អង់គ្លេស ៖ ប្រហោងខ្មៅដ៏អស្ចារ្យ នៅចំបេះដូង នៃកាឡាក់ស៊ី M87 ត្រូវបានគេថតរូបនៅក្នុងពន្លឺ ដែលមានរាងជាប៉ូលបង្ហាញ ពីដែនម៉ាញេទិក និងអន្តរកម្មរបស់វានៅគែម នៃបាតុភូតផ្កាយដ៏ធំនេះ ជាលើកដំបូង បន្ទាប់ពីអ្នកវិទ្យាសាស្ត្របង្ហាញ រូបភាពនេះជាផ្លូវការ នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។ ប្រហោងខ្មៅនេះ គឺជារូបភាពដំបូងបង្អស់ ត្រូវបានបង្កើតឡើង ដោយតារាវិទូ ដោយផ្ទាល់...
អាមេរិក៖កម្ពស់ទឹកសមុទ្រនឹងកើនឡើង នៅភាគខាងត្បូងរដ្ឋ New Jersey បន្ទាប់ប់ការសិក្សាបានរកឃើញថា តំបន់នេះស្ថិតក្នុងចំណោមតំបន់ ឆ្នេរខាងកើតចំនួន៦នឹងមានទឹកកើនឡើង ១,៤ អ៊ីញរៀងរាល់ទសវត្សរ៍ នៃសតវត្សរ៍ទី ២០ ដែលជាអត្រាលឿនបំផុត ក្នុងរយៈពេល២០០០ ឆ្នាំចុងក្រោយនេះ នេះបើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ ក្រុមដឹកនាំដោយសាកលវិទ្យាល័យ Rutgers កំណត់កម្រិតទឹកសមុទ្រ នៅតាមបណ្តោយឆ្នេរសមុទ្រភាគខាងកើតសហរដ្ឋអាមេរិកបាន កើនឡើងយ៉ាងលឿននៅសតវត្សរ៍ទី ២០...
បរទេស ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានស្នើឲ្យអង្គការណាតូ បើកផ្លូវឲ្យប្រទេស អ៊ុយក្រែន ចូលរួមជាមួយសម្ពន្ធមិត្តយោធា លោកខាងលិច ក្រោយប៉ុន្មានថ្ងៃ ដែលរុស្ស៊ីបានបង្កើនយោធាខ្លួន នៅជិតតំបន់ Donbass ដែលមានជម្លោះ ។ លោក Volodymyr Zelenskiy បានមានប្រសាសន៍ប្រាប់អគ្គលេខាធិការ អង្គការណាតូ...
បរទេស៖ នេះបើយោងតាមព័ត៌មាន ដែលត្រូវបានផ្សព្វផ្សាយ នៅក្នុងប្រទេសថៃ និងប្រទេសភូមា ដែលគេនិយាយថា យោធាមីយ៉ាន់ម៉ា បានចេញដីកាចាប់ខ្លួន បវរកញ្ញា Grand Myanmar 2020 ឆ្នាំ ២០២០ គឺកញ្ញា Han Lay ដោយសារការអំពាវនាវ របស់នាងអំពីការតស៊ូទាមទារ រកប្រជាធិបតេយ្យ របស់ប្រទេស និងអំពើឃោរឃៅ...
បរទេស ៖ នៅថ្ងៃពុធនេះក្រុមហ៊ុនផលិតរថយន្តអគ្គិសនី ដ៏ធំរបស់ប្រទេស អាមេរិក Tesla បានធ្វើការបញ្ជាក់ ទៅកាន់ទីផ្សារនៅក្នុងប្រទេសចិន របស់ខ្លួនថាកាម៉េរាទាំងឡាយ នៅក្នុងរថយន្តរបស់ខ្លួន គឺនឹងមិនដំណើរការឡើយ ប្រសិនបើវាស្ថិតនៅក្រៅពីអាមេរិកខាងជើង ។ បញ្ហាកាម៉េរារបស់ Tesla បានក្លាយទៅជាប្រធានបទមួយ ដែលគួរឲ្យចាប់អារម្មណ៍ មួយរយៈចុងក្រោយនេះ ដោយកាលពីខែមិនាកន្លងទៅ Tesla ត្រូវបានយោធារបស់ប្រទេសចិន បានប្រកាសដាក់បម្រាម...
អាមេរិក ៖ អ្នកស្រាវជ្រាវអាមេរិក បានបង្ហាញថា ស្ត្រីមានផ្ទៃពោះដែលផឹកកាហ្វេ តែកន្លះពែង ក្នុងមួយថ្ងៃគ្រោះថ្នាក់ខ្ពស់ ដោយសារ កម្រិតជាតិ កាហ្វេអ៊ីនស្ថិតក្នុងកម្រិតមួយ ធ្វើឲ្យប៉ះពាល់សម្រាប់ការផ្តល់កំណើត ដល់ទារកតូចមួយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ ពួកគេបានរកឃើញថា ស្ត្រីដែលទទួលទានកាហ្វេ មានជាតិកាហ្វេអ៊ីនកន្លះពែង ក្នុងមួយថ្ងៃជាមធ្យម ធ្វើឲ្យទារក តូចជាងស្ត្រីមានផ្ទៃពោះ ដែលមិនទទួលទានភេសជ្ជៈ...
បរទេស ៖ ប្រមុខរដ្ឋកូរ៉េខាងជើង លោកគីមជុងអ៊ុន បានផ្តល់នូវការ វាយតម្លៃអវិជ្ជមានមួយ ចំពោះស្ថានភាពបច្ចុប្បន្ន នៅក្នុងប្រទេសរបស់លោក ក្នុងសន្និសីទនយោបាយមួយ នៅទីក្រុងព្យុងយ៉ាង នាពេលថ្មីៗនេះ ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា លោកគីម ជុងអ៊ុន បានថ្លែងបែបនេះ នៅក្នុងសុន្ទរកថាបើកទៅកាន់...
នកចាត់ការ Mauricio Pochettino បានណែនាំឲ្យ PSG ត្រូវបង្ហាញទម្រង់លេងឲ្យល្អសម្រាប់ជើងទីពីរនៅផ្ទះខ្លួនឯង មិនត្រូវធ្វើដូចកាលជួប Barcelona កាលពីខែមុនឡើយ។ គេនៅចាំបានថា កាលពីវគ្គ១៦ក្រុមចុងក្រោយជើងទីមួយ ក្នុងទឹកដីប្រទេសអេស្បា៉ញ PSG បានយកឈ្នះ Barca ៤-១។ ប៉ុន្តែពេលដែលត្រឡប់មកកាន់ប្រទេស បារាំងវិញ ក្រុមទាំងពីរលេងបានត្រឹមស្មើគ្នា ១-១ ប៉ុណ្ណោះ។ មិនសូវខុសគ្នាទេ...
បរទេស៖អាកាសយានិកនិងយន្តហោះចម្បំាង F-16C របស់កងទ័ពសហរដ្ឋអាមេរិក មកពីកងយន្តហោះចម្បាំងលេខ៣១ នៅមូលដ្ឋានកងទ័ពអាកាស Aviano របស់ប្រទេសអ៊ីតាលី បានធ្វើដំណើរទៅដល់ប្រទេសក្រិក ដើម្បីចូលរួមសមយុទ្ធហ្វឹកហាត់ពហុជាតិមួយ។ សមយុទ្ធ ដែលដឹកនាំដោយកងទ័ពអាកាស INIOCHOS 21និងដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី២២ ខែមេសា មានបំណងធ្វើឲ្យប្រសើរឡើងនូវការត្រៀមលក្ខណៈសម្រាប់សង្គ្រាម និងសមត្ថភាពប្រយុទ្ធ ទន្ទឹមនឹងការផ្តល់ឱកាសគ្រោងធ្វើប្រតិបត្តិការដែនអាកាស ក្នុងបរិយាកាសកងកម្លាំងចម្រុះពហុជាតិ។ តាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន UPI...
តៃប៉ិ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ថា រដ្ឋមន្រ្តីក្រសួងការបរទេស របស់ខ្លួនបាននិយាយនៅថ្ងៃពុធនេះថា កោះតៃវ៉ាន់ នឹងតស៊ូរហូតដល់ទីបញ្ចប់ ប្រសិនបើ ចិនវាយប្រហារ ។ សហរដ្ឋអាមេរិក បានមើលឃើញពីគ្រោះថ្នាក់ដែលអាចកើតឡើង ចំពេលមានសម្ពាធយោធារបស់ចិន កាន់តែខ្លាំងឡើង រួមទាំងសមយុទ្ធនាវាដឹកយន្តហោះ នៅក្បែរកោះនេះផងដែរ...