ព័ត៌មានជាតិ

អត្តសញ្ញាណវប្បធម៌ខ្មែរ ក្នុងជិវភាពរបស់នៅថ្មី នៅប្រទេសវៀតណាម

តាមរយៈកម្មវិធីគោលដៅជាតិអភិវឌ្ឍសេដ្ឋកិច្ចសង្គម សម្រាប់តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំដំណាក់កាលពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០៣០ ការងារអភិរក្សវប្បធម៌ខ្មែរក្នុងអំឡុងពេលពេលកន្លងមកត្រូវបានអនុវត្តកាន់តែមានប្រសិទ្ធភាពនិងជាក់ស្តែង ដោយផ្សារភ្ជាប់ជាមួយនឹងការប្រកបមុខរបរចិញ្ចឹមជីវិត ការអប់រំ ការកាត់បន្ថយភាពក្រីក្រ ការអភិវឌ្ឍទេសចរណ៍និងតម្រូវការផ្នែកវប្បធម៌របស់ប្រជាជន។

បន្ទាប់ពីការរួមបញ្ចូលគ្នាជាមួយ ខេត្តគៀនយ៉ាង នៅខេត្ត អានយ៉ាង មានសហគមន៍ជនជាតិខ្មែរមានចំនួនជិត ៤០ ម៉ឺននាក់ ស្មើនឹង ៨,០៦% នៃចំនួនប្រជាជនសរុបក្នុងខេត្ត។ ចំណុចលេចធ្លោក្នុងគោលនយោបាយជនជាតិនៅខេត្ត អានយ៉ាង គឺការអនុវត្តគម្រោង «អភិរក្សនិងលើកកម្ពស់តម្លៃវប្បធម៌ប្រពៃណីល្អប្រពៃរបស់បណ្ដាជនជាតិភាគតិច ដោយផ្សារភ្ជាប់ជាមួយការអភិវឌ្ឍទេសចរណ៍»។ តាមរយៈគម្រោងនេះ មានទីតាំង បេតិកភណ្ឌវប្បធម៌ជាច្រើននៅក្នុងតំបន់ជនជាតិភាគតិច ជាពិសេសគឺបងប្អូនជនជាតិខ្មែរ ត្រូវបានកែលម្អ ធ្វើអោយល្អប្រសើរឡើង។ 

ខេត្ត អានយ៉ាង ក៏ផ្ដោតការយកចិត្តទុកដាក់ជាសំខាន់ក្នុងកិច្ចការនាំយកវប្បធម៌ឱ្យមានសកម្មភាពរួសរវើកឡើងវិញក្នុងជីវភាពរបស់ប្រជាជនតាមមូលដ្ឋាន។ អាជ្ញាធរបានផ្តល់ទូដាក់សៀវភៅចំនួន ២៨ តាមឃុំៗ ក្នុងតំបន់ជនជាតិភាគតិច ប្រគល់ឧបករណ៍ភ្លេងនិងសម្ភារបំពងសំឡេងដល់ក្រុមសិល្បៈខ្មែរជាច្រើន ព្រមទាំងរៀបចំវគ្គបណ្តុះបណ្តាលអំពីការកំណត់អត្តសញ្ញាណនិងការចុះបញ្ជីបេតិកភណ្ឌ បង្ហាត់បង្រៀនភ្លេងពិណពាទ្យ សម្ដែងស្គរ។ល។

កម្មវិធីមហោស្រព ការសម្តែងសិល្បៈ ការប្រណាំងគោនៅតំបន បៃនូយ (ភ្នំប្រាំពីរ) ពិធីបុណ្យចូលឆ្នាំថ្មី សែនដូនតានិងអកអំបុក ត្រូវបានបន្តថែរក្សា បង្កើតជីទីមូលដ្ឋានគ្រឹះសម្រាប់វិស័យទេសចរណ៍វប្បធម៌និងតាមជំនឿ​បែប​ព្រលឹង​និយម។ ពិធីកិច្ចបរមបុរាណនិងសិប្បកម្មតាមបែបប្រពៃណីមួយចំនួនដែលប្រឈមនឹងការបាត់បង់ដូចជាការធ្វើស្មូនឆ្នាំងនិងសិល្បៈល្ខោនយីកេ ក៏ត្រូវបានស្តារឡើងវិញផងដែរ។ ការបង្រៀននិងរៀនអក្សរខ្មែរនៅកម្រិតបឋមសិក្សាត្រូវបានអនុវត្តដោយមានរបៀបរៀបរយ ជួយឱ្យកូនចៅបងប្អូនជនជាតិរក្សាបានភាសានិងអក្សររបស់ខ្លួន។

ក្រឡេកមើលទៅខេត្ត ដុងណាយ វិញ សហគមន៍ជនជាតិខ្មែរមានប្រជាជន ៣៦.២២៥ នាក់ ដែលជាក្រុមជនជាតិធំលំដាប់ទីបីរក្នុងខេត្ត រស់នៅពាសពេញតាមឃុំ សង្កាត់និងរស់នៅលាយឡំជាមួយជនជាតិ គិញ។ កម្មវិធីបង្រៀនភាសាខ្មែរត្រូវបានដំណើរការអនុវត្តនៅតាមសាលារៀននិងវត្តអារាមពុទ្ធសាសនាថេរវាទ។

ក្នុងដំណាក់កចាលពីឆ្នាំ២០២២ ដល់ឆ្នាំ ២០២៥ វិទ្យាស័យអន្តេវាសិកជនជាតិមធ្យមសិក្សាបឋមភូមិ ឡុកនិញ បានរៀបចំកម្មវិធីបង្រៀនភាសាខ្មែរក្រៅម៉ោងសិក្សាដល់កូនសិស្សចាប់ពីថ្នាក់ទី ៦ ដល់ថ្នាក់ទី ៨ ។ រីឯសាលាអន្តេវាសិកជនជាតិមួយចំនួនផ្សេងទៀត ក៏បានរៀបចំបង្រៀនភាសាខ្មែសម្រាប់ការប្រាស្រ័យទាក់ទងប្រចាំថ្ងៃ ក្នុងគោលបំណងជួយឱ្យសិស្សានុសិស្សងាយស្រួលសម្របខ្លួនក្នុងសង្គមផង ហើយរក្សាបានភាសាជនជាតិដើមរបស់ខ្លួនផងដែ។

នៅតាមគ្រឹះស្ថានគោរប្រណិ​ប័តន៍សាសនាផ្សេងៗ ព្រះសង្ឃបានសហការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីបើកថ្នាក់បង្រៀនភាសា និងអក្សរខ្មែរអោយយុវជននៅក្នុងភូមិក្នុងអំឡុងពេល​វ៉ា​កង (វិស្សមកាល) ឬថ្ងៃឈប់សម្រាក។ រួមជាមួយការបង្រៀនអក្សរ ភ្លេងពិណពាទ្យនិងរបាំយក្សក៏ត្រូវបានគាំទ្រឱ្យមានការស្តារឡើងវិញ ត្រូវបានបង្ហាត់បង្រៀននិងសម្តែងនៅក្នុងពិធីបុណ្យទាននានា។ តាមរយៈចលនាយុវជន កម្មវិធីបង្ហាត់បង្រៀនរបាំប្រជាប្រិយ លេងឧបករណ៍ភ្លេងនិងល្បែងប្រពៃណី បានទាក់ទាញយុវជនជាច្រើនមកចូលរួម។

បច្ចុប្បន្ន ខេត្ត តីនិញ មានបងប្អូនជនជាតិខ្មែរជាង ២ ម៉ឺននាក់ ដោយមាន ១.៨៤៤ ក្រុមគ្រួសារ។ ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ទំនៀមទម្លាប់និងពិធីការប្រពៃណីជាច្រើនរបស់ជនជាតិខ្មែរក៏ត្រូវបានសិក្សាស្រាវជ្រាវនិងស្តារឡើងវិញ។ អាជ្ញាធរមូលដ្ឋានបានរៀបចំសកម្មភាពអភិរក្សពិធីបុណ្យចូលឆ្នាំថ្មីខ្មែរដោយផ្សារភ្ជាប់ជាមួយនិងទេសចរណ៍សហគមន៍ ក៏ដូចជាការវិនិយោគគម្រោងជួសជុលវត្តអារាមខ្មែរ។

ចំណុចលេចធ្លោមួយរបស់ខេត្ត តីនិញ គឺប្រព័ន្ធស្ថាប័ន្នវប្បធម៌តាមមូលដ្ឋាន។ មកទល់ពេលនេះ ខេត្ត តីនីញ បានសាងសង់ និងដំណើរការអគាវប្បធម៌ចំនួន ៧ សម្រាប់បងប្អូនជនជាតិខ្មែរ។ ទីទាំងទាំងនេះបានក្លាយជាទីកន្លែងសម្រាប់ប្រជាពលរដ្ឋជួបជុំគ្នាប្រាស្រ័យទាក់ទងខាងសិល្បៈ កីឡា រៀនសូត្រចំណេះដឹងអំពីកសិកម្ម ចែករំលែកបទពិសោធន៍ផលិតកម្ម ទទួលយកបច្ចេកទេសកសិកម្មថ្មីៗ។

ចំណែកនៅទីក្រុង ហូជីមិញ វិញ បច្ចុប្បន្នមានជនជាតិខ្មែរជាង ៥៧.០០០ នាក់ដែលកំពុងរស់នៅសិក្សានិងធ្វើការ។ ដោយសារនៅទីក្រុង បងប្អូនជនជាតិខ្មែររស់នៅលាយឡំតាមទីប្រជុំជនផ្សេងៗ មិនបង្កើតជាភូមិដាច់ដោយឡែកឡើយ។ ដូច្នេះហើយ ការអភិរក្សវប្បធម៌នៅទីក្រុងដ៏មមាញឹកមួយនេះត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយការអប់រំ ការងារ និងសុខុមាលភាពសង្គម ដើម្បី​ ឱ្យអត្តសញ្ញាណជនជាតិអាចបន្តត្រូវបានទទួលស្គាល់ក្នុងលំហទីក្រុង។

ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ថានភាពសេដ្ឋកិច្ចរបស់ជនជាតិខ្មែរនៅទីក្រុង ហូជីមិញ មានការកែលម្អគួរឱ្យកត់សម្គាល់តាមរយៈកម្មវិធីកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព។ អាជ្ញាធរទីក្រុងបានផ្តោតការយកចិត្តទុកដាក់លើការអប់រំ លើកកម្ពស់ចំណេះដឹង បណ្តុះបណ្តាលវិជ្ជាជីវៈនិងបង្កើតការងារថ្មីសម្រាប់កូនចៅបងប្អូនជនជាតិ។ គោលនយោបាយផ្ដល់ឥណទានអនុគ្រោះនិងការគាំទ្រជីវភាពដោយផ្ទាល់បានជួយឱ្យគ្រួសារក្រីក្រនិងជិតខ្សែបន្ទាត់នៃភាពក្រីកជាច្រើន ត្រូវបានកែលម្អប្រាក់ចំណូល និងមានជីវភាពរស់នៅកាន់តែមានស្ថិរភាពពីមួយថ្ងៃទៅមួយថ្ងៃ។

ចាប់ពី ខេត្ត អានយ៉ាង ដុងណាយ តីនិញ រហូតដល់ទីក្រុង ហូជីមិញ ទោះបីខេត្ត ក្រុងនីមួយៗ មានលក្ខណៈខុសគ្នាក៏ដោយ ក៏ប៉ុន្តែ សុទ្ធតែមានទិសដៅរួមដូចគ្នា គឺដាក់បញ្ចូលវប្បធម៌ខ្មែរទៅក្នុងជីវភាពសហគមន៍ ហើយភ្ជាប់ជាមួយការអភិរក្សនិងអភិវឌ្ឍ។ ខណៈពេលដែលភាសាខ្មែរនៅតែបន្លឺឡើងក្នុងថ្នាក់រៀននីមួយៗ សម្លេងវង់ភ្លេងពិណពាទ្យនៅតែបន្លឺក្នុងពិធីបុណ្យទាននានា ភូមិស្រុកមានលំហសម្រាប់សកម្មភាពសហគមន៍បន្ថែមទៀតហើយប្រជាជនមានជីវភាពស្ថិរភាពនោះ បេតិកភណ្ឌវប្បធម៌នឹងក្លាយជាធនធានដ៏រឹងមាំ ដែលរួមចំណែកដល់ការបង្កើនអត្តសញ្ញាណវប្បធម៌តំបន់ក្នុងចរន្តនៃដំណើការអភិវឌ្ឍដ៏រស់រវើកនាពេលបច្ចុប្បន្ននេះ៕

ដោយ៖ ជា វិសាល

Most Popular

To Top