ព័ត៌មានអន្តរជាតិ

សម្តេច Pope មកដល់អ៊ីរ៉ាក់ ទោះបីជាកូវីដ កំពុងរាតត្បាត

បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសុក្រនេះបានឲ្យដឹងថា សម្តេចសង្ឃ Pope Francis បានធ្វើដំណើរមកដល់ប្រទេសអ៊ីរ៉ាក់ ហើយនៅក្នុងដំណើរ ទេស្សនកិច្ចជាប្រវត្តិសាស្ត្រ និង ក៏ជាដំណើរទស្សនកិច្ចលើកដំបូង ចាប់តាំងតែពីពេលមានការរាតត្បាត នៃកូវីដផងដែរ។

ទោះបីក្នុងស្ថានភាព ប្រថុយប្រថាន ដោយសារតែបញ្ហារាតត្បាត នៃកូវីដនិងការរឹតបន្តឹងសន្តិសុខក្តី ប៉ុន្តែវាមិនបានធ្វើឲ្យសម្តេចសង្ឃ ដែលមានព្រជន្ម៨៤ឆ្នាំរូបនេះ មានក្តីព្រួយបារម្ភខ្លាំង ឡើយហើយទ្រង់បានបញ្ជាក់ថាវា គឺជាកាតព្វកិច្ចដែលមិន អាចខ្វះបាន។

សម្តេចសង្ឃរូបនេះ ក៏នឹងព្យាយាមក្នុងការជំរុញ និងគាំទ្រទៅដល់សមាគមន៍ នៃអ្នកកាន់សាសនាគ្រិស្ត ដែលកំពុងមានការធ្លាក់ចុះផង ព្រមទាំងការពិភាក្សាជាមួយនឹង ក្រុមអ្នកកាន់សាសនាចម្រុះ ទាំងអស់ផងទាំង ដែលបានដឹងហើយថា ប្រទេសអ៊ីរ៉ាក់គឺជាប្រទេស ដែលមានអ្នកកាន់សាសនាមូស្លីម ច្រើនបំផុតក្តី ។

ក្រៅពីនោះតាមផែនការ សម្តេចសង្ឃ Pope ក៏នឹងត្រូវចូលរួមនិងអបអរ នៅក្នុងពិធីជួបជុំដ៏ធំមួយនៅក្នុងកីឡាដ្ឋាន ដែលស្ថិតនៅភាគខាងជើងនៃទីក្រុង Irbil ផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top