វ៉ាស៊ីនតោន៖ ការស្ទង់មតិប្រចាំសប្តាហ៍បានឲ្យដឹងថា ការស្ទង់មតិថ្មីរបស់ Gallup រកឃើញថាប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ចូ បៃដិន មានអត្រាអនុគ្រោះដែលបង្ហាញពីការពេញចិត្ដរហូតដល់ ៥៥% និងមានអត្រាមិនអំណោយផល ឬមិនពេញចិត្ដ ៤១% ។ ជាមួយគ្នានេះដែរ ការស្ទង់មតិដដែលផ្តល់ ឱ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នូវអត្រាអនុគ្រោះ ឬការពេញចិត្ដ ៤២%...
បរទែស៖រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប នៅថ្ងៃចន្ទនេះ បានធ្វើការវាយតម្លៃដ៏សំខាន់ សម្រាប់ទណ្ឌកម្មប្រឆាំងប្រទេសតួកគី ជុំវិញរឿងជម្លោះឧស្ម័ន នៅសមុទ្រមេឌីទែរ៉ានេភាគខាងកើត នៅមុនពេលដែលថ្នាក់ដឹកនាំ សហភាពអឺរ៉ុប ធ្វើការសម្រេចចិត្តនៅក្នុងជំនួបកំពូលមួយនាថ្ងៃទី១០-១១ ខែធ្នូ ថាតើត្រូវធ្វើយ៉ាងណាល្អលើការ គម្រាមកំហែង ដើម្បីដាក់វិធានការពិន័យ។ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអាល្លឺម៉ង់ លោក Heiko Maas បាននិយាយប្រាប់អ្នកសារព័ត៌មាន នៅក្នុងទីក្រុងព្រួចសែលដូច្នេះថា “នាលពេលថ្មីៗកន្លងមកនេះ មានការបង្កហេតុច្រើនហួស ហើយភាពតានតឹងរវាងប្រទេសតូកគី...
សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអ៊ីន បានអំពាវនាវសម្រាប់ការពង្រីកការធ្វើតេស្ដជំងឺកូវីដ-១៩ និងការតាមដានឱ្យបានហ្មត់ចត់បន្ថែមទៀត នៅពេលដែលប្រទេសនេះ បានព្យាយាមគ្រប់គ្រងរលកឆ្លងចុងក្រោយបង្អស់ និងធំបំផុតរបស់ខ្លួន។ ទីភ្នាក់ងារត្រួតពិនិត្យ និងការពារជំងឺកូរ៉េ បានរាយការណ៍ថា មានករណីឆ្លងមេរោគឆ្លងកូវីដ-១៩ ចំនួន ៦១៥ ករណីគិតត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃអាទិត្យ ដោយប្រមូលបានការកើនឡើងប្រចាំថ្ងៃ ៣ ខ្ទង់ដែលបាននាំឱ្យមានអ្នកជំងឺ ៨,៣១១ នាក់ដែលត្រូវបានគេអះអាងថា ជាអ្នកជំងឺធ្វើចត្ដាឡីស័ក...
អង់គ្លេស ៖ ក្រុមតារាវិទូបាននិយាយថា ភពធំជាងគេចំនួន២ភព នៅក្នុងប្រព័ន្ធព្រះអាទិត្យ គឺភពព្រហស្បតិ៍ និងភពសៅរ៍ នឹងបង្ហាញខ្លួននៅជិតគ្នា នៅលើមេឃពេលរាត្រី នៃសប្តាហ៍បុណ្យណូអែល នៅចំណុចណាមួយ ក្នុងរយៈពេល ៨០០ ឆ្នាំកន្លងមកនេះ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ភពយក្សឧស្ម័នទាំង២នេះ ពួកគេបានខិតកាន់តែជិតគ្នាបន្តិចម្តងៗ ចាប់តាំងពីដើមរដូវក្តៅ ហើយនឹងលេចឡើងស្ទើរ តែដូចប្រព័ន្ធភពទ្វេនៅថ្ងៃទី ២១...
បរទេស៖ ការលាតត្រដាងនេះ អាចជួយពន្យល់អំពីការកើនឡើង នូវកិច្ចសហប្រតិបត្តិការ រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹង អ៊ីរ៉ង់នៅចុងទសវត្សឆ្នាំ ២០០០ ក៏ដូចជាផ្តល់នូវបរិបទបន្ថែមទៀត នៅពីក្រោយការសម្លាប់ អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ អ៊ីរ៉ង់ ឈានមុខគេ លោក Mohsen Fakhrizadeh ដែលការស្លាប់នេះ មិនទាន់ត្រូវបានគេសន្និដ្ឋាន នៅឡើយ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៥...
តូក្យូ ៖ ប្រអប់ របស់ប្រទេសជប៉ុនមួយ ដែលដឹកគំរូដំបូងនៃផ្កាយ ព្រះគ្រោះបានបាញ់ជុំវិញបរិយាកាស ពេលយប់ថ្ងៃអាទិត្យមុនពេលចុះចត ដោយជោគជ័យនៅតំបន់ឆ្ងាយដាច់ ស្រយាលអូស្ត្រាលី ដោយបំពេញបេសកកម្ម ដើម្បីផ្តល់តម្រុយដល់ប្រភព ដើមនៃប្រព័ន្ធព្រះអាទិត្យ និងជីវិតនៅលើផែនដីយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ យានអវកាស Hayabusa2 បានបញ្ចេញប្រអប់តូចៗកាលពីថ្ងៃសៅរ៍ និងបានបញ្ជូនវាឆ្ពោះទៅផែនដី ដើម្បីបញ្ជូនគំរូពីអាចម៍ផ្កាយ នៅឆ្ងាយដែលមាន ចម្ងាយប្រហែល ១០ គីឡូម៉ែត្រពីលើដី...
សេនហ្វ្រេនស៊ីស្កូ ៖ អ្នកជំនាញខាងបញ្ញាសិប្បនិម្មិតលេចធ្លោ លោកស្រី Timnit Gebru បានជួយកែលម្អមុខមាត់ សាធារណៈ របស់ Google ក្នុងនាមជាក្រុមហ៊ុន ដែលលើកស្ទួយអ្នកវិទ្យាសាស្ត្រ កុំព្យួទ័រខ្មៅ និងចោទសួរពីការប្រើប្រាស់បច្ចេកវិទ្យា AI បង្កគ្រោះថ្នាក់ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ ប៉ុន្តែនៅខាងក្នុងវិញ លោកស្រី Gebru...
តូក្យូ៖ សារព័ត៌មាន Asahi បានរាយការណ៍ថាប្រទេសជប៉ុន នឹងបំពាក់រ៉ាដា Aegis ដ៏មានឥទ្ធិពលថ្មីលើនាវាចម្បាំង ដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធការពាររបស់ខ្លួន ប្រឆាំងនឹងមីស៊ីលផ្លោងដែលអាចបាញ់ដោយកូរ៉េខាងជើង បន្ទាប់ពីខ្លួនបានលុបចោលផែនការដាក់ពង្រាយនៅស្ថានីយ៍ដែលមានមូលដ្ឋានចំនួនពីរ។ កាសែតដដែលបានដកស្រង់ប្រភពដែលមិនស្គាល់អត្តសញ្ញាណបានឲ្យដឹងថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី Yoshihide Suga ទំនងជានឹងអនុម័តនូវអនុសាសន៍របស់ក្រុមប្រឹក្សាសន្តិសុខជាតិរបស់ប្រទេសនេះ មុនដំណាច់ឆ្នាំនេះ ទោះបីសេចក្តីសម្រេចចិត្តណាមួយ ស្តីពីប្រភេទនាវា ឬថ្លៃដើមនឹងត្រូវទុកចោលរហូតដល់ឆ្នាំក្រោយក៏ដោយ។ ការដាក់ពង្រាយរ៉ាដា Aegis ថ្មីនេះអាចចំណាយប្រាក់ទ្វេដង...
បរទេស ៖ CNN ចេញផ្សាយនៅថ្ងៃនេះ បានសរសេរថា ជាច្រើនសប្តាហ៍មកហើយ ដែលអ្នកជំនាញបានព្រមានពលរដ្ឋ អាមេរិកពីការកើនឡើង នូវស្ថានភាពដ៏អាក្រក់អំពីបញ្ហា រាតត្បាតកូវីដ១៩ នៅរដូវរងានេះទៅទូទាំងប្រទេស។ ប៉ុន្តែមកដល់ពេលនេះពេលវេលា គឺបានមកដល់រួចទៅហើយគិតចាប់រាប់ពី California ទៅដល់ Kansas និងពី Massachusetts ទៅដល់ Floridaនៅគ្រប់ទីកន្លែងទាំងដុកទ័រគលានុបដ្ឋាយិកា និងអ្នករៀបចំម្ហូបអាហារ បាននាំគ្នាត្រៀមខ្លួនយ៉ាងមុតម៉ាំង...
បរទេស៖កាសែត Sankei បានរាយការណ៍នៅថ្ងៃអាទិត្យនេះថា ប្រទេសជប៉ុន បារាំង និងសហរដ្ឋអាមេរិក នឹងប្រារព្ធធ្វើសហសមយុទ្ធ យោធាលើគោកនិងសមុទ្រ សម្រាប់ជាលើកដំបូង នៅក្នុងខែឧសភាឆ្នាំក្រោយ ស្របពេលដែលយោធាចិនបង្កើន សកម្មភាពនៅក្នុងតំបន់ ។ សមយុទ្ធដែលធ្វើឡើង នៅលើកោះមួយក្នុងចំណោមកោះហាមឃាត់ របស់ប្រទេសជប៉ុននេះ នឹងផ្តោតសំខាន់លើការផ្តល់កិច្ចប្រឹងប្រែង ជួយសង្គ្រោះ នៅក្នុងអំឡុងពេលមាន គ្រោះមហន្តរាយ ប៉ុន្តែផ្នែកខ្លះក៏អាចបង្កើនតមូលដ្ឋាន សម្រាប់កិច្ចការពារប្រឆាំង...