ព័ត៌មានអន្តរជាតិ

មហិច្ឆតា នុយក្លេអ៊ែកូរ៉េខាងជើង នឹងត្រូវការពេលវេលាច្រើនឆ្នាំ

បរទេស៖ អ្នកវិភាគមួយរូប បាននិយាយប្រាប់ថា ផែនការកូរ៉េខាងជើង ធ្វើការអភិវឌ្ឍផលិតនាវាមុជទឹក ដោយថាមពលនុយក្លេអ៊ែ និងអាវុធលឿនជាងសម្លេង អាចសេចក្តីប៉ងប្រាថ្នាមួយ ហើយរដ្ឋាភិបាលប្រទេសនេះ អាចស្ថិតនៅឆ្ងាយជាច្រើនឆ្នាំ ពីការសម្រេចបានគោលដៅរបស់ខ្លួននោះ។

ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង យុនហាប់ បានរាយការណ៍ថា លោក Michael Elleman ជាមន្ត្រីជាន់ខ្ពស់ សម្រាប់កិច្ចការពារមីស៊ីល នៅវិទ្យាស្ថានអន្តរជាតិសិក្សាយុទ្ធសាស្ត្រ បាននិយាយនៅក្នុងអំឡុងវីដេអូខលមួយ ស្តីពីសមាជបក្សលើកទី៨ របស់កូរ៉េខាងជើងថា អាវុធដែលលោក គីម ជុងអ៊ុន មានក្នុងចិត្តនោះ គឺស្មុគស្មាញនិងពិបាកអភិវឌ្ឍផលិត។

លោក Michael Elleman បានមានប្រសាសន៍យ៉ាងដូច្នេះថា “ទាំងនេះគឺជាគម្រោងដ៏ស្មុគស្មាញ ដែលត្រូវការពេលវេលាជាច្រើនៗឆ្នាំ បើមិនមែនរាប់ទសវស្សដើម្បីផលិតទេនោះ ហើយប្រសិនបើសម្លឹងមើលប្រវត្តិសាស្ត្រ នៃកម្មវិធីនាវាមុជទឹកដើរ ដោយថាមពលនុយក្លេអ៊ែនិងមីស៊ីលចិន វាត្រូវការពេលវេលាជាងពីរទៅ៣ទសវត្ស និងជួបការបរាជ័យជាច្រើន។ ខ្ញុំគិតថា នេះជាបំណងប្រាថ្នាជាងអ្វីផ្សេងទៀត នៅត្រង់ចំណុចនេះ”៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top