ព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មកូរ៉េខាងជើង ជាមួយចិន ធ្លាក់ចុះ ៨០ភាគរយ កាលពីឆ្នាំមុន ក្នុងបេលកំពុងមានជំងឺ រាតត្បាតជាសកលលោក

សេអ៊ូល ៖ ទិន្នន័យគយរបស់ប្រទេសចិន បានបង្ហាញថា ពាណិជ្ជកម្ម របស់កូរ៉េខាងជើង ជាមួយចិន បានធ្លាក់ចុះប្រហែល ៨០ ភាគរយក្នុងឆ្នាំ ២០២០ នៅពេលដែល ទីក្រុងព្យុងយ៉ាង បានរក្សាការត្រួតពិនិត្យ តាមព្រំដែនយ៉ាងតឹងរឹង ប្រឆាំងនឹងការរាតត្បាត ជំងឺឆ្លងកូវីដ-១៩ ។

ទំហំពាណិជ្ជកម្មសរុប របស់កូរ៉េខាងជើង ជាមួយចិនមានចំនួន ៥៣៩,១ លានដុល្លារអាមេរិកកាលពីឆ្នាំមុន គឺធ្លាក់ចុះ ៨០,៧ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុនមួយទៀត។

ទិន្នន័យបានបង្ហាញថា ការនាំចូលរបស់កូរ៉េខាងជើង ពីប្រទេសចិន បានធ្លាក់ចុះ ៨០,៩ ភាគរយស្មើនឹង ៤៩១,១ លានដុល្លារកាលពីឆ្នាំមុន ខណៈដែលការនាំចេញ របស់ខ្លួនទៅកាន់ប្រទេសជិតខាង មានចំនួនសរុប ៤៨ លានដុល្លារធ្លាក់ចុះ ៧៧,៧ ភាគរយធៀប នឹងឆ្នាំ២០១៩។

ការធ្លាក់ចុះយ៉ាងខ្លាំងនេះបណ្តាល មកពីការរឹតបន្តឹងការ ត្រួតពិនិត្យព្រំដែន ដែលបានធ្វើឡើងដើម្បីទប់ស្កាត់ការផ្ទុះឡើង នៃជំងឺឆ្លងកូវីដ-១៩ នៅលើទឹកដីរបស់ខ្លួន។

ប្រទេសកូរ៉េខាងជើង បានអះអាងថា គ្មានមេរោគឆ្លងនោះទេ ប៉ុន្តែខ្លួនបានអនុវត្តកិច្ចខិតខំប្រឹងប្រែង កំចាត់មេរោគយ៉ាងឆាប់រហ័ស និងទូលំទូលាយចាប់ តាំងពីដើមឆ្នាំនេះរួមទាំងការត្រួត ពិនិត្យព្រំដែន ការរឹតត្បិតចលនា របស់ប្រជាជន និងទំនិញរវាងប្រទេសទាំងពីរ ៕

ដោយ ឈូក បូរ៉ា

Most Popular

To Top