ព័ត៌មានអន្តរជាតិ

សហភាពអារ៉ាប់ ចុះកុងត្រាទិញយន្តចម្បាំង អាមេរិក F-35 ចំនួន៥០គ្រឿង

បរទេស ៖ យោងាតាមការចេញផ្សាយ របស់សារព័ត៌មានបរទេស កាលពីថ្ងៃពុធម្សិលមិញ បានឲ្យដឹងថា សហភាពអារ៉ាប់បានចុះហត្ថលេខា ផ្លូវការក្នុងបញ្ជាទិញ យកយន្តហោះចម្បាំង F-35 ចំនួន៥០គ្រឿង និងយន្តហោះដ្រូន បែបយោធាចំនួន១៨គ្រឿងផងដែរ។

ទោះបីជាកិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើងមុនបន្តិចការឡើង ធ្វើសច្ចាប្រណិធាន នៃប្រធានាធិបតីថ្មីលោក Joe Bidenក្តីប៉ុន្តែលោកបានបញ្ជាក់ថា នឹងធ្វើការពិនិត្យឡើងវិញ ទៅលើកិច្ចព្រមព្រៀងនេះ។

គួរឲ្យដឹងដែរសហភាពអារ៉ាប់រួមដែលត្រូវបានគេមើលឃើញថាគឺជាដៃគូសម្ព័ន្ធមិត្តរបស់អាមេរិកជាយូរណាស់មកហើយនោះគឺតែងតែមានបំណងចង់ធ្វើការបញ្ជាទិញយន្តហោះចម្បាំងប្រភេទនេះរហូតមកប៉ុន្តែ
ទើបតែបានជោគជ័យក្រោយខ្លួនបានយល់ព្រមធ្វើទំនាក់ទំនងជាធម្មតាវិញជាមួយនឹងអ៊ីស្រាអ៊ែលកាលពីចុងខែសីហាកន្លងមក៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top