ព័ត៌មានអន្តរជាតិ

Facebook មានការកើនឡើង នៃប្រាក់ចំណូល ពីការផ្សាយពាណិជ្ជកម្ម ប្រចាំត្រីមាស

សេនហ្វ្រេនស៊ីស្កូ ៖ ភាគហ៊ុន របស់ក្រុមហ៊ុន Facebook បានកើនឡើង កាលពីថ្ងៃពុធ បន្ទាប់ពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ សង្គមយក្សនេះ បានរាយការណ៍ពីលទ្ធផលខ្ពស់ ជាងការរំពឹងទុក សម្រាប់ត្រីមាសទីមួយ ដោយសារការកើនឡើង នៃប្រាក់ចំណូលពីការផ្សាយ ពាណិជ្ជកម្មយោងតាមការចេញ ផ្សាយពីគេហទំព័រជប៉ុនធូដេ ។

ក្រុមហ៊ុនបាននិយាយថា ខ្លួនអាចរកចំណូល បាន ៩,៥ ពាន់លានដុល្លារ ឬ ៣,៣០ ដុល្លារក្នុងមួយហ៊ុន ក្នុងរយៈពេលពីខែមករា ដល់ខែមីនា ចំពោះចំនួននេះកើនឡើង ៩៤ ភាគរយពី ៤,៩ ពាន់លានដុល្លារ ឬ ១,៧១ ដុល្លារក្នុងមួយហ៊ុន កាលពីមួយឆ្នាំមុន ចំណែកប្រាក់ចំណូលបានកើនឡើង៤៨ភាគរយពី ១៧,៤៤ ពាន់លានដុល្លារ ដល់ ២៦,១៧ ពាន់លានដុល្លារ ។

យោងតាមការស្ទង់មតិរបស់ FactSet បានឲ្យដឹងថា អ្នកវិភាគជាមធ្យមរំពឹងថានឹងទទួលបានប្រាក់ចំណូល ២,៣៥ ដុល្លារក្នុងមួយហ៊ុន និងប្រាក់ចំណូល ២៣,៧៣ ពាន់លានដុល្លារ។ តម្លៃមធ្យមនៃការផ្សាយពាណិជ្ជកម្មនៅលើ Facebook បានកើនឡើង ៣០ភាគរយពីមួយឆ្នាំមុន ខណៈពេលដែលចំនួននៃការផ្សព្វផ្សាយកើនឡើង ១២ភាគរយ ។

Facebook មានអ្នកប្រើ ប្រាស់ប្រចាំខែចំនួន ២,៨៥ ពាន់លាននាក់ជាមធ្យមនៅខែមីនា ចំនួននេះកើនឡើង១០ភាគរយ បើធៀបនឹងឆ្នាំមុន។ ក្រុមគ្រួសាររបស់កម្មវិធី Facebook Instagram និង WhatsApp មានអ្នកប្រើប្រាស់ ប្រចាំខែចំនួន ៣,៤៥ ពាន់លាននាក់ក្នុងខែមីនា ។ នោះគឺជាចំនួនមនុស្ស ដែលចូលទៅកម្មវិធីយ៉ាងហោចណាស់ មួយក្នុងមួយខែ ។

កាលខែមករា ក្រុមហ៊ុនបាន ព្យាករណ៍ពីភាព មិនប្រាកដប្រជា សម្រាប់ឆ្នាំ ២០២១ ដោយនិយាយថា ប្រាក់ចំណូល របស់ខ្លួននៅ ពាក់កណ្តាលឆ្នាំ ក្រោយអាចប្រឈម នឹងសម្ពាធ គួរឲ្យកត់សម្គាល់ ដោយសារតែប្រាក់ចំណូល បានកើនឡើងយ៉ាងឆាប់ រហ័សនៅឆមាសទី ២ នៃឆ្នាំ ២០២០ Facebook អាចនឹងមានបញ្ហា ក្នុងការរក្សាល្បឿននោះ ។

ភាគហ៊ុន របស់ក្រុមហ៊ុន Menlo Park ជាក្រុមហ៊ុន មានមូលដ្ឋាន នៅរដ្ឋកាលីហ្វ័រញ៉ា បានកើនឡើងជិត ៦ភាគរយ នៅក្នុងការធ្វើពាណិជ្ជកម្ម បន្ទាប់ពីម៉ោងធ្វើការ ។ ក្រុមហ៊ុន Apple បានដាក់បង្ហាញមុខងារ ឯកជនថ្មីមួយ “App Tracking Transparency,” ជាផ្នែកមួយ នៃការអាប់ដេតទៅលើប្រព័ន្ធ ប្រតិបត្តិការផ្តល់ថាមពល ដល់ទូរស័ព្ទ iPhone និង iPad ៕ ដោយ៖លី ភីលីព

Most Popular

To Top