សេអ៊ូល៖ ប្រភពការទូតបានឲ្យដឹងនៅថ្ងៃពុធនេះថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក មានការប្តេជ្ញាចិត្តយ៉ាងច្បាស់ក្នុងការធ្វើកិច្ចព្រមព្រៀងមួយ លើការចែករំលែកការចំណាយសម្រាប់ការដាក់កងទ័ពអាមេរិកចំនួន ២៨,៥០០ នាក់ ឲ្យបានមុនខែមេសា។ ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន បាននិងកំពុងបង្កើនកិច្ចប្រឹងប្រែងចុងក្រោយ ដើម្បីឈានដល់កិច្ចព្រមព្រៀងនេះ ដែលហៅថាកិច្ចព្រមព្រៀងវិធានការពិសេស (SMA) ខណៈជនស៊ីវិលកូរ៉េខាងត្បូង ដែលធ្វើការឱ្យកងទ័ពអាមេរិក (USFK) អាចត្រូវបានបង្ខំឱ្យឈប់សម្រាកដោយមិនបានបង់ប្រាក់នៅថ្ងៃទី០១ ខែមេសា ប្រសិនបើអវត្តមានកិច្ចព្រមព្រៀងថ្មីនេះ។ ប្រភពនោះបានប្រាប់ទីភ្នាក់ងារយ៉ុនហាប់ក្នុងលក្ខខណ្ឌអនាមិកថា“...
បរទេស ៖ យោងតាមការចេញផ្សាយ របស់កាសែតបាងកកប៉ុស្តិ៍ នៅល្ងាចថ្ងៃចន្ទនេះ បានឲ្យដឹងថា ប្រទេសវៀតណាម បានដាក់ការប្រកាសអាសន្ន នៅក្នុងតំបន់មួយ របស់ខ្លួនចាប់ពីថ្ងៃអង្គារ ទៅក្រោយរកឃើញមានករណីផ្ទុះកូវីដសាជាថ្មីនៅទីនោះ។ ខេត្តភាគខាងជើង Hai Duong ដែលមានពលរដ្ឋរស់ នៅប្រមាណជា២លាននាក់ នឹងត្រូវបិទមិនឲ្យពលរដ្ឋ ចាកចេញពីផ្ទះឡើយរយៈពេល១៥ ថ្ងៃនេះបើយោងតាមការ ប្រកាសរបស់ទីភ្នាក់ងារ រដ្ឋនៅថ្ងៃនេះដើម្បអីាចគ្រប់គ្រង ស្ថានការណ៍នេះឡើងវិញ។...
បរទេស ៖ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីការទូត តាមសេចក្តីរាយការណ៍ បាននិយាយថា រដ្ឋមន្ត្រីការពារជាតិ របស់ណាតូ គ្រោងពង្រីកបេសកកម្មផ្តល់ការហ្វឹកហាត់ របស់សម្ពន្ធមិត្តយោធា នៅក្នុងប្រទេសអ៊ីរ៉ាក់ នៅពេលដែលករណីរាតត្បាត ជម្ងឺកូរ៉ូណាធូរស្រាល ដោយធ្វើការពង្រឹង តួនាទីកាន់តែធំ សម្រាប់សម្ពន្ធមិត្តអាត្លង់ទិក នៅក្នុងតំបន់មជ្ឈិមបូព៌ា ។ មន្ត្រីការទូតចំនួន៤រូប បាននិយាយប្រាប់ថា រដ្ឋមន្ត្រីការពារជាតិទាំងនោះ គ្រោងនឹងធ្វើការព្រមព្រៀងគ្នា...
តូរ៉ុនតូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ថា ព្យុះរដូវរងារ បាននឹងកំពុងវាយប្រហារ មកលើក្រុងតូរ៉ុនតូ ប្រទេសកាណាដា ។ ព្រិលបានធ្លាក់ចុះមកលើដងផ្លូវនានា នៅក្នុងក្រុង តូរ៉ុនតូ អ៊ុងតារីយ៉ូ ប្រទេសកាណដា កាលពីថ្ងៃទី១៦ ខែកុម្ភៈម្សិលមិញនេះ ។ វាជាព្យុះរដូវរងារ ដែលបានកើតឡើងនៅក្រុងតូរ៉ុនតូ និងជុំវិញបរិវេណ នៃតំបន់ជាច្រើនទៀតកាលពីថ្ងៃអង្គារ...
បរទេស៖ យោធាមីយ៉ាន់ម៉ា ក៏បានបញ្ជាក់ផងដែរថា ពួកគេនឹងប្រកាន់ខ្ជាប់ នូវរដ្ឋធម្មនុញ្ញឆ្នាំ ២០០៨ ដែលត្រូវបានអនុម័ត បន្ទាប់ពីការធ្វើប្រជាមតិរដ្ឋធម្មនុញ្ញ ដែលបានធ្វើឡើង ក្នុងឆ្នាំដដែលនោះ។ អ្នកនាំពាក្យកម្លាំងយោធាមីយ៉ាន់ម៉ា បាននិយាយនៅថ្ងៃអង្គារថា កងកម្លាំងប្រដាប់អាវុធ របស់ប្រទេសមីយ៉ាន់ម៉ា គ្មានជំរើសក្រៅពីរឹបអូសយកអំណាច ដោយទទូចថា វាមិនមែនជារដ្ឋប្រហារទេ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១...
បរទេស ៖ ក្នុងការត្រៀមរៀបចំសម្រាប់សន្និសីទ រដ្ឋមន្ត្រីការពារជាតិមួយ អគ្គលេខាធិការអង្គការ សម្ពន្ធមិត្តយោធាណាតូ លោក Jens Stoltenberg បាននិយាយប្រាប់នៅថ្ងៃចន្ទនេះថា កងទ័ពរបស់អង្គការណាតូ នឹងមិនចាកចេញពីប្រទេស អាហ្វហ្គានីស្ថាន ក្នុងពេលឆាប់ៗនោះទេ ។ តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយ ដោយទីភ្នាក់ងារ សារព័ត៌មាន UPI នៅថ្ងៃទី១៦ ខែកុម្ភៈ...
កាលីហ្វ័រញ៉ា ៖ ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ការផ្លាស់ប្តូរហ្សែនតែមួយ នៅក្នុងខួរក្បាល របស់មនុស្សសម័យទំនើប អាចជាអ្វីទាំងអស់ ដែលបំបែកយើងពីបងប្អូនជីដូន ឬមនុស្សសម័យបុរាណ “Neanderthal” មួយរបស់យើង ដែលជិតផុតពូជ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ ក្រុមអ្នកស្រាវជ្រាវបាន ធ្វើការប្រមូលផ្ដុំភាពខុសគ្នារវាងហ្សែន របស់មនុស្សសម័យទំនើបចម្រុះ និងរបស់បងប្អូនជីដូនមួយ ដែលបានស្លាប់ជាយូរមកហើយ គឺNeanderthals និង...
អាមេរិក ៖ ធូលីនៃភព ដែលមានសម្បកស្រដៀង នឹងផែនដី និងភពព្រះអង្គារ ត្រូវបានគេរកឃើញ ក្នុងបរិយាកាស នៃភពតឿនៅក្បែរនោះ បានដុតបំផ្លាញ កាលពី១០ ពាន់លានឆ្នាំមុនធ្វើឲ្យពួកវាចាស់ ជាងគេដោយគេស្គាល់ នៅក្នុងកាឡាក់ស៊ី នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ ក្រុមមួយមកពី សាកលវិទ្យាល័យ Warwick បានរកឃើញស្រទាប់ខាងក្រៅផ្ទុក នូវកម្ទេចកម្ទីថ្ម...
រ៉ង់ហ្គូន៖ យោធាមីយ៉ាន់ម៉ា បានពង្រាយកងទ័ពបន្ថែមនៅទូទាំងប្រទេស និងបានផ្ដាច់អ៊ីនធឺណិតនៅយប់ទី២ ខណៈដែលខ្លួនបានបង្កើន ការបង្ក្រាបលើការធ្វើបាតុកម្ម ប្រឆាំងរដ្ឋប្រហារ ប៉ុន្តែក្រុមបាតុករ បានបន្ដដើរក្បួនបាតុកម្ម កាន់តែធំឡើង។ យោធាបានបង្កើន កិច្ចប្រឹងប្រែងជាបណ្តើរ ៗ ដើម្បីលុបបំបាត់ការបះបោរប្រឆាំង នឹងការដណ្តើមអំណាចរបស់ពួកគេ កាលពីពីរសប្តាហ៍មុន ដែលត្រូវបានឃើញថា មេដឹកនាំស៊ីវិល លោកស្រីអ៊ុងសាន ស៊ូជី ត្រូវបានឃុំខ្លួនរួមជាមួយមនុស្ស រាប់រយនាក់ផ្សេងទៀតរួម...
បរទេស ៖ នាវាផ្ទុកយន្តហោះ ITS Cavour របស់កងទ័ពជើងទឹកអ៊ីតាលី តាមសេចក្តី រាយការណ៍ បានធ្វើដំណើរទៅដល់រដ្ឋវឺជីញ៉ា សម្រាប់ការសាកល្បង នាំទៅរកអាជ្ញាប័ណ្ណចុះចត ដោយសុវត្ថិភាព និងការដំណើរការយន្តហោះចម្បាំង F-35B ។ យោងតាមកងទ័ពជើង ទឹកសហរដ្ឋអាមេរិក បានឲ្យដឹងថា នាវាផ្ទុកយន្តហោះអ៊ីតាលី មានប្រវែង ៨០០ហ្វីត និងមានបុគ្គលិកចំនួន១.២០០នាក់នេះ...