កីឡាករខ្សែប្រយុទ្ធពានរង្វាន់ ពិភពលោករបស់បារាំង Mbappe ត្រូវបានកាសែត the Goal នៅថ្ងៃចេញផ្សាយថា នឹងនៅតែស្ថិតនៅក្នុងផែនការ របស់គ្រូបង្វឹកលោក Pochettino ដដែលដើម្បីការប្រកួតជើងទី២ របស់ខ្លួនជាមួយនឹង Man City។ ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champion League ជើងទី១ Man City បានយកឈ្នះ PSG...
អាមេរិក៖ ការស៊ើបអង្កេតរបស់ BBC រកឃើញថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សសហរដ្ឋអាមេរិក Google ផ្តល់ការផ្សាយពាណិជ្ជកម្ម ដែលគិតលុយជាង ៥ដង នៃតម្លៃដើមសម្រាប់សេវាកម្ម រដ្ឋាភិបាលដូចជាការដាក់ពាក្យសុំប័ណ្ណបើកបរ ឬទទួលបានប័ណ្ណធ្វើដំណើរជាដើម នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល។ ម៉ាស៊ីនស្វែងរកបានត្រឡប់មកវិញ នូវការផ្សាយពាណិជ្ជកម្ម សម្រាប់សេវាកម្មដែលគិតថ្លៃ ៥០ផោន ដើម្បីផ្លាស់ប្តូរអាស័យដ្ឋាន លើប័ណ្ណបើកបរជាអ្វីដែលអាចធ្វើបាន ដោយឥតគិតថ្លៃនៅលើគេហទំព័ររបស់រដ្ឋាភិបាល។ ការដាក់ពាក្យសុំលិខិត...
បរទេស ៖ រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន បាននិយាយនៅពេលថ្មីៗនេះថា ប្រទេសហ្វីលីពីន នឹងបន្តធ្វើសមយុទ្ធដែន សមុទ្រ នៅខាងក្នុងតំបន់ សេដ្ឋកិច្ចពិសេស ស្ថិតនៅដែនសមុទ្រចិនខាងត្បូង បើទោះជាមានការអំពាវនាវពីចិន ឲ្យឈប់សកម្មភាព ដែលទីក្រុង ប៉េកាំងនិយាយថា អាចបង្កឲ្យមានជម្លោះកើនឡើង។ កងកម្លាំងការពារដែនសមុទ្រ និងការិយាល័យនេសាទហ្វីលីពីន តាមសេចក្តីរាយការណ៍ បានចាប់ផ្តើមសមយុទ្ធដែនសមុទ្រនោះ កាលពីខែមុន ដោយជំរុញបង្កើន វត្តមានរបស់ខ្លួននៅក្នុងតំបន់...
COPENHAGEN៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ថា អាជ្ញាធរសុខាភិបាលដាណឺម៉ាក បានសម្រេចចិត្តទម្លាក់ចោលវ៉ាក់សាំង Johnson & Johnson ពីកម្មវិធីចាក់វ៉ាក់សាំងការពារកូរ៉ូណា ជាលក្ខណៈទ្រង់ទ្រាយធំរបស់ខ្លួន ។ លោក Helene Probst អគ្គនាយករងនៃអាជ្ញាធរសុខាភិបាលដាណឺម៉ាក បានលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា “ផ្អែកលើស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសដាណឺម៉ាក អ្វីដែលយើងបាត់បង់នោះគឺ ការខិតខំប្រឹងប្រែងរបស់យើងដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ដែលមានករណីកកឈាមនៅពេលដែលយើងចាក់វ៉ាក់សាំង”...
បរទេស ៖ ប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បានប្រារព្ធធ្វើពិធីអបអរមួយ សម្រាប់នាវាចម្បាំងទម្ងន់២.៨០០តោនថ្មីមួយគ្រឿង ឈ្មោះ Daejeon ស្របពេលដែលធ្វើការឃ្លាំមើលសកម្មភាព យោធារបស់ប្រទេសកូរ៉េខាងជើង ។ ទីភា្នក់ងារសារព័ត៌មានកូរ៉េខាងត្បូង EDaily បានរាយការណ៍ប្រាប់ថា នាវាចម្បាំងនោះ គឺជានាវាចម្បាំងមួយក្នុងចំណោមនាវាចម្បាំង៨គ្រឿង ដែលនឹងត្រូវផលិតរួចរាល់ទាំងស្រុង នៅត្រឹមឆ្នាំ២០២៣ ។ គម្រោងផលិត បានចាប់ផ្តើមក្នុងឆ្នាំ២០១១ ហើយនាវាចម្បាំងថ្មីទាំងនោះ...
សេនហ្វ្រេនស៊ីស្កូ ៖ ក្រុមហ៊ុនផលិតហ្គេម Fortnite Epic Games និង Apple បានប៉ះទង្គិចគ្នានៅតុលាការ កាលពីថ្ងៃច័ន្ទនៃការបើក សវនាការកាត់ក្តីលើ App Store របស់ ក្រុមហ៊ុន ផលិតទូរស័ព្ទ iPhone ជាមួយនឹងផលប៉ះពាល់ដ៏ធំធេង ដែលអាចកើត មានសម្រាប់ ពិភពបច្ចេកវិទ្យាទូរស័ព្ទ ការធ្វើពាណិជ្ជកម្ម...
អាមេរិក ៖ នៅក្នុងសារមួយនៅលើគណនី Twitter របស់ស្ថាបនិក ក្រុមហ៊ុន Microsoft គូនេះបាននិយាយថា ពួកគេបានធ្វើការសម្រេចចិត្ត បន្ទាប់ពីមានការគិតច្រើន និងមានការងារជាច្រើនលើ ទំនាក់ទំនង របស់យើង យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ ។ មហាសេដ្ឋី Bill Gates ជាបុរសមានបំផុតទី៤នៅលើពិភពលោក ដែលមានទ្រព្យសម្បត្តិ ១៣០...
ក្រុមអ្នកជំនាញបានព្រមានថា ដោយមិនអាចគ្រប់គ្រង បានគ្រាប់រ៉ុក្កែត របស់ប្រទេសចិន២១តោន កំពុងធ្លាក់ដល់ផែនដី ហើយគ្មាននរណាម្នាក់ ដឹងពីការចុះចតបាន ឡើយ ដោយមានភ័យខ្លាចថា អាចធ្លាក់នៅទីក្រុងញូវយ៉ក ម៉ាឌ្រីត និងប៉េកាំងនេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ រ៉ុក្កែត Long March 5b របស់ប្រទេសចិន ដែលបានបាញ់ កាលពីថ្ងៃព្រហស្បតិ៍ត្រូវ...
វ៉ាស៊ីនតោន ៖ មន្ត្រីជាន់ខ្ពស់ សហព័ន្ធបម្រុង បានមានប្រសាសន៍ថា សេដ្ឋកិច្ចសហរដ្ឋអាមេរិក ទំនងជានឹងមានកំណើន លឿនបំផុត ក្នុងរយៈពេលជិត ៤ ទសវត្សរ៍នៅឆ្នាំនេះ ប៉ុន្តែអតិផរណា ក្នុងរយៈពេលខ្លី នឹងកើតឡើងជាមួយ នឹងការស្ទុះងើបឡើងវិញ មិនមែនជាបុព្វហេតុ ដែលគួរឲ្យព្រួយបារម្ភនោះទេ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ លោកJohn Williams...
អាមេរិក ៖ អ្នកវិទ្យាសាស្ត្រអង្គអវកាស ការណាសាព្រមានថា សូម្បីតែគ្រាប់បែក នុយក្លេអ៊ែរ ក៏មិនបញ្ឈប់ការធ្វើដំណើរ អាចម៍ផ្កាយយក្ស សម្រាប់ផែនដីដែរ បន្ទាប់ពីការធ្វើសមយុទ្ធធ្វើ ត្រាបតាមអស់ រយៈពេល ៦ ខែដើម្បីបញ្ចប់ឥទ្ធិពល នៃការបំផ្លិចបំផ្លាញនោះ នេះបើយោង តាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល នៅក្នុងការធ្វើសមយុទ្ធត្រាប តាមនោះ អ្នកវិទ្យាសាស្ត្រអាមេរិក និងអឺរ៉ុបត្រូវបានគេប្រាប់ថា...