ភ្នំពេញ៖កីឡាករវប្បកម្ម ស្រ៊ិន រាជ ជាកីឡាករកាយវប្បកម្មដ៏ឆ្នើមរបស់កម្ពុជា ដែលធ្លាប់បានឈ្នះមេដាយសំរឹទ្ធពីការប្រកួតកាយវប្បកម្មជើងឯកពិភពលោក បានប្រាប់ឲ្យដឹងថា កីឡាករ-កីឡាការិនីស្ថិតក្រោមការគ្របគ្រងរបស់សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជាបានហ្វឹកហាត់តាមធម្មជាតិ ១០០ ភាគរយមិនបានប្រើប្រាស់សារធាតុហាមឃាត់ក្នុងកីឡាណាមួយឡើយ ពួកយើងទទួលទានអាហារច្រើនជាដូចជាសាច់គោ សត្វត្រី បន្លែ ពង់មាន់ ទ្រូងមាន់គ្រឿងសមុទ្រ ផ្លែឈើ និងបាយ សុទ្ធតែជាអាហារបែបធម្មជាតិពិតៗ។

កីឡាករវប្បកម្ម ស្រ៊ិន រាជ បានបញ្ជាក់ថា ក្នុងនាមកីឡាករសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា មិនបានប្រើប្រាស់សារធាតុហាមឃាត់ក្នុងកីឡា ក្រុមអត្តពលិកទំាងអស់បានគោរពតាមច្បាប់របស់ក្រសួងអប់រំ យុវជន និងកីឡាក ទីភ្នាក់ងារកម្ពុជាប្រឆាំងដូប៉ា (ទ.ក.ប.ដ.) ឬហៅជាភាសាអង់គ្លេសថា Cambodia Anti-Doping Agency (CADA) ទីភ្នាក់ងារប្រឆាំងប្រើប្រាស់សារធាតុហាមឃាត់ក្នុងកីឡាពិភពលោក ។ ការទទួលទានប្រចាំថ្ងៃរបស់លោក តាមច្បាប់ដែលកំណត់ឲ្យធម្មជាតិ មិនបានប្រើប្រាស់ថ្នាំជំនួយសាច់ដុំតាមការលើឡើងរបស់ជនចំនួនតូចឡើយ។

កីឡាករវប្បកម្មឆ្នើមបានបញ្ជាក់ថា រាល់ថ្ងៃនេះដឹកនាំសហព័ន្ធតែដាល់តឿនដល់លោក និងកីឡាករ កីឡាការិនីផ្សេងៗទៀតត្រូវហ្វឹកហាត់បែបធម្មជាតិ ទោះបីចាញ់ ឬឈ្នះដោយសមត្ថភាពផ្ទាល់ មិនត្រូវប្រើប្រាស់ថ្នាំដែលជាសារធាតុហាមឃាត់ធ្វើឲ្យប៉ះពាល់កិត្តិយសប្រទេសជាតិឡើយ ពីព្រោះការប្រើថ្នាំធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ខ្លាំងបំផុត។ ក្នុងនាមកីឡាករ ស្រ៊ិន រាជ ស្អាតស្អំមួយរូប និងតំណាំងកីឡាករវប្បកម្មស្អាតស្អំ សូមច្រានចោលការលើឡើងរបស់ជនមួយចំនួនតូចដាច់ខាត ក្នុងប្រទេសកម្ពុជាកីឡាករវប្បកម្មស្អាតស្អំមានច្រើនជាប្រទេសជិតខាងទៅទៀត ។

កីឡាករ ស្រ៊ិន រាជ បានបន្ថែមថា បរទេសជាច្រើនបានកោតសរសើរកម្ពុជាដែលសម្បូរកីឡាករ-កីឡាការិនីស្អាតស្អំច្រើនដូចជាប្រទេសឡាវ និងប្រទេសវៀតណាម។ជនមួយចំនួនតូចគួរគិតពិចារណផង លោកអ្នកចូលរួមការប្រកួតកម្មផ្សេង និងខ្ញុំប្រកួតកម្មផ្សេងៗគ្នា អ្នកចូលរួមការប្រកួតដែលអនុញ្ញាតឲ្យប្រើប្រាស់សារធាតុហាមឃាត់ក្នុងកីឡានោះជារឿងរបស់អ្នក ចំណែកសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជាចូលរួមការប្រកួតអន្តរជាតិពិកប្រាកដរបស់សហព័ន្ធកីឡាវប្បកម្មពិភពលោក (WBPF)៕
ដោយ៖លី ភីលីព
