ក្រុងតូក្យូ ៖ លោកនាយករដ្ឋមន្រ្តីជប៉ុន Yoshihide Suga បានមានប្រសាសន៍ថា លោកបានប្តេជ្ញាចិត្តធ្វើជាម្ចាស់ផ្ទះ អូឡាំពិកទីក្រុងតូក្យូ បើទោះបីជាស្ថានភាពជំងឺរាតត្បាត កំពុងរីករាលដាល នៅក្នុងប្រទេសរបស់លោក ក៏ដោយយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។ លោក Suga បានប្រាប់សន្និសីទកាសែតមួយថា លោកនឹងត្រៀមសម្រាប់ការប្រកួតកីឡា អូឡាំពិកនិងប៉ារ៉ាឡាំពិក ដោយមានការប្តេជ្ញាចិត្ត និងចាត់វិធានការទាំងអស់ដែលអាចធ្វើទៅបាន ដើម្បីប្រឆាំងនឹងការឆ្លង...
បរទេស៖មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា ផែនការសេដ្ឋកិច្ចរយៈពេល៥ឆ្នាំរបស់លោក បានបរាជ័យមិនសម្រេចតាមគោលដៅ សឹងតែលើគ្រប់វិស័យទាំងអស់ ស្របពេលដែលលោកចាប់ផ្តើម សមាជបក្សពលករកូរ៉េ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ កិច្ចប្រជុំនយោបាយដ៏កម្រ ដែលលោក គីម ជុងអ៊ុន ធ្លាប់ធ្វើឡើងពីមុនក្នុងឆ្នាំ២០១៦នោះ បានធ្វើឲ្យមានការចាប់អារម្មណ៍នៅក្នុងតំបន់ ស្របពេលដែលលោកត្រូវបានគេរំពឹងថានងបង្ហាញផែនការសេដ្ឋកិច្ចរយៈពេល៥ឆ្នាំថ្មី និងចេញគោលនយោបាយបរទេស ត្រឹមតែរយៈពេលពីរសប្ដាហ៍ នៅមុនប្រធានាធិបតីអាមេរិក ជាប់ឆ្នោត...
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអង្គារនេះបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូងបានដាក់ផែនការថ្មីក្នុងការផលិត និងនាំចេញ បន្ទះឈីបរបស់ខ្លួនឲ្យបានដល់ទៅ២ដងធៀប នឹងឆ្នាំចាស់ សម្រាប់ឆ្នាំ២០២១នេះ។ យោងតាមការបញ្ជាក់របស់ក្រសួងពាណិជ្ជកម្មរបស់ កូរ៉េខាងត្បូងបានឲ្យដឹងទៀតដែរថាតាមការគ្រោងទុកកូរ៉េសង្ឃឹមថា នឹងអាចប្រមូលលុយបានពី១០៧,៥ពាន់លានដុល្លារទៅ ១១១ ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២១នេះ។ គួរឲ្យដឹងថាបើធៀបតួលេខគ្នារវាងឆ្នាំ២០២០ ដែលទទួលបានត្រឹមតែ ៩៩,២ពាន់លានដុល្លារនោះកូរ៉េខាងត្បូងនឹងអាចទទួលបានកំណើនរហូតទៅដល់ ១០ភាគរយពីទំហំព្យាករណ៍ខាង លើប៉ុន្តែវានៅទាបជាងតួលេខដែលខ្លួន លក់បានបំបែកកំណត់ត្រា កាលពីឆ្នាំ២០១៨ដែលទទួលបានរហូតទៅដល់ ១២៦,៧ពាន់លានដុល្លារ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ មន្ត្រីជាន់ខ្ពស់ សហភាពអារ៉ាប់រួមមួយរូប បានបង្ហាញនូវសុទិដ្ឋិនិយម ជុំវិញកិច្ចព្រមព្រៀងមួយ ដើម្បីបញ្ចប់ជម្លោះ ជាមួយប្រទេសកាតា នៅក្នុងជំនួបកំពូលអារ៉ាប់ឈូងសមុទ្រ កាលពីថ្ងៃអង្គារម្សិលមិញនេះ ប៉ុន្តែបាននិយាយថា វិធានការកសាងទំនុកចិត្ត គឺចាំបាច់ណាស់ ដើម្បីបង្កើតចំណងមិត្តភាពឡើងវិញ។ តាមសេចក្តីរាយការណ៍ រដ្ឋមន្ត្រីការបរទេសសហភាពអារ៉ាប់រួម លោក Anwar Gargash បាននិយាយប្រាប់ទូរទស្សន៍ Al Arabiya យ៉ាងដូច្នេះថា...
អាមេរិក៖ អង្គការអវកាសណា សាបានបញ្ចេញ នូវរូបភាពផ្កាយរណបគួរឲ្យភ្ញាក់ផ្អើល ដែលរំលេចឡើង ដើម្បីបង្ហាញពីឥទ្ធិពលបំផ្លិចបំផ្លាញ នៃការប្រែប្រួលអាកាសធាតុ និងរបៀប ដែលវាកំពុងផ្លាស់ប្តូរភពផែនដីរបស់យើង នាពេលបច្ចុប្បន្ន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ រូបភាពនៃការផ្លាស់ប្តូរ ដែលថតចេញពីទីអវកាស បង្ហាញពីការផ្លាស់ប្តូរពីការរួមផ្សំ នៃការផ្លាស់ប្តូរអាកាសធាតុ ការធ្វើនគរូបនីយកម្មទឹកជំនន់ និងអគ្គិភ័យ។ នេះរួមបញ្ចូល ទាំងការបង្រួមផ្ទាំងទឹកកក នៅនូវែលសេឡង់ ព្រិលនៅវាលខ្សាច់សាហារ៉ា...
អង់គ្លេស ៖ ក្រុមអ្នកស្រាវជ្រាវសហរដ្ឋអាមេរិក អះអាងថា សីតុណ្ហភាពជាមធ្យម នៃទីប្រជុំជន និងទីក្រុងនៅទូទាំងពិភពលោក អាចឡើងដល់៤,៥ អង្សាសេជាងសព្វថ្ងៃនេះ នៅចុងសតវត្សរ៍នេះ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ ក្រុមមកពីសាកលវិទ្យាល័យ Illinois បានអនុវត្តគំរូអាកាសធាតុ ស្មុគស្មាញចំនួន ២៦ ខុសៗគ្នាទៅកាន់តំបន់ទីក្រុង នៅក្នុងការសិក្សាដំបូង របស់ខ្លួន ដើម្បីយល់កាន់តែច្បាស់...
ជប៉ុន ៖ ក្រុមហ៊ុន Honda បានប្រកាសតម្រងខ្យល់ថ្មីមួយ ដែលមិនត្រឹមតែអាចការពារ មិនឲ្យមេរោគចូល ក្នុងរថយន្ត របស់លោកអ្នកប៉ុណ្ណោះទេ ថែមទាំងបំផ្លាញមេរោគចូល ទៅខាងក្នុងយានយន្តរយៈពេល ១៥ នាទីទៀតផង នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ Kurumaku ដែលមានន័យថា “ របាំងមុខរថយន្ត” ដើរតួដូចជារបាំងមុខ សម្រាប់យានយន្តរបស់អ្នក...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិកកាលពីថ្ងៃច័ន្ទ បានហៅការសម្រេចចិត្តរបស់អ៊ីរ៉ង់ ក្នុងការធ្វើឱ្យប្រសើរឡើង នូវសារធាតុអ៊ុយរ៉ានីញ៉ូម ដល់កម្រិត ២០ ភាគរយ នៅឯរោងចក្រហ្វដវូ របស់ខ្លួនថា ជាការជំរិតយកនុយក្លេអ៊ែរ ។ អ្នកនាំពាក្យក្រសួងការបរទេសបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសអ៊ីរ៉ង់ បង្កើនសារធាតុអ៊ុយរ៉ានីញ៉ូមដល់ ២០ភាគរយនៅឯក្រុមហ៊ុន Fordow គឺជាការប៉ុនប៉ងយ៉ាងច្បាស់មួយ ដើម្បីបង្កើនយុទ្ធនាការ នៃការជំរិតយកនុយក្លេអ៊ែរ ដែលជាការប៉ុនប៉ងមួយ...
បរទេស ៖ ក្រសួងការពារជាតិ សហរដ្ឋអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះ បានរាយការណ៍ពីកំណើន ករណីឆ្លងជម្ងឺកូវីដ១៩ ចំនួន៧.១៥០ករណី ក្នុងរយៈពេលមួយ សប្ដាហ៍កន្លងទៅ ហើយស្ថិតិបានបង្ហាញថា មានករណីឆ្លងសរុប១៦៩.៩១៤ នៅក្នុងចំណោមបុគ្គលិកយោធានិងស៊ីវិល មនុស្សនៅក្នុងបន្ទុកនិងក្រុមហ៊ុននានា ។ ស្ថិតិនេះ តាមសេចក្តីរាយការណ៍ គឺប្រៀបធៀបទៅនឹង ករណីឆ្លងសរុបចំនួន១៦២.៧៦៤ ដែលរាយការណ៍កាលពីសប្ដាហ៍មុន និងការកើនឡើងពីចំនួន១២០.៣៩៨ករណី នៅដើមខែធ្នូ...
នូវែលសេឡង់៖ការសិក្សាថ្មីមួយ បានរកឃើញថា កុមារដែលមានបញ្ហាច្រើន ដូចជាមានចរិតឆេវឆាវ និងមិនចេះអត់ធ្មត់ ទំនងជាជួបបញ្ហាហិរញ្ញវត្ថុ នៅពេលពួកគេក្លាយ ជាមនុស្សវ័យកណ្តាល ជាក់ជាមិនខានឡើយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ មនុស្សជាង ១,០០០ នាក់មកពីប្រទេសនូវែលសេឡង់កើតនៅឆ្នាំ ១៩៧២ និង ១៩៧៣ ត្រូវបានគេតាមដានពេញមួយជីវិត របស់ពួកគេរហូត ដល់អាយុ៤៥ ឆ្នាំ។...