CNN៖ Zin Ko Ko Zaw អាយុ ២២ ឆ្នាំត្រូវគ្រាប់កាំភ្លើងបាញ់ចំក្បាល។ Ma “Angel” Kyal Sin អាយុ ១៩ ឆ្នាំ បានបាញ់ចំក្បាលយ៉ាងសាហាវ។ Nay Myo Aung អាយុ ១៦ ឆ្នាំ...
សេអ៊ូល៖ នាយសេនាធិការចម្រុះ (JCS) បានឲ្យដឹងថាកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នៅថ្ងៃចន្ទនេះបានចាប់ផ្តើមធ្វើសមយុទ្ធយោធារួមគ្នា មួយនៅនិទាឃរដូវក្នុងទ្រង់ទ្រាយធំមួយ នៅពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩ ។ យោងតាមយោធាបានឲ្យដឹងថា ការបណ្តុះបណ្តាល មេបញ្ជាការចម្រុះ រួមបញ្ចូលគ្នាតាមកុំព្យូទ័រ ដែលគ្រោងនឹងបន្តរហូតដល់ថ្ងៃទី ១៨ ខែមីនា គឺពាក់ព័ន្ធនឹងកម្រិត អប្បបរមានៃកងទ័ព បើប្រៀបធៀបជាមួយកងមុនៗ ដែលមានស្ថានភាព ជំងឺឆ្លង ហើយគ្មានការធ្វើសមយុទ្ធនៅខាងក្រៅទៀតនោះទេ។...
បរទេស៖កងកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត នៅថ្ងៃអាទិត្យនេះ បានធ្វើការវាយប្រហារតាមអាកាស លើរដ្ឋធានីនៃប្រទេសយេម៉ែន គឺទីក្រុងសាណាអា ក្រោយនិយាយថា ខ្លួនបានកម្ទេចកូនដ្រូនដែលពួកឧទ្ទាមហូធីប្រើ ដោយរួមមានតិចបំផុត៥គ្រឿង បានវាយប្រហារឆ្ពោះទៅប្រទេសអារ៉ាប៊ីសាអូឌីត។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអារ៉ាប៊ីសាអូឌីតបានរាយការណ៍ថា កងកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត បាននិយាយថា កូនដ្រូនទាំងនោះ មានគោលដៅវាយប្រហារលើទីតាំងស៊ីវិល ប៉ុន្តែមិនបានបញ្ជាក់ពីទីតាំងជាក់លាក់នោះទេ។ ស្ថានកុងស៊ុលសហរដ្ឋអាមេរិកប្រចាំនៅក្នុងទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត បានចេញសេចក្តីណែនាំមួយ ដោយលើកឡើងពីរបាយការណ៍អំពីការវាយប្រហារនិងការបំផ្ទុះ នៅថ្ងៃអាទិត្យនេះ ក្បែរទីក្រុង...
បរទេស៖ប្រសិតពិសេសប្រចាំ ប្រទេសអាហ្វហ្គានីស្ថាន នៅក្នុងសប្ដាហ៍នេះ បានស្នើឲ្យបង្កើនដំណើរការសន្តិភាពដែលជាប់គាំង ដោយរួមបញ្ចូល ទាំងរដ្ឋាភិបាល បណ្ដោះអាសន្ននិងកិច្ចប្រជុំតួកអង្គសំខាន់ៗ ប៉ុន្តែគម្រោងរបស់លោក បានប្រទះនូវការប្រឆាំងភ្លាមៗពីភាគីសង្គ្រាម។ ប្រភពព័ត៌មានបាននិយាយថា ដោយកិច្ចចរចាសន្តិភាពនៅក្នុងរដ្ឋធានីដូហា បង្កើតឲ្យមានការវិវត្តទៅមុខតិចតួច និងការកើនឡើងនៃអំពើហិង្សានៅក្នុងប្រទេសអាហ្វហ្គានីស្ថាននោះ លោក Zalmay Khalilzad កំពុងតែព្យាយាមកសាងការព្រមព្រៀងគ្នា ជាឯកច្ឆ័ន្ទមួយ ជុំវិញជម្រើសផ្សេងទៀតជាមួយភាគីអាហ្វហ្គានីស្ថាន និងតួអង្គក្នុតំបន់សំខាន់ៗ។ តាមសេចក្តីរាយការណ៍ ប្រភពការទូតមួយ...
តូក្យូ៖ ប្រទេសជប៉ុន បានជំរុញឱ្យកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បញ្ឈប់ការបង្ក្រាបដោយហិង្សាលើបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារ យោធាកាលពីខែមុនមួយថ្ងៃបន្ទាប់ពីមនុស្ស ៣៨ នាក់ត្រូវបានសម្លាប់នៅក្នុងថ្ងៃបាតុកម្ម ដែលមានគ្រោះថ្នាក់បំផុត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ អ្នកនាំពាក្យរដ្ឋាភិបាលកំពូលរបស់ជប៉ុនលោក Katsunobu Kato បានឲ្យដឹងនៅក្នុងសន្និសីទកាសែតមួយថា “យើងសូមថ្កោលទោសយ៉ាងខ្លាំងចំពោះការប្រើប្រាស់អំពើហឹង្សា ដែលកំពុងបន្តប្រឆាំងនឹងជនស៊ីវិល ទោះបីជាមានការអំពាវនាវម្តងហើយម្តងទៀតពីសហគមន៍អន្តរជាតិក៏ដោយ”។ រដ្ឋមន្ត្រីការបរទេសជប៉ុន Toshimitsu Motegi បានចែករំលែកការព្រួយបារម្ភអំពីការប្រើប្រាស់កម្លាំងចុងក្រោយរបស់កម្លាំងសន្តិសុខមីយ៉ាន់ម៉ានៅក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយសមភាគីឥណ្ឌូនេស៊ីលោក Retno Marsudi...
បរទេស៖ ពលករចំណាកស្រុកនៅប្រទេសកូរ៉េខាងត្បូង មានការព្រួយបារម្ភថា ពួកគេអាចនឹងត្រូវបានគេដកចេញពីកម្មវិធីចាក់វ៉ាក់សាំងការពារវីរុសកូវីដ១៩ ទូទាំងប្រទេស ឬត្រូវបានផ្អាកពីបញ្ជីអាទិភាពវិញ ដោយនិយាយថា វិធានការដែលទាក់ទងនឹងវីរុសរបស់រដ្ឋាភិបាលមិនទាន់ត្រូវបានអនុវត្តស្មើៗគ្នាចំពោះពួកគេទេ។ យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា មុនពេលចាប់ផ្តើមចាក់វ៉ាក់សាំង រដ្ឋាភិបាលបាននិយាយថា ជនបរទេសដែលបានស្នាក់នៅក្នុងប្រទេសនេះរយៈពេលជាង ៣ ខែ រួមទាំងជនចំណាកស្រុកដែលគ្មានឯកសារ គឺនឹងត្រូវផ្តល់វ៉ាក់សាំង...
បរទេស៖នៅពេលថ្មីៗនេះ សេតវិមាន តាមសេចក្តីរាយការណ៍ បាននិយាយថា លោកប្រធានាធិបតីអាមេរិក ចូ បៃដិន ជឿថា សិទ្ធិអំណាចសម្រាប់ការប្រើប្រាស់កងកម្លាំងយោធា ដែលធ្លាប់បានប្រើដើម្បីវិនិច្ឆ័យការវាយប្រហាររបស់អាមេរិក លើគោលដៅនៅនាយសមុទ្រ គួរតែធ្វើការពិនិត្យឡើងវិញ។ សមាជិកព្រឹទ្ធសភាមកពីបក្សលទ្ធិប្រជាធិបតេយ្យ លោក Tim Kaine និងសមាជិកព្រឹទ្ធសភាមកពីបក្សសាធារណរដ្ឋ លោក Todd Young បានណែនាំចេញច្បាប់មួយក្នុងសប្ដាហ៍នេះ ដើម្បីលុបចោលច្បាប់សិទ្ធិអំណាយសម្រាប់ការប្រើកម្លាំងយោធាឆ្នាំ១៩៩១និង២០០២ប្រឆាំងអ៊ីរ៉ាក់...
បរទេស៖ប្រទេសចិន តាមសេចក្តីរាយការណ៍ បានជំរុញសហរដ្ឋអាមេរិក ឲ្យដករនាំងមិនសមហេតុផលលើសហប្រតិបត្តិការឲ្យបានឆាប់តាមដែលអាចធ្វើបាន ហើយធ្វើការងាររួមគ្នាលើបញ្ហានានា ដូចជាបម្រែបម្រួលអាកាសធាតុ ទន្ទឹមនឹងការចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោន ពីបទបង្កឲ្យមានភាពចលាចល ក្នុងនាមពង្រីកលទ្ធិប្រជាធិបតេយ្យ។ ថ្លែងនៅសន្និសីទកាសែតប្រចាំឆ្នាំមួយ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ដែលជាទីប្រឹក្សារដ្ឋចិនផងនោះ បានលើកឡើងពីភាពតានតឹង បើទោះជាលើកបានគូសបញ្ជាក់ពីទីដែលមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ អាចធ្វើការងាររួមគ្នាបានក៏ដោយ។ នៅពេលត្រូវគេសួរអំពីការខ្វែងគំនិតគ្នាថ្មីៗនេះរវាងអាមេរិកនិងចិនជុំវិញបញ្ហាកោះតៃវ៉ាន់ ខេត្តស៊ីនជាំង និងដែនសមុទ្រចិនខាងត្បូងនោះ លោក...
បរទេស៖អតីតប្រធានាធិបតីអាមេរិក លោក Donald Trump នៅថ្ងៃអាទិត្យនេះ ត្រូវបានគេមើលឃើញថាបានប៉ះទង្គិចគ្នាសាជាថ្មីម្តងទៀតហើយ ជាមួយនឹងក្រុមមកពីសមាជិកបក្សសាធារណៈ ដោយបានទាមទាឲ្យសមាជិកបក្សចំនួន៣រូប ក្នុងការបញ្ចប់ប្រើប្រាស់ឈ្មោះរបស់គាត់ ក្នុងការរ៉ែអង្គាសលុយសប្បុរសធម៍។ របាយការណ៍មួយដែលត្រូវបានចេញផ្សាយ ដោយវេបសាយ Politico បាននិយាយថាមេធាវីរបស់លោក Trump តាំងតែពីថ្ងៃសុក្រ បានបញ្ជូនករណីនេះទៅកាន់គណកម្មការកណ្តាល នៃបក្សសាធារណៈរួចរាល់ហើយព្រមទាំងយុទ្ធនាគាររបស់បក្សចំនួន២ ផ្សេងទៀតដែរដើម្បីសុំឲ្យពួកគេក្នុងការបញ្ឈប់ ប្រើប្រាស់ឈ្មោះរបស់គាត់ក្នុងការយកទៅធ្វើការរៀបចំរ៉ៃអង្គាយលុយពីពលរដ្ឋអាមេរិក។ ទោះបីជាយ៉ាងណាក្តីកាលពីថ្ងៃអាទិត្យសប្តាហ៍ មុនផងដែរលោក...
សាន់ទីយ៉ាហ្គោ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលរបស់ប្រទេសឈីលី បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ប្រទេសឈីលី មានអ្នកស្លាប់លើសពី២១.០០០នាក់ ដោយសារវីរុសកូរ៉ូណា (ជំងឺកូវីដ១៩) ។ ក្រសួងបានឲ្យដឹងថា ករណីថ្មីមានចំនួន៥.០៣៧នាក់ ត្រូវបានគេរាយការណ៍ឲ្យដឹង ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនឡើងដល់៨៥០.៤៨៣នាក់ ជាមួយគ្នានេះដែរ មានពលរដ្ឋចំនួន២៧.៥២៣នាក់ នៅសម្រាកព្យាបាល និង៨០១.៥៣៧នាក់បានជាសះស្បើយពីជំងឺ ។ លើសពីនេះ...