បរទេស៖ សាកសពក្មេងប្រុសអាយុ ៨ ឆ្នាំម្នាក់ត្រូវបានកាត់ចេញពីពោះក្រពើមួយក្បាល នៅប្រទេសឥណ្ឌូនេស៊ី មួយថ្ងៃបន្ទាប់ពីក្មេងប្រុសរូបនោះ ត្រូវបានក្រពើចាប់អូសហើយលេប ពេលទៅនេសាទជាមួយឪពុក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Sputnik នៅថ្ងៃទី៦មីនា។ បើតាមសារព័ត៌មាន Daily Mail បានឱ្យដឹងថាក្មេងប្រុសឈ្មោះ Dimas Mulkan Saputra កំពុងនេសាទជាមួយឪពុក នៅពេលដែលក្រពើបានអូសក្មេងនោះចេញ។ បុរសជាឪពុកក្មេងប្រុស ព្យាយាមបានចាប់ក្រពើហើយវាយក្រពើដោយដៃ...
អាដែន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ថា មន្ត្រីយោធាមួយរូបបានប្រាប់ដល់ទីភ្នាក់ងារស៊ិនហួថា ឆាកប្រយុទ្ធគ្នាដ៏សាហាវ រវាងកម្លាំងរបស់រដ្ឋាភិបាលយេមែន និងក្រុមហ៊ុន Houthi នៅក្នុងតំបន់ខុសៗគ្នា នៅក្នុងអំឡុងពេល២៤ម៉ោងកន្លងទៅនេះ និងបានសម្លាប់មនុស្សអស់ជាច្រើននាក់ ។ ប្រភពពីយោធាក្នុងស្រុក ដែលបានស្នើសុំមិនបញ្ចេញឈ្មោះថា “មានការតម្លើងសាច់ដុំដាក់គ្នា ដែលក្នុងតំបន់ជាច្រើនផ្ទុះគ្រាប់ គឺនៅខេត្ត Taiz ស្ថិតនៅភាគនីរតីនៃប្រទេស និងមានការប្រយុទ្ធគ្នាដ៏ខ្លំាងផងដែរនៅខេត្តចម្រាញ់យកប្រេង...
ចិន៖ ការស៊ើបអង្កេតយានអវកាស Tianwen-1 របស់ប្រទេសចិនបច្ចុប្បន្ន កំពុងធ្វើដំណើរជុំវិញភពព្រះអង្គារបានបញ្ជូនរូបភាពថ្មីគួរឲ្យភ្ញាក់ផ្អើល នៃផ្ទៃភពព្រះអង្គារត្រូវបានថតក្នុងអំឡុងខែដំបូងរបស់វា សម្រាប់ធ្វើដំណើរជុំវិញភពក្រហមនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ យានអវកាសដែលមានក្បាលរឹង បានចូលទៅក្នុងគន្លងចតយានយន្តបណ្តោះអាសន្ន នៅជុំវិញភពព្រះអង្គារដោយរំពឹងថានឹងចុះចតនៅលើភពក្រហម ក្នុងប៉ុន្មានខែខាងមុខនេះ។ រដ្ឋបាលអវកាសជាតិចិន (CNSA) បានចែករម្លែករូបភាពមាន២ពណ៌ គឺពណ៌ខ្មៅ-ស និងមួយបង្ហាញពីពណ៌ទឹកក្រូចនៃពិភពថ្ម។ Tianwen-1 គឺជាបេសកកម្មមួយក្នុងចំណោមបេសកកម្ម៣ទៅកាន់ភពព្រះអង្គារនៅឆ្នាំ ២០២១ និងជាបេសកកម្មតែមួយគត់ ដែលរួមបញ្ចូលទាំងយានអវកាសធ្វើដំណើរជុំវិញ...
ព្រុចសែល៖ ប្រធានសហភាពអឺរ៉ុប (EU) និងសហរដ្ឋអាមេរិក បានឯកភាពគ្នាក្នុងការផ្អាកអនុវត្ដពន្ធគយ ដែលបានដាក់លើជម្លោះរបស់ក្រុមហ៊ុន Airbus និង Boeing នេះបើយោងតាមសម្តីរបស់ប្រធានគណៈកម្មាធិការអឺរ៉ុបលោក ស្រី Ursula von der Leyen កាលពីថ្ងៃសុក្រ បន្ទាប់ពីការជជែកគ្នាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន។ លោកបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មេដឹកនាំទាំងពីរបានព្រមព្រៀងគ្នាផ្អាកពន្ធគយ...
ប៊ែលហ្សិក ៖ការសិក្សាមួយបានរកឃើញថា សត្វឆ្កែ sniffer ដែលទទួលការបណ្តុះបណ្តាលជាពិសេសអាច រកឃើញករណីវិជ្ជមាន នៃមេរោគ Covid-19 ច្រើនជាងមួយសប្តាហ៍មុន ពេលសាកល្បងដោយច្រមុះស្វែង រកមេរោគក្នុងបន្ទប់ពិសោធន៍ នេះបើយោង តាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ អ្នកបើកយន្តហោះម្នាក់ បានដាក់ប្រសិទ្ធភាព ឲ្យសត្វឆ្កែមួយក្បាលនេះ Covid sniffer ត្រូវបានធ្វើឡើងលើកីឡាករ ក្លិបបាល់ទាត់បែលហ្ស៊ិកលោកKV Oostende...
បរទេស ៖ លោក គីម ជុងអ៊ុន បានធ្វើការបង្ហាញដ៏កម្រមួយ នៅសិក្ខាសាលាថ្មីសម្រាប់ មន្ត្រីលំដាប់ថ្នាក់ទីក្រុង និងស្រុក នៅក្នុងប្រទេសកូរ៉េខាងជើង ហើយព្រឹត្តិការណ៍ មានរយៈពេលជាច្រើនថ្ងៃនេះ អាចត្រូវបានរចនាឡើង ដើម្បីអនុវត្តគោលការណ៍ នាំណែគោលនយោបាយ ដែលបង្កើតឡើង នៅក្នុងអំឡុង សមាជបក្សលើកទី៨ កាលពីខែមករា ។ យោងតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន...
បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសុក្រនេះបានឲ្យដឹងថា សម្តេចសង្ឃ Pope Francis បានធ្វើដំណើរមកដល់ប្រទេសអ៊ីរ៉ាក់ ហើយនៅក្នុងដំណើរ ទេស្សនកិច្ចជាប្រវត្តិសាស្ត្រ និង ក៏ជាដំណើរទស្សនកិច្ចលើកដំបូង ចាប់តាំងតែពីពេលមានការរាតត្បាត នៃកូវីដផងដែរ។ ទោះបីក្នុងស្ថានភាព ប្រថុយប្រថាន ដោយសារតែបញ្ហារាតត្បាត នៃកូវីដនិងការរឹតបន្តឹងសន្តិសុខក្តី ប៉ុន្តែវាមិនបានធ្វើឲ្យសម្តេចសង្ឃ ដែលមានព្រជន្ម៨៤ឆ្នាំរូបនេះ មានក្តីព្រួយបារម្ភខ្លាំង...
បរទេស ៖ ប្រទេសចិននៅថ្ងៃនេះ បានប្រកាសអំពីផែនការ ក្នុងការចំណាយទៅលើវិស័យ ការពារជាតិ សម្រាប់ឆ្នាំក្រោយដល់ទៅ៦,៨ភាគរយ ទោះបីជារដ្ឋាភិបាល កំពុងជាប់បំណុលយ៉ាងច្រើន នៅក្នុងសម័យកូវីដ នេះក៏ដោយ។ នៅក្នុងរបាយការណ៍ ដែលត្រូវបានចេញផ្សាយ ដោយអជ្ញាធរគ្រប់គ្រង់ កិច្ចការងារថវិកាថ្នាក់ជាតិ នៅថ្ងៃសុក្រទី៥ ខែមិនានេះបានប្រកាសថាចិន នឹងចំណាយលុយ សរុបប្រមាណជា១,៣៥៥ទ្រីលានយ័ន ឬប្រមាណជា២១០ពាន់លានដុល្លារ សម្រាប់វិស័យការពារជាតិនៅឆ្នាំក្រោយ២០២២ ។...
តារាសម្ដែង Stephen Chow ឬទិនហ្វី គឺជាតារាសម្ដែង និងអ្នកផលិតរឿង ដែលបានសាងស្នាដៃច្រើន រាប់ភ្លេច ក្នុងវិស័យភាពយន្តហុងកុង ។ កេរ្តិ៍ឈ្មោះរបស់លោក ត្រូវបានល្បីខ្ចរខ្ចាយពេញ ទ្វីបអាស៊ីតាំងតែពីឆ្នាំ ១៩៨០ មកដល់ពេលបច្ចុប្បន្ន តាមរយៈភាពយន្តជាច្រើន ដែលលោកបានសម្ដែង និងផលិតកន្លងមក ។ គ្មានអ្វីត្រូវបដិសេធទេ ថាទិនហ្វីជាតារាកំប្លែង ដែលតែងផ្ដល់នូវសំណើចដល់មនុស្ស...
ស៊ីដនី ៖ អជ្ញាធរជាតិ ទទួលបន្ទូកកិច្ចការងារ ផ្សព្វផ្សាយ របស់អូស្ត្រាលីឬ SBS នៅថ្ងៃសុក្រនេះ បាននិយាយថា ខ្លួនបានសម្រេចចិត្តផ្អា កជាបណ្តោះអាសន្ននូវសេវា ទូរទស្សន៍ផ្សព្វផ្សាយ របស់ចិន CGTN និង CCTV ផងដែរ បន្ទាប់ពីបានទទួលនូវការទិះតៀន ពាក់ព័ន្ធទៅ នឹងបញ្ហាសិទ្ធមនុស្ស។ អ្នកនាំពាក្យ របស់...