បរទេស៖ ក្រុមអ្នកបុរាណវិទូកាល ពីពេលថ្មីៗនេះបានប្រទះឃើញគំនូសដោយដៃដែលក្រោយ មកត្រូវបានគេជឿជាក់ថាគឺជាគំនូសដែលមានអាយុកាលចាស់ ជាងគេបំផុតលើលោកមានអាយុកាល ប្រមាណជា៤៥ ៥០០ឆ្នាំមកម្ល៉េះ។ គំនួសដោយដៃជាសត្វជ្រូកព្រៃនេះ ត្រូវបានគេរកឃើញនៅក្នុងល្អាងភ្នំ Leang Tedongnge ស្ថិតនៅក្នុងតំបន់ដ៏ដាច់ស្រយាលមួយលើកោះ Sulawesi ប្រទេសឥណ្ឌូនេស៊ីហើយវាបានក្លាយទៅ ជាភស្តុតាងថ្មីដែលអាចបញ្ជាក់បានថាវាគឺជាទីតាំងដែលធ្លាប់ មនុស្សជាបុព្វបុរសធ្លាប់រស់នៅ។ ក្រុមការងារដែលដឹកនាំ ដោយលោកសាស្ត្រាចារ្យ Aubert ជាមនុស្សជំនាញខាងអាយុកាល បានបញ្ជាក់ថាក្រោយការប្រើប្រាស់សារធាតុអ៊ុយរ៉ាញ៉ូម ក្នុងការវាស់វែងរួចមកយើងអាចជឿជាក់ថាវាមានអាយុ...
អេហ្ស៊ីប ៖ ការសិក្សា មួយបានអះអាងថា តួអក្ខរក្រមត្រូវបានបង្កើត ឡើង ដោយអ្នកជីករ៉ែកាណាន ដែលមិនចេះអក្សរនៅប្រទេសអេហ្ស៊ីប បុរាណបានប្រែក្លាយ អក្សរបុរាណអេហ្ស៊ីប ទៅជាអក្សរមូលដ្ឋាន និងសាមញ្ញកាលពី ៤០០០ ឆ្នាំមុននេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ កាលឆ្នាំ ២០០៦ អ្នកជំនាញអេហ្ស៊ីប Orly Goldwasser បានអះអាងថា និមិត្តសញ្ញាលើវត្ថុបុរាណ...
សេនហ្វ្រេនស៊ីស្កូ៖ក្រុមហ៊ុនបច្ចេកវិទ្យា យក្សសហរដ្ឋអាមេរិក Google របស់ Alphabet Inc បាននិយាយថា ខ្លួនបានដាក់ចេញនូវដំណោះស្រាយបញ្ហា ជាមួយកម្មវិធី Android មួយចំនួនត្រូវបានបង្កើតឡើង ដោយប្រើប្រព័ន្ធជូនដំណឹង របស់ក្រុមហ៊ុនអំពីការប៉ះពាល់ ក្នុងការទំនាក់ទំនង តាមដានមេរោគ COVID-19 យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ ក្រុមហ៊ុនបានបន្តថា បញ្ហានេះបណ្តាល ឲ្យមានការពន្យារពេលសមត្ថភាព...
សេអ៊ូល៖ ប្រភពមួយបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង ត្រូវបានគេរំពឹងថា នឹងធ្វើការសាកល្បងនៅក្រោមទឹក នៃមីស៊ីលផ្លោង SLBM ដែលបាញ់ដោយនាវាមុជទឹកនៅឆ្នាំនេះ បន្ទាប់ពីបានធ្វើការសាកល្បងនៅលើដី។ កូរ៉េខាងត្បូង កំពុងអភិវឌ្ឍមីស៊ីល SLBM ដោយផ្អែកលើមីស៊ីលផ្លោង Hyunmoo-2B ពីដីទៅដីដែលមានចម្ងាយប្រហែល ៥០០ គីឡូម៉ែត្រ។ យោងតាមមន្រ្តីការពារជាតិបានឱ្យដឹងថា វានឹងត្រូវបានប្រើជាមួយនាវាមុជទឹក ដែលមានទម្ងន់ ៣០០០ តោន...
ចិន ៖ ក្រុងសៀងហៃ ត្រូវបានគេរំពឹងថា នឹងរៀបចំវេទិកាកុំព្យូទ័រ ទំនើបដែលគាំទ្រ ដោយសិប្បនិម្មិត នៅឆ្នាំក្រោយ នៅពេលទីក្រុងជំរុញ ឲ្យប្រើបច្ចេកវិទ្យា សម្រាប់ការពង្រឹង អំណាចឧស្សាហកម្ម និងការគ្រប់គ្រងទីក្រុង យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។ មជ្ឈមណ្ឌលបច្ចេកវិទ្យា ជាន់ខ្ពស់ជំនាន់ថ្មី ដែលមានទីតាំងនៅតំបន់ពិសេស Lingang នៅតំបន់ពាណិជ្ជកម្មសេរី នៃទីក្រុងសៀងហៃ...
បរទេស ៖ យោធារបស់ប្រទេសអ៊ីរ៉ង់ តាមសេចក្តីរាយការណ៍ នៅថ្ងៃពុធនេះ បានចាប់ផ្តើមធ្វើសមយុទ្ធមីស៊ីល កងទ័ពជើងទឹក មានរយៈវាយប្រហារខ្លីមួយ ស្របពេលកំពុង មានភាពតានតឹងកាន់តែខ្លាំង រវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ។ នាវាចម្បាំង Makran ផលិតដោយអ៊ីរ៉ង់ ដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ពិពណ៌នាថា ជានាវាចម្បាំងដ៏ធំបំផុត របស់ប្រទេសអ៊ីរ៉ង់ មានកន្លែងចតឧទ្ធម្ភាគចក្រ ហើយនិងនាវា...
ម៉ិកស៊ីកូ ៖ តាមការស្រាវជ្រាវថ្មីបានឲ្យដឹងថា សត្វក្រពើបានរស់រានមានជីវិត ពីការវាយប្រហារ ដោយអាចម៍ផ្កាយ ដែលបានបំផ្លាញដាយណូស័រ ដោយសារតែរូបរាង អាចបត់បែន តាមកាលៈទេសៈ និងមានលក្ខណៈពិសេស ឲ្យពួកគេទប់ទល់នឹងការផ្លាស់ប្តូរ បរិស្ថាន ដ៏ធំធេងបង្កឡើង នៃការរងផលប៉ះពាល់ នាសម័យកាលនោះ នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។ សត្វក្រពើអាចលូតលាស់ នៅក្នុងទឹក និងលើគោក...
បរទេស៖ ប៉ូលីស នៃអង្គភាពប្រឆាំង ការជួញដូរមនុស្ស ហៅកាត់ថា ATPD នៅថ្ងៃពុធបានចាប់ខ្លួន បុរសពីរនាក់ ពីបទលួងលោមស្ត្រីថៃ អោយធ្វើពេស្យាចារ ដោយបង្ខំនៅក្នុងប្រទេសប្រ៊ុយណេ ។ មេបញ្ជាការ ATPD លោកឧត្តមសេនីយ៍ Siam Boonsom បាននិយាយថា លោក Rachen Sooksorn អាយុ...
បរទេស៖ក្នុងពេលប៉ុន្មានថ្ងៃចុងក្រោយនៃរដ្ឋបាលលោក ត្រាំ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បាននិយាយដោយមិនផ្តល់ភស្តុតាងជាក់លាក់ថា អង្គការភេរវកម្ម អាល់កៃដា បានបង្កើតទីស្នាក់ការកណ្ដាលប្រតិបត្តិការថ្មី នៅក្នុងប្រទេសអ៊ីរ៉ង់។លោករដ្ឋមន្ត្រីការបរទេសអាមេរិក បាននិយាយប្រាប់អ្នកសារព័ត៌មាននៅក្នុងទីក្រុងវ៉ាស៊ីនតោនថា អង្គការភេរវកម្មស៊ុននី បានផ្លាស់ប្តូរមូលដ្ឋានរបស់ខ្លួន ទៅកាន់ប្រទេសអ៊ីរ៉ង់ ស្របពេលដែលកងកម្លាំងអាមេរិកនិងសម្ពន្ធមិត្ត ធ្វើសង្គ្រាមប្រឆាំងអំពើភេរវកម្មនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្រោយការវាយប្រហារថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ នៅសហរដ្ឋអាមេរិក។លោក Mike...
សេនហ្វ្រេនស៊ីស្កូ ៖ ប្រធានក្រុមហ៊ុនបណ្តាញ ផ្សព្វផ្សាយសង្គម Twitter លោក Jack Dorsey បានគាំទ្រការហាមឃាត់ របស់វេទិកាផ្ញើសារទៅប្រធានាធិបតី សហរដ្ឋអាមេរិកលោក Donald Trump ប៉ុន្តែបាននិយាយថា វាបានបង្កើតនូវគំរូ“ គ្រោះថ្នាក់ ” និងតំណាងឲ្យការបរាជ័យ ក្នុងការលើកកម្ពស់ការសន្ទនា ដែលមានសុខភាពល្អនៅលើបណ្តាញ សង្គមយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ...