ព័ត៌មានអន្តរជាតិ

ចិននិយាយថា សង្ឃឹមថា អាមេរិក នឹងដករនាំងមិនសមហេតុ លើសហប្រតិបត្តិការ

បរទេស៖ប្រទេសចិន តាមសេចក្តីរាយការណ៍ បានជំរុញសហរដ្ឋអាមេរិក ឲ្យដករនាំងមិនសមហេតុផលលើសហប្រតិបត្តិការឲ្យបានឆាប់តាមដែលអាចធ្វើបាន ហើយធ្វើការងាររួមគ្នាលើបញ្ហានានា ដូចជាបម្រែបម្រួលអាកាសធាតុ ទន្ទឹមនឹងការចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោន ពីបទបង្កឲ្យមានភាពចលាចល ក្នុងនាមពង្រីកលទ្ធិប្រជាធិបតេយ្យ។

ថ្លែងនៅសន្និសីទកាសែតប្រចាំឆ្នាំមួយ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ដែលជាទីប្រឹក្សារដ្ឋចិនផងនោះ បានលើកឡើងពីភាពតានតឹង បើទោះជាលើកបានគូសបញ្ជាក់ពីទីដែលមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរ អាចធ្វើការងាររួមគ្នាបានក៏ដោយ។

នៅពេលត្រូវគេសួរអំពីការខ្វែងគំនិតគ្នាថ្មីៗនេះរវាងអាមេរិកនិងចិនជុំវិញបញ្ហាកោះតៃវ៉ាន់ ខេត្តស៊ីនជាំង និងដែនសមុទ្រចិនខាងត្បូងនោះ លោក វ៉ាង យី បានមានប្រសាសន៍ថា ទីក្រុងបេកាំងនឹងមិនទទួលយកការចោទប្រកាន់និងការលាបពណ៌គ្មានមូលដ្ឋានណាមួយនោះទេ។

គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានចាត់ទុកការប្រជែងគ្នាកាន់តែខ្លាំងជាមួយប្រទេសចិន ថាជាការប្រជែងគ្នាដ៏សំខាន់កំពុងតែប្រឈមមុខនឹងសហរដ្ឋអាមេរិក ហើយមន្ត្រីការទូតជាន់ខ្ពស់របស់លោក បានពិណ៌នាចិនថា ជាតេស្តភូមិសាស្ត្រនយោបាយដ៏ធំបំផុតមួយប្រចាំសតវត្ស៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top