចេក ជាផ្លែឈើ ដែលគេស្គាល់ទូទាំងពិភពលោក ពីព្រោះតែវាមានរសជាតិឆ្ងាញ់ តម្លៃសមរម្យ ងាយស្រួលញ៉ាំ ងាយស្រួលទិញ និងមានអត្ថប្រយោជន៍ច្រើន ចំពោះសុខភាព។ តើអ្នកមានដឹងទេថា ពលរដ្ឋខ្មែរយើងភាគច្រើន នឹងទិញចេក យ៉ាងហោចណាស់ ម្តងក្នុងមួយខែ។...
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារ ដែលជំនួយដល់ក្រពះ របស់អ្នក ។ តើមានអ្វីខ្លះទៅ? នៅពេលដែលក្រពះ អ្នកតែងមិនស្រួល អ្នកអាចបរិភោគពោតបាន ព្រោះក្នុងផ្លែពោត មានផ្ទុកសារធាតុ ដែលអាចជួយការពារក្រពះ អ្នកឲ្យមានសុខភាពល្អ មិនងាយធ្វើឲ្យក្រពះមិនស្រួលនោះទេ។ ប្រសិនជាក្រពះអ្នកតែងកើត មានអាការៈមិនស្រួល ដំឡូងបារាំង អាចជួយអ្នកបាន ព្រោះក្នុងដំឡូងបារាំង មានសារធាតុដែលអាចជួយឲ្យក្រពះ និងពោះវៀនអ្នកដំណើរការបានល្អ ដោយធ្វើឲ្យវាមានកម្លាំងក្នុងការកិនអាហារ...
មានមនុស្សមួយចំនួន នៅពេលដែលមក រដូវក៏រួមភេទដែរ ដោយសារតែស្វាមី ឬក៏សង្សាររបស់គេចង់ ប៉ុន្តែតើអ្នកដឹងទេថាពេល ដែលអ្នកមករដូវ គឺមិនអាចធ្វើបានទេ។ ហេតុអ្វីបានជាមិនអាចទៅ? នៅពេលដែលអ្នកមករដូវ ប្រសិនជាអ្នករួមភេទ នោះមេរោគទាំងអស់នឹងអាចចូលទៅក្នុងស្បូនអ្នក ជាហេតុដែលអាចធ្វើឲ្យស្បូនអ្នកមានជំងឺបាន។ ជាងនេះទៅទៀតសម្រស់ របស់អ្នកនឹងធ្លាក់ចុះ ហើយអ្នកនឹងមានសុខភាពទ្រុតទ្រោម មុខស្លេសស្លាំង គ្មានឈាម ថែមទាំងគ្មានកម្លាំងទៀតផង ។ ដូចនេះនៅពេលដែលអ្នកមករដូវ អ្នកគួរតែនិយាយប្រាប់ស្វាមី...
រោគភ័យខ្លាចឥតរឿងហេតុ គឺជាការភ័យខា្លចខ្លាំង និងទន់ខ្សោយ ចំពោះវត្ថុ ទីកន្លែង ស្ថានភាព អារម្មណ៍ ឬសូម្បីតែសត្វ។ រោគភ័យខ្លាចឥតរឿងហេតុ ត្រូវបានបញ្ជាក់ច្បាស់ជាងការភ័យខ្លាចធម្មតា។ ពួកវាមានការរីកចម្រើននៅពេលមនុស្សម្នាក់មានគំនិតដែលបំផ្លើស ឬមិនប្រាកដនិយម អំពីគ្រោះថ្នាក់អំពីស្ថានភាព ឬវត្ថុមួយនោះ។ ប្រសិនបើភាពភ័យខ្លាចកើតមានឡើងខ្លាំង មនុស្សម្នាក់អាចរៀបចំជីវិតរបស់ពួកគេ ដើម្បីចៀសវាងអ្វីដែលបណ្តាលឲ្យពួកគេព្រួយបារម្ភ ក៏ដូចជាការដាក់កម្រិតជីវិតប្រចាំថ្ងៃរបស់ពួកគេផងដែរ គឺវាអាចបង្ករឲ្យមានទុក្ខលំបាកដល់បុគ្គលម្នាក់នោះ។ ជំងឺថប់បារម្ភរោគភ័យខ្លាចឥតរឿងហេតុ គឺជាប្រភេទនៃជំងឺថប់បារម្ភ។ អ្នកប្រហែលជាមិនមានរោគសញ្ញាណាមួយទេ...
មានអ្វីជាច្រើនចូលទៅក្នុងសម្រេចបាន នូវការឡើងរឹងរបស់លិង្គ។ នៅពេលដែលអ្នកចង់ ភ្លើងឆេះសរសៃប្រសាទនៅក្នុងខួរក្បាលអ្នក។ បន្ទាប់មក ឈាមហូរចូលទៅក្នុងលិង្គរបស់អ្នក។ ប្រសិនបើអ្វីៗទាំងអស់ដំណើរការល្អ គឺអ្នកត្រៀមខ្លួនរួចរាល់សម្រាប់ការរួមភេទ។ ពេលខ្លះអ្វីៗទាំងអស់មិនដំណើរការល្អទេ។ បញ្ហាម្តងម្កាលមិនមែនជាអ្វីដែលត្រូវការការព្យាបាលទេ។ ប្រសិនបើបញ្ហាកើតឡើងកាន់តែញឹកញាប់ អ្នកប្រហែលជាមានបញ្ហាលិង្គងាប់ ។ មានរឿងជាច្រើនដែលអាចនាំឲ្យងាប់លិង្គ។ ភាពតានតឹង ជំងឺធ្លាក់ទឹកចិត្ត ការថប់បារម្ភ និងការប្រើគ្រឿងស្រវឹង ជារឿយៗអាចបង្កឲ្យមានបញ្ហានេះ។ ជួនកាល ជំងឺខ្លះនឹងបណ្តាលឲ្យកើតមានបញ្ហាងាប់លិង្គនេះរួមមាន ៖ 1. ជំងឺទឹកនោមផ្អែម : សរសៃប្រសាទ និងសរសៃឈាមដែលជួយក្នុងការធ្វើឲ្យអ្នកត្រៀមខ្លួនជាស្រេច ដើម្បីរួមភេទត្រូវបានបំផ្លាញ។ ឱកាសនៃការងាប់លិង្គរបស់អ្នកអាចកើនឡើងទ្វេដង បើសិនជាជំងឺទឹកនោមផ្អែមរបស់អ្នកមិនមានការគ្រប់គ្រងល្អ។ 2. ជំងឺតម្រងនោម : ជាមួយនឹងបញ្ហាដទៃទៀតដែលទាក់ទងនឹងជំងឺតម្រងនោម អ័រម៉ូន លំហូរឈាមទៅលិង្គ និងប្រព័ន្ធសរសៃប្រសាទរបស់អ្នក ដែលមានសារៈសំខាន់សម្រាប់ការឡើងរឹងនៃលិង្គ ត្រូវបានប៉ះពាល់។ វាក៏អាចបូមយកថាមពល និងចំណង់ផ្លូវភេទរបស់អ្នកផងដែរ។ 3. ជំងឺសរសៃប្រសាទ និងខួរក្បាល : អ្នកមិនអាចទទួលបានការឡើងរឹងរបស់លិង្គដោយគ្មានជំនួយពីប្រព័ន្ធសរសៃប្រសាទរបស់អ្នក។ អ្វីដែលមានដូចជាជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺក្រិនសរសៃឈាម ជំងឺចាស់វង្វេង និងជំងឺផាកឃីនសាន់ បានរំខានដល់សញ្ញាសំខាន់ៗ។ 4. ជំងឺសសៃឈាម : វាអាចធ្វើឲ្យលំហូរឈាមថយចុះ ដែលធ្វើឲ្យរាងកាយរបស់អ្នកមានការលំបាកក្នុងការរួមភេទ៕ប្រភព៖health
ភាគច្រើន នៃពួកយើងប្រហែល ជាមិនធ្លាប់ដឹងទេថា ការឡើងជណ្ដើរ អាចផ្ដល់អត្ថប្រយោជន៍ គួរឱ្យកត់សម្គាល់ ចំពោះសុខភាព ។ (អាន ៖ ស្បែកកូន របស់អ្នកនឹងស្អាតហើយ មិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើការឡើងជណ្ដើរ អាចផ្ដល់ផលល្អអ្វីខ្លះ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុ ដែលអ្នកគួរឧស្សាហ៍ឡើងជណ្ដើរ ៖ ១....
Tsukuba ៖ការសិក្សាមួយបានបង្ហាញថា ការស្តាប់តន្ត្រីនៅពេលធ្វើលំហាត់ប្រាណមិនត្រឹមតែ ជួយធ្វើឲ្យលោកអ្នកមានកម្លាំងចិត្តល្អ អារម្មណ៍ស្រស់ថ្លា តែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចធ្វើឲ្យមុខងារខួរក្បាលអ្នកកាន់តែ ប្រសើរឡើងថែមទៀត នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ មនុស្សជាទូទៅពាក់កាសក្នុងអំឡុងពេលហាត់ប្រាណ ពេលកំពុងរត់ ឬពេលកំពុងជិះកង់ដូច្នេះពួកគេអាចកំណត់ល្បឿនរបស់ពួកគេចំពោះការលោតភ្លេង ប៉ុន្តែអ្នកវិទ្យាសាស្ត្របានរកឃើញថា វាមានអត្ថប្រយោជន៍យ៉ាងច្បាស់ចំពោះសុខុមាលភាពផ្លូវចិត្តផងដែរ។ ពួកគេអះអាងថា សំឡេងតន្ត្រីនៅក្នុងត្រចៀករបស់អ្នកជួយជំរុញរាងកាយរបស់អ្នកឲ្យដុតបំផ្លាញ កាឡូរី២ឬ៣ អាចធ្វើឲ្យអារម្មណ៍ និងមុខងារនៃការយល់ដឹង ប្រសើរឡើង។ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ...
ភាគច្រើន នៃពួកយើងសុទ្ធតែបានដឹង ពីអត្ថប្រយោជន៍ដ៏ប្រសើរ នៃស៊ុតចំពោះសុខភាព ប៉ុន្តែប្រហែលជាមិនធ្លាប់ ចាប់អារម្មណ៍ទេថាអាហារនេះ អាចជួយបង្កើនការ លូតលាស់នៃសក់។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាត ហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប្រើប្រាស់បែបណាទៅ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរបៀបប្រើប្រាស់ ស៊ុតពន្លឿនការលូតលាស់សក់ ៖ អ្វីដែលអ្នកត្រូវការ ស៊ុត...
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពី របស់ដែលមិនអាចពិសា ជាមួយនឹងត្រឡាច ។ តើមានអ្វីខ្លះទៅ? នៅពេលដែលអ្នកបរិភោគត្រឡាច អ្នកមិនគួរពិសា ជាមួយនឹងសណ្តែកក្រហមទេ ព្រោះពេលដែលអ្នកបរិភោគជាមួយគ្នា នឹងធ្វើឲ្យអ្នកបត់ជើង តូចច្រើនជាងមុន។ ជាហេតុដែលធ្វើឲ្យរាងកាយ អ្នកងាយបាត់បត់ សារធាតុទឹកខ្លាំងណាស់ ។ អ្នកមិនគួរពិសាត្រឡាច ជាមួយនឹងមង្ឃុតទេ ព្រោះអាចធ្វើឲ្យក្រពះ និងពោះវៀនអ្នកមិនស្រួល ។ ជាហេតុដែលធ្វើឲ្យអ្នកអាចប្រឈម...