វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ថា លោក Hunter Biden កូនប្រុសរបស់លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក ជាប់ឆ្នោត បានថ្លែងកាលពីថ្ងៃពុធថា កាតព្វកិច្ចពន្ធរបស់គាត់ ត្រូវបានស្ថិតក្នុងការស៊ើបអង្កេត ។ នៅក្នុងសេចក្តីប្រកាសមួយ លោក Hunter Biden បានលើកឡើងថា...
បរទេស៖នៅថ្ងៃអង្គារម្សិលមិញនេះ រដ្ឋមន្ត្រីការពារជាតិបានប្រកាសថា ប្រទេសហ្វីលីពីនទើបតែបានទទួលនូវសម្ភារៈយោធា ដែលមានតម្លៃប្រមាណជា២៩ លានដុល្លារពីសហរដ្ឋអាមេរិក ហើយវាគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹង សមត្ថភាពការពារជាតិ និងប្រឆាំងភេរវកម្មពីខាងក្រៅរបស់ខ្លួន។ គ្រឿងបរិក្ខារយោធាទាំងនោះរួមមានទាំងកាំភ្លើងវែង និងកាំភ្លើងខ្លីប្រឆាំងនឹងគ្រឿងផ្ទុះត្រូវបានប្រគល់ជូនហ្វីលីពីនក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីក្រសួងការពារជាតិ សហរដ្ឋអាមេរិក Christopher Miller ដែលកំពុងបំពេញទស្សនកិច្ចនៅ ក្នុងប្រទេសចំនួនពីរ នៅតំបន់អាស៊ីអាគ្នេយ៍។ រដ្ឋមន្រ្តីក្រសួងការពារជាតិហ្វីលីពីនលោក Delfin Lorenzana បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការធ្វើទំនើបកម្មរបស់ នៃកងកម្លាំងប្រដាប់អាវុធហ្វីលីពីននេះ...
បរទេស៖ទីភ្នាក់ងារ ចិនស៊ិនហួចេញផ្សាយនៅ ថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថាប្រទេស ប្រេស៊ីលដែលជា ប្រទេសផលិតនិងនាំចេញកាហ្វេច្រើនជាង គេបំផុតលើលោកនោះ ត្រូវបានគេមើលឃើញថាមាន តួលេខនាំចេញកើនឡើងដល់ទៅ៣២,២ភាគគិតត្រឹមខែវិច្ឆិកា នេះបើប្រៀបធៀបទៅនឹងតួលេខឆ្នាំទៅ។ ក្នុងខែវិច្ឆិកានេះប្រេស៊ីល នាំកាហ្វេចេញក្នុងទំហំប្រមាណជា៤,៣លានបេ (១បេស្មើនឹង៦០គីឡូក្រាម) ដែលក្នុងមានប្រមាណជា៨៥ភាគរយជា ប្រភេទកាហ្វេអារ៉ាប៊ីកានេះបើយោងតាមការបញ្ជាក់ របស់ក្រុមតំណាងអ្នកពាណិជ្ជកម្មរបស់ប្រេស៊ីលនៅក្នុងសេចក្តីថ្លែងការណ៍មួយ។ តាមរបាយការណ៍ក៏អាចបញ្ជាក់ បានដែរថាចាប់ពីខែមករាដល់ខែវិច្ឆិកាឆ្នាំប្រទេសប្រេស៊ីល បានធ្វើការនាំចេញកាហ្វេរហូតទៅដល់៣៩,៧លានបេគឺមានការ កើនឡើងប្រមាណជា៥,៧ភាគរយបើធៀប ទៅនឹងទំហំនាំចេញដែលខ្លួនធ្វើបានកាលពីឆ្នាំ២០១៩៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែត abcnews នៅថ្ងៃនេះបានសរសេរថា មន្ទីរប៉ង់តាហ្គោនបានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើល យ៉ាងខ្លាំងដោយការ សម្រេចចិត្តកាត់ជំនួយរបស់ខ្លួន ទាំងអស់សម្រាប់កិច្ចការងារប្រឆាំងភេវរកម្មនៃទីភ្នាក់ងារស៊ើបការណ៍ ពិសេសអាមេរិក CIA។ នៅក្នុងលិខិតមួយដែលផ្ញើជូនទៅដល់អង្គភាព CIA ពីសំណាក់រដ្ឋមន្ត្រីក្រសួងការពារជាតិបណ្តោះអាសន្នលោក Christopher Miller បានបញ្ជាក់ថាផែនការកាត់ជំនួយនេះនឹងចូលជាធរមានចាប់ពី ថ្ងៃទី៥ខែមករាខាងមុខនេះ។ ទោះបីជាយ៉ាងណាក្តីគេនៅមិនទាន់ បានដឹងច្បាស់ទេថាតើការសម្រេចចិត្តមួយនេះធ្វើឡើង ក្រោមមូលហេតុអ្វីនោះទេហើយតើវានឹងអាចធ្វើឲ្យប៉ះពាល់ ដល់កម្រិតណាទៅលើ...
អង់គ្លេស៖ របាយការណ៍សុខភាព អាកាសធាតុថ្មីព្រមានថា ចំនួនប្រជាជនដែលមានអាយុលើសពី ៦៥ឆ្នាំបានទទួលមរណភាព ដោយរលកកម្តៅកើនឡើងទ្វេដងនៅក្នុងចក្រភពអង់គ្លេស ចាប់តាំងពីដើមទសវត្សឆ្នាំ ២០០០ ដោយសារឥទ្ធិពល នៃការផ្លាស់ប្តូរអាកាសធាតុប៉ះពាល់ដល់សុខភាពនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ អ្នកស្រាវជ្រាវមកពីមហាវិទ្យាល័យ College London បានតាមដានទំនាក់ទំនង រវាងការប្រែប្រួលអាកាសធាតុ និងសុខភាពនៅជុំវិញពិភពលោក ដោយវាយតម្លៃសូចនាករពិភពលោកជាង៤០។ពួកគេបានរកឃើញថា គ្មានប្រទេសណាអ្នកមាន ឬអ្នកក្រណាម្នាក់មានភាពស៊ាំពីផលប៉ះពាល់សុខភាពនៃការកើនឡើងនៃសីតុណ្ហភាពពិភពលោក ហើយបើគ្មានសកម្មភាពវានឹងធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតមនុស្សកាន់តែខ្លាំងឡើង។ រលកកម្តៅគឺជាផលប៉ះពាល់សុខភាពដ៏សំខាន់មួយនៃការផ្លាស់ប្តូរអាកាសធាតុដែលបណ្តាលឲ្យមានមនុស្សស្លាប់ ជំងឺពីភាពតានតឹង...
វ៉ាស៊ីនតោន៖ សេតវិមានអាមេរិក នៅថ្ងៃអង្គារម្សិលមិញនេះ បានស្នើកញ្ចប់ជំនួយសង្គ្រោះថ្មីដែលមានទឹកប្រាក់ចំនួន ៩១៦ ពាន់លានដុល្លារអាមេរិក សម្រាប់ជំងឺកូវីដ-១៩ ដល់សភា ខណៈសេដ្ឋកិច្ចសហរដ្ឋអាមេរិក ប្រឈមនឹងហានិភ័យ នៃការធ្លាក់ចុះសេដ្ឋកិច្ចទ្វេដង។ រដ្ឋលេខាធិការក្រសួងរតនាគារ សហរដ្ឋអាមេរិកលោក Steven Mnuchin បានថ្លែងនៅល្ងាច ថ្ងៃអង្គារម្សិលមិញនេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីបានបង្ហាញសំណើរទៅកាន់ ប្រធានសភាប្រជាធិបតេយ្យ លោកស្រី Nancy...
តូក្យូ ៖ រដ្ឋាភិបាលជប៉ុន បានផ្ញើលិខិតគាំទ្រ ដល់កិច្ចខិតខំប្រឹងប្រែង របស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ ដើម្បីរៀបចំវ៉ាក់សាំង ដល់អត្តពលិក ចូលរួមក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូដែលត្រូវបានពន្យារពេល នៅឆ្នាំក្រោយយោង តាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ លិខិតនោះស្ថិតនៅខាងក្រោម ឈ្មោះលោកនាយករដ្ឋមន្រ្តី Yoshihide Suga ត្រូវបានបញ្ជូនទៅសម្ព័ន្ធភាព វ៉ាក់សាំងសកល ឯកជនសាធារណៈ Gavi...
អាមេរិក ៖ ក្រុមហ៊ុនAmazon Web Services ជាវេទិកាសេវាកម្ម Cloud របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស អាមេរិក Amazon បានបញ្ចេញនូវសេវាកម្មរៀន ម៉ាស៊ីនថ្មីចំនួន ៥ ដើម្បីជួយអតិថិជន ឧស្សាហកម្ម និងផលិតកម្មបង្កប់ភាពវៃឆ្លាត ក្នុងដំណើរ ការផលិតកម្ម របស់ពួកគេ ដើម្បីបង្កើនប្រសិទ្ធភាព ប្រតិបត្តិការការត្រួតពិនិត្យ គុណភាពសុវត្ថិភាព...
វ៉ាស៊ីនតោន ៖ ក្រុមហ៊ុន Facebook កំពុងត្រៀមខ្លួនទំាងបង្ខំ ក្នុងការលក់ទ្រព្យសម្បត្តិ WhatsApp និង Instagram បន្ទាប់ពីគណៈកម្មការពាណិជ្ជកម្ម សហព័ន្ធសហរដ្ឋអាមេរិក និងស្ទើរតែរាល់ រដ្ឋអាមេរិកបានដាក់ពាក្យបណ្តឹងប្រឆាំង នឹងក្រុមហ៊ុន ប្រព័ន្ធផ្សព្វផ្សាយ សង្គមដោយនិយាយថា កិច្ចព្រមព្រៀងនេះមិនយុត្តិធម៌ និងបង្កអន្តរាយដល់អតិថិជន យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ ជាមួយនឹងការដាក់ពាក្យបណ្តឹង...
សេអ៊ូល៖ របាយការណ៍មួយបានបង្ហាញ នៅថ្ងៃព្រហស្បតិ៍នេះថាពាណិជ្ជកម្ម របស់កូរ៉េខាងជើងជាមួយចិន បានធ្លាក់ចុះដល់កម្រិតទាបបំផុត នៅក្នុងខែតុលា ដោយសារតែការបិទព្រំដែន របស់ទីក្រុងព្យុងយ៉ាង ជាមួយនឹងសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺឆ្លងកូវីដ-១៩។ យោងតាមរបាយការណ៍ របស់សមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (KITA) បានឱ្យដឹងថាការនាំចេញ និងការនាំចូលរវាងប្រទេសទាំងពីរ បានឈានដល់ ១,៧ លានដុល្លារក្នុងខែតុលា ដែលធ្លាក់ចុះ ៩៩,៤ ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន។...