ព័ត៌មានអន្តរជាតិ

វ៉ាស៊ីនតោន រារាំងឱកាសសម្រាប់ ការសន្ទនារវាងអ៊ីរ៉ង់ និងបណ្ដារដ្ឋឈូងសមុទ្រ

វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា សហរដ្ឋអាមេរិក កំពុងធ្វើអ្វីៗទាំងអស់ ដែលអាចធ្វើទៅបាន ដើម្បីរារាំងរាល់ឱកាស សម្រាប់ការសន្ទនារវាងអ៊ីរ៉ង់ និងបណ្តាប្រទេសឈូងសមុទ្រ Persian។

ក្រសួងការបរទេសរុស្ស៊ី បានដកស្រង់សម្តីលោក Lavrov ថា “វានឹងជាផលប្រយោជន៍របស់យើង សម្រាប់ប្រទេសអ៊ីរ៉ង់ និងរដ្ឋអារ៉ាប់នៃឈូងសមុទ្រ ដើម្បីបង្កើតការសន្ទនាគ្នាទៅវិញទៅមក ជាមួយគ្នាឈានដល់កិច្ចព្រមព្រៀង ពង្រឹងទំនុកចិត្តបង្កើត តម្លាភាពក្នុងកិច្ចការយោធា និងជាទូទៅអភិវឌ្ឍកិច្ចសហប្រតិបត្តិការ” ។

លោកបានបន្ថែមថា “ជាអកុសលសហសេវិករបស់សហរដ្ឋអាមេរិក រហូតមកដល់ពេលនេះរដ្ឋបាលបច្ចុប្បន្ន បានធ្វើអ្វីគ្រប់យ៉ាង ដើម្បីរារាំងការសន្ទនានេះមិនឱ្យកើតឡើង” ។

លោករដ្ឋមន្រ្តីបានកត់សម្គាល់បន្ថែមទៀតថា សំណើរបស់រុស្ស៊ី ស្តីពីគំនិតសន្តិសុខសមូហភាព សម្រាប់តំបន់ឈូងសមុទ្រ Persian ក៏មានបំណងជំរុញកិច្ចពិភាក្សារវាងអ៊ីរ៉ង់ និងបណ្តារដ្ឋឈូងសមុទ្រផងដែរ ហើយវាចាំបាច់ណាស់ដែល មិនមានសកម្មភាពណាមួយ ធ្វើឱ្យអន្តរាយដល់កិច្ចខិតខំប្រឹងប្រែងទាំងនេះ ៕

ដោយ ឈូក បូរ៉ា

Most Popular

To Top