បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសៅរ៍នេះបានឲ្យដឹងថាមេដឹកនាំអាជីវកម្មទាំងឡាយ របស់អាមេរិកបានធ្វើការលើកឡើងនិងអំពាវនាវ ឲ្យអាមេរិកនិងចិនគួរតែកសាងទំនាក់ទំនងគ្នាឲ្យកាន់តែ ល្អប្រសើរឡើងជាមួយគ្នាឡើងវិញ។ លោក Stephen Schwarzman ប្រធានប្រតិបត្តិការក្រុមហ៊ុន Blackstone Group នៅក្នុងអំឡុងពេលធ្វើសារជូនពរក្នុងឧិកាសពិធិបុណ្យចូលឆ្នាំចិន ដែលត្រូវបានរៀបចំដោយសភាពាណិជ្ជកម្មចិន នៅក្នុងសហរដ្ឋអាមេរិកថាទោះបីជាកូវីដបានធ្វើឲ្យពិភពលោក មានបញ្ហាប្រឈមខ្លាំងកាលពីឆ្នាំ២០២០ក្តី ប៉ុន្តែលោកមានភាពទុទិដ្ឋិនិយមថាវ៉ាក់សាំងនឹងអាចធ្វើឲ្យសេដ្ឋកិច្ច ដំណើរការឡើងវិញ។ លោកបន្តថាដោយឡែក សហរដ្ឋអាមេរិកនិងចិននឹងដើរតួយ៉ាងសំខាន់នៅក្នុងកិច្ចការងារ ដំណើរការសេដ្ឋកិច្ចពិភពលោកវិញផងដែរ។ ដូចទៅនឹងលោក...
ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួបានចុះផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ថា មន្ត្រីមួយរូបមកពីនាយកដ្ឋានឧតុនិយមរបស់ប្រទេសប៉ាគីស្ថាន បានប្រាប់ដល់ស៊ិនហួថា គ្រោះរញ្ជួយដីមួយកម្រិត៦,៤រ៉ិចទ័រ បានវាយប្រហារមកលើតំបន់មួយចំនួនរបស់ប្រទេសប៉ាគីស្ថាន កាលពីយប់ថ្ងៃសុក្រ ។ លោក Muhammad Riaz ដែលជាមន្ត្រីមកពីនាយកដ្ឋានខាងលើបាននិយាយថា មានរញ្ជួយដ៏ខ្លាំង បានកើតឡើងនៅតំបន់ជាច្រើននៃប្រទេស ។ លោកបានឲ្យដឹងទៀតថា ចំណុចកណ្តាលនៃគ្រោះរញ្ជួយដីនេះត្រូវបានគេកំណត់ទីតាំង នៅតំបន់ព្រំដែនអាហ្វហ្គានីស្ថានតភ្ជាប់មកកាន់ តាហ្ស៊ីគីស្ថាន ដែលមានជម្រៅ៨០គីឡូម៉ែត្រ...
បរទេស៖យោងតាមការចេញផ្សាយ របស់កាសែតចិនដេលី CNA នៅថ្ងៃនេះបានឲ្យដឹងថាបញ្ហាអាវុធនុយក្លេអ៊ែរនិង កម្មវិធីមីស៊ីលឆ្លងទ្វីបរបស់ កូរ៉េខាងជើង គឺការងារអទិភាព របស់អាមេរិក នៅពេលនេះ។ ការប្រកាសដែលត្រូវបានធ្វើឡើងដោយផ្ទាល់ពីសំណាក់ ក្រសួងការបរទេសរបស់អាមេរិក ដោយបញ្ជាក់ទៀតថាដោយសារ កង្វះទំនាក់ទំនងដោយផ្ទាល់ជាមួយនឹង កូរ៉េខាងជើងនោះវានឹងក្លាយទៅជា បញ្ហាប្រឈមដែលគួរតែមើល រំលងមិនមែនជាការងារអទិភាពនោះទេតែតាមពិត គឺវាជាការងារដ៏ចាំបាច់បំផុត។ លោក Ned Price អ្នកនាំពាក្យរបស់ក្រសួងការបរទេសអាមេរិក បាននិយាយដែរថាប្រទេសកូរ៉េខាងជើង...
តេអេរ៉ង់៖ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif កាលពីថ្ងៃសុក្របានរិះគន់សេចក្តីថ្លែងការណ៍ របស់បារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេស (E3) ដែលជំរុញឱ្យអ៊ីរ៉ង់ គោរពតាមកាតព្វកិច្ចរបស់ខ្លួន ក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ថា ជាផែនការសកម្មភាពរួម (JCPOA) ។ កាលពីថ្ងៃសុក្រ E3 បានសម្តែងការព្រួយបារម្ភរបស់ពួកគេអំពីការបញ្ជាក់នាពេលថ្មីៗនេះ ដោយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA)...
សេអ៊ូល ៖ ទិន្នន័យគយរបស់ប្រទេសចិន បានបង្ហាញថា ពាណិជ្ជកម្ម របស់កូរ៉េខាងជើង ជាមួយចិន បានធ្លាក់ចុះប្រហែល ៨០ ភាគរយក្នុងឆ្នាំ ២០២០ នៅពេលដែល ទីក្រុងព្យុងយ៉ាង បានរក្សាការត្រួតពិនិត្យ តាមព្រំដែនយ៉ាងតឹងរឹង ប្រឆាំងនឹងការរាតត្បាត ជំងឺឆ្លងកូវីដ-១៩ ។ ទំហំពាណិជ្ជកម្មសរុប របស់កូរ៉េខាងជើង ជាមួយចិនមានចំនួន ៥៣៩,១...
ទ្រីប៉ូលី ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ថា ឧត្តមស្នងការការពារជនភៀសខ្លួន នៃអង្គការសហប្រជាជាតិ (UNHCR) កាលពីថ្ងៃសុក្រ បានឲ្យដឹងថា ជនអន្តោប្រវេសន៍ខុសច្បាប់ ប្រមាណជាង៩០នាក់ បានត្រូវជួយចេញពីឆ្នេរសមុទ្រ នៃប្រទេសលីប៊ី ។ ឧត្តមស្នងការ UNHCR បានឲ្យដឹង នៅលើបណ្តាញសង្គម Twitter ថា...
បរទេស ៖ ទូរទស្សន៍CNN ចេញផ្សាយនៅថ្ងៃសុក្រ នេះបានឲ្យដឹងថា មេដឹកនាំយោធាមីយ៉ាន់ម៉ា បានប្រកាសដោះលែងអ្នកទោស ចំនួនដល់ទៅរាប់ពាន់នាក់ នៅថ្ងៃនេះក្នុងពេលដែលក្រុមបាតុករ ដែលមានការខឹងសំបារខ្លាំងនោះ នៅតែបន្តការធ្វើការតវ៉ាប្រឆាំង របស់ខ្លួននៅឡើយក្តី រយៈពេល៧ថ្ងៃជាប់គ្នាមកហើយ ។ ប្រភពដដែលបានសរសេរទៀតថា អ្នកទោសសរុបប្រមាណជា២៣ ៣១៤នាក់ ត្រូវបានអនុញ្ញាតិឲ្យមានការដោះលែង និងចំថ្ងៃបុណ្យជាតិ ដែលមានឈ្មោះថា Union Day...
រូបថតកម្រដ៏គួរឲ្យភ្ញាក់ផ្អើល ដែលចេញផ្សាយដោយ NASA បានបង្ហាញឲ្យឃើញពីវិសាលភាព នៃការជីកយករ៉ែមាស ដែលភាគច្រើនត្រូវគេគិតថាខុសច្បាប់ នៅក្នុងព្រៃ Amazon របស់ប្រទេសប៉េរូ។ ទីភ្នាក់ងារអវកាសខាងលើនិយាយថា “ទន្លេមាស” ដែលស្ថិតនៅក្នុងរូបថតនោះ តាមពិតគឺជារណ្តៅដែលគេជឿជាក់ថា ត្រូវបានជីកដោយអ្នករុករករ៉ែដែលគ្មានអាជ្ញាប័ណ្ណ។ រណ្តៅទាំងនោះជាធម្មតា ត្រូវបានលាក់ជិតពីភ្នែកគេ តែត្រូវបំភ្លឺដោយពន្លឺព្រះអាទិត្យឆ្លុះបញ្ចាំងគួរឲ្យភ្ញាក់ផ្អើលបំផុត។ គួរឲ្យដឹងថា អវកាសយានិកម្នាក់ នៅស្ថានីយ៍អវកាសអន្តរជាតិ International Space...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រ បានឲ្យដឹងថា មន្ត្រីការទូតជាន់ខ្ពស់ នៃប្រទេសអាមេរិក និងកូរ៉េខាងត្បូង បានបើកកិច្ចពិភាក្សាគ្នាតាមទូរស័ព្ទអំពីបញ្ហាឧបទ្វីបកូរ៉េ និងក៏ដូចជាបញ្ហាជាច្រើនទៀតផងដែរ ។ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Chung Eui Yong និងរដ្ឋមន្ត្រីការបរទេស អាមេរិកលោក Antony Blinken នៅក្នុងកិច្ចពិភាក្សាគ្នាលើកនេះក៏បានដោះដូរពីគំនិតរវាងគ្នា ចំពោះបញ្ហាជាច្រើនទៀត...
អង់គ្លេស ៖ ការសិក្សាមួយបានរាយការណ៍ថា ឧបករណ៍ទំនាក់ទំនងឆ្លាតវៃ អាចជួយបង្កើនការមើលឃើញ របស់អ្នក ខណៈការកែលម្អចក្ខុវិស័យ របស់អ្នកការរចនាកញ្ចក់កែវ ភ្នែកឆ្លាតវៃថ្មីអាចតាមដានលើលក្ខខណ្ឌនានារួមមានជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល។ អ្នកស្រាវជ្រាវមកពីចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងចិនបានបង្កើតកែវថតមានលក្ខណៈពិសេសនៃឧបករណ៏សំណាញ់ដែលអាចវាស់កម្រិតពន្លឺសីតុណ្ហភាព និងសូម្បីតែជាតិគ្លុយកូស ក្នុងទឹកភ្នែក ។ អ្នកស្រាវជ្រាវបាននិយាយថា អ្នកប្រើចុងក្រោយ គឺមិនអាចតាមដានជំងឺទឹកនោម...